ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីព្រៃស្រោងនិងព្រៃសហគមន៍រាប់រយរាប់ពាន់ហិកតា ត្រូវបានគ្រឿងចក្រត្រាកទរ័D60ជាច្រើនគ្រឿង របស់អ្នកមានអំណាចប្រចាំខេត្តរតនគិរី និងអាជ្ញាធរស្រុកតាវែង ឃុបឃិតគ្នាជាប្រព័ន្ធ ធ្វើការឈូសឆាយយកធ្វើជាកម្មសិទ្ធ​  ||     ខ្លាំងបាត់ ! ស្ងាត់ៗ ដីសមូហភាព៤ហិកតា ក្នុងវត្តចំបក់បីដើម ត្រូវបានក្រុមជន លោភលន់ ៣គ្រួសារ បំពានយកជាកម្មសិទ្ធិផ្ទាល់ខ្លួនអស់ហើយ​  ||     ពិតជាកក្រើកណាស់ នៅលើទឹកដីស្រុកកំពង់លែង ដែលអ្នកមានលុយមានអំណាច នៅតែបន្តឆ្លៀតឱកាសរំលោភយកដីរដ្ឋ ស្រួលជាងប្លន់ដីរាស្ត្រ​  ||     លាក់ព័ត៌មានមិនជិតទេ ! ភ្ញាក់ផ្អើល ករណីបាញ់បុរសម្នាក់ធ្លាយដៃ ត្រូវបានដាក់ពាក្យបណ្តឹង នៅប៉េអឹមរកយុត្តិធម៌ ដោយខាងប៉ូលីស មិនទទួលយកពាក្យបណ្តឹង លោក ឧត្តមសេនីយ៍ទោ ជួន ណារិន ដែលលោកតែងតែគោរពនិងស្រឡាញ់ ប្រជាពលរដ្ឋ និងមានវិធានការយ៉ាងណា ចំពោះកូនចៅក្រោមឱវាទ​  ||     ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការ និងអ្នកសារព័ត៌មាន ក្នុងប្រទេសកម្ពុជា ទាំងមូល សូមសំណូមពរដល់ ឯកឧត្តម ឱម យិនទៀង ប្រធាន​អង្គភាពប្រឆាំងអំពើពុករលួយ​ សូមមេត្តាស្រាវជ្រាវដាក់ការស៊ើបអង្កេតរឿងនេះផង​  ||   

» ព័ត៌មានជាតិ » ស្ត្រី​ម្នាក់ រងរបួស​ធ្ងន់ ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ស្វាយរៀង

ស្ត្រី​ម្នាក់ រងរបួស​ធ្ងន់ ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ស្វាយរៀង

ស្វាយរៀង៖ កាលពី​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ នៅ​ចំណុច​លើផ្លូវ​ជាតិ​លេខ១ ចន្លោះ​គីឡូម៉ែត្រ១៤២-១៤៣ ស្ថិតក្នុង​ភូមិ​ដើម​ពោធិ៍ ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង។

គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្កដោយ​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម ធុន​សេ១២៥ ស៊េរី​ឆ្នាំ២០០៩ ពណ៌​ខ្មៅ ស្លាក​លេខ ស្វាយរៀង ១B-០៤២៣ បើកបរ​ដោយ​ឈ្មោះ ហាយ ប៉ូ​រ៉ា ភេទ​ស្រី អាយុ២៧ឆ្នាំ មុខរបរ​កម្មករ​រោច​ក្រ រស់នៅ​ភូមិ​ឃុំ​កើតហេតុ រងរបួស​ធ្ងន់ (មិន​ពាក់មួក​សុវត្ថិភាព) ទិសដៅ​ពី​កើ​តទៅ​លិច រួច​បត់​ឆ្វេង​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏ត្រូវ​រថយន្ត​ម៉ាក កាមរី​ហើម ពណ៌​ស ស្លាក​លេខ ភ្នំពេញ 2A-9319 បាន​ប៉ះ​ពី​ចំហៀង​ភ្លើង​ស៊ីញ៉ូ​មុខ​ខាងឆ្វេង ក្នុងទិសដៅ​លិចទៅ​កើត បើកបរ​ដោយ​ឈ្មោះ ខៃ សុវណ្ណ ភេទ​ប្រុស អាយុ២៣ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន CAMPAINT ថ្នាំលាប រស់នៅ​ភូមិ​តា​ប៉ោ ឃុំ​សំឡី ខេត្តស្វាយរៀង គ្មាន​របួសស្នាម ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya