ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយរឿង លោកនាយការិយាល័យប្រឆាំងគ្រឿងញៀន ស្តីទី រត់ការដោះលែងក្រុមជនសង្ស័យ ពាក់ព័ន្ធគ្រឿងញៀន៦នាក់ ជាថ្នូរនិងលុយរាប់ពាន់ដុល្លា​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ ពីប្រទេសថៃ តាមច្រករបៀង នានា ក្នុងខេត្តបន្ទាយមានជ័យ នៅតែមានឥទ្ធិពល ចរាចរណ៍ដដែល​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ តាមច្រករបៀង នៅតែមានឥទ្ធិពល នាំ ជ្រូក ហោះកាត់ ប៉ុស្តិ៍ កុងត្រូល សមត្ថកិច្ច ជំនាញ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ បានដដែល​  ||     លោក សែម សាមឿន មេប៉ុស្តិ៍វីរៈ៨៩១ ហៅប៉ុស្តិ៍ក្បាលស្ពាន និង លោក លឹម យូវេង បានឃុបឃិតគ្នា លួចនាំឥវ៉ាន់ខុសច្បាប់ឆ្លងដែនទៅប្រទេសថៃ​  ||     ដីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា ត្រូវបានឈ្មួញឃុបឃិតគ្នាលក់បាត់ទៀតហើយ ក្រោមរូមភាពដោះដូរ«យកឆ្នាំងមាសដូរយកឆ្នាំងដី»​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​រងរបួស​ធ្ងន់​សន្លប់​ស្តូក ដោយសារ ស្រវឹងធ្លាក់ភ្នែក គ្រោះថ្នាក់​ចរាចរណ៍ នៅ​ភ្នំពេញ

បុរស​ម្នាក់​រងរបួស​ធ្ងន់​សន្លប់​ស្តូក ដោយសារ ស្រវឹងធ្លាក់ភ្នែក គ្រោះថ្នាក់​ចរាចរណ៍ នៅ​ភ្នំពេញ

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង៧និង៥០នាទី​យប់​ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅ​ផ្លូវលំ ចូល​ក្រុមហ៊ុន​ផែស្ងួត អូរ​លែ ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ បុរស​ម្នាក់​ផឹក​ស្រវឹង​រហូតដល់​គ្រប់គ្រង​ខ្លួនឯង​លែង​បាន ទីបំផុត​ជិះ​ម៉ូតូ​ដួល​ម្នាក់ឯង​បែក​មុខមាត់ សន្លប់​ស្តឹង។ ឈ្មោះ គង់ សុ​វណ្ណា​រ័ត្ន ភេទ​ប្រុស អាយុ២៤ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្នាក់នៅ ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ៣ ខណ្ឌ​ពោធិ​សែន​ជ័យ មាន​ទីលំនៅ​ភូមិ ផ្សារ​តូច ស​ង្លា​ត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ។ ជនរងគ្រោះ ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក ស្កុប​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1BY-1272 ។

មុន​កើតហេតុ ជនរងគ្រោះ​ផឹកស៊ី ស្រវឹងស្រា​ជោគជាំ ហើយ​ទាញ​ម៉ូតូ​ជិះ ទៅ​ឌុប​មិត្ត​ភ័​ក្រ មក​ចូលរួម​ផឹកស៊ី​បន្ត លុះ​ជិះ​ម៉ូតូ​ចេញពី​ផ្លូវជាតិ​លេខ៤ ចូល​ផ្លូវលំ ផែស្ងួត​អូរ​លែ ស្រាប់តែ ដួល​ផី​ង​ម្នាក់ឯង ដោយសារ​អំណាច​នៃ​ជាតិ​ស្រវឹង គ្រប់គ្រង​ដៃចង្កូត​ម៉ូតូ​លែង​បាន  ៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya