ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរថយន្តធន់ត្រា របស់លោកណាង ជាច្រើនគ្រឿង កំពុងតែសកម្មក្នុងការដឹកជញ្ជូនឈើ ទៅវៀតណាម នាពេលយប់ តាមច្រកដាក់ដាំ​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​ស្រី​ជនជាតិ​វៀតណាម​ពីបទ ជួញដូរ​ម​នុស្ស

ឃាត់ខ្លួន​ស្រី​ជនជាតិ​វៀតណាម​ពីបទ ជួញដូរ​ម​នុស្ស

​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​បាន​ប្រព្រឹត្តិ​អំពើ​សញ្ជារកម្ម​(​អូសទាញ​ក្មេងស្រី​យកទៅលក់​ព្រហ្មចារី និង​ឲ្យ​ភ្ញៀវ​រួមភេទ​) ត្រូវ​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ធ្វើ​ឃាត់ខ្លួន​តាម​បញ្ជា​របស់​ព្រះរាជអាជ្ញារង​អម សាលាដំបូង​រាជធានី​ភ្នំពេញ ។​ហើយ​ធ្វើ​ការកោះហៅ​ស្ត្រី​រងគ្រោះ​ចំនួន​៤​នាក់មក​ធ្វើការ​សាកសួរ​នៅ​ការិយាល័យ​ផងដែរ​។​ការឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១៣​និង​២៥​នាទី​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៣
ស្ត្រី​ជនជាតិ​វៀតណាម​ដែល​ល្មើស​ត្រូវ​ឃាត់ខ្លួន​នោះ​មានឈ្មោះ ង្វៀន ធី​កាំ​សៀង ហៅ សៀង អាយុ​២៣​ឆ្នាំ  បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ព្រែក​ព្នៅ សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​សែន​សុខ មុខរបរ​ម៉ាស្សា​។ ចំណែក​ក្មេងស្រី​រងគ្រោះ​ចំនួន​៤​នាក់​ដែលជា​ជនជាតិ​វៀតណាម​ដែរនោះ មានឈ្មោះ ទី​១. យ៉ ធី​វិ​ន​ញី ភេទ​ស្រី អាយុ​១៣​ឆ្នាំ ទី​២. ឌិន ឌី​ហឿង ហៅ​ហឿង អាយុ​១៦​ឆ្នាំ ទី​៣. ហ្វៀ​ង ធី​ហ្វៀ​ង​ហៅ​ធី អាយុ​១៦​ឆ្នាំ និង​ទី​៤. ឈ្មោះ ង្វៀង ធី​កែវ ហៅ​យ៉ាង អាយុ​១៦​ឆ្នាំ​។​
​ជនរងគ្រោះ ទាំង​៤​នាក់​ខាងលើ​បាន​ឲ្យ​ដឹង​ស្រដៀង​គ្នា​ថា ពួកនាង និង​ស្ត្រី​ឈ្មោះ សៀង បាន​ស្គាល់គ្នា ហើយ​ក្រោយមក​ឈ្មោះ សៀង នេះ​បាន​នាំ​ពួកនាង​ទៅ​លក់​ព្រហ្មចារី និង​ទៅ​ដេក​ជាមួយ​ភ្ញៀវ​នៅតាម​សណ្ឋាគារ និង​ផ្ទះសំណាក់​។ លុះ​នៅ​ថ្ងៃកើតហេតុ​ឈ្មោះ សៀង បានមក​ដេក​ជាមួយ​ភ្ញៀវ​ទៀត តែ​ពេល​ជិះ​រ៉ឺម៉ក​មកដល់​មុខ​សណ្ឋាគារ ហើយ​កំពុង​អង្គុយ​រង់ចាំ​ភ្ញៀវ​ក៏ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តែម្ដង​។​
​តាម​ចម្លើយសារភាព​របស់​ស្ត្រី​ល្មើស​ឈ្មោះ ង្វៀង ធី​កាំ​សៀង ហៅ សៀង បាន​ឲ្យ​ដឹងថា ក្នុងពេលដែល​ខ្លួន​នាំទៅ ដេក​រួមភេទ​ម្ដង​១០០​ដុល្លារ​ទៅ​១៥០​ដុល្លារ​ក្នុង​ម្នាក់​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya