ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អាជីវកម្ម​ខ្សាច់​របស់​ក្រុមហ៊ុន​៣ ដឹកជញ្ជូន​ខ្សាច់​មិនអនុវត្តន៍​តាម​បទដ្ឋាន​បច្ចេកទេស បង្កការក្ដៅក្រហាយពីពលរដ្ឋ សង្ស័យជា​ប្រភព​ចំណូល ​​របស់ប្រធានមន្ទីរ​រ៉ែ​​​និង​ថាមពល ផេង វុ​ធ និងបក្ឋពួក ទើបមិនទប់ស្កាត់ នៅតាកែវ​  ||     ភ្ញាក់ផ្អើល ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ស្ពឺ ឈាង តុលា អាងខ្នង​បង្អែក​រឹងមាំ​នៅតែ​បន្តពុករលួយ ទោះបី​គម្រោង​លក់​ដី​រដ្ឋ​​របស់​ម​ន្ទីរ​កសិកម្ម​ខេត្តកំពង់ស្ពឺ ជាច្រើន​កន្លែង ត្រូវសម្ដេចតេជោ បានបញ្ជារអោយបញ្ឈប់​  ||     សង្វៀន​បញ្ជល់មាន់ ​ឈ្មោះ សូ ឆ​ង ជា​ប្រភព​ចំណូល​សម្រាប់​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ នៅ កំពង​ស្ពឺ​  ||     លោក​ ហាន បើកសង្វៀនជល់មាន់និងអាប៉ោងចល័ត ចំនួន​៤កន្លែង តែមិនរំខានដល់អាជ្ញាធរខេត្តត្បូឃ្មុំ​  ||     លោក សុ​ត វ​ឌ្ឍ​នា កំពុង​សប្បាយ​ប្រមូល​លុយ​ពី​អាជីវកម្ម​កាយ​ថ្ម កាយ​ដី​លក់ យ៉ាង​សុខ​ស្រួល?​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ពលរដ្ឋ​ស្នើរ​ដល់​ថ្នាក់លើ​និង​ស្ថាប័ន​ពាក់​ព​ន្ធ័​ចាត់វិធានការ​លើ​មេបញ្ជាការរង​យោធា​សឹក​រង​អង្គរបុរី រឿង​ដើរ​គម្រាម​ទា​លុយ នៅ​តាកែវ

ពលរដ្ឋ​ស្នើរ​ដល់​ថ្នាក់លើ​និង​ស្ថាប័ន​ពាក់​ព​ន្ធ័​ចាត់វិធានការ​លើ​មេបញ្ជាការរង​យោធា​សឹក​រង​អង្គរបុរី រឿង​ដើរ​គម្រាម​ទា​លុយ នៅ​តាកែវ

តាកែវ៖ ពលរដ្ឋ​ស្រុក​អង្គរបុរី​បាន​សម្ដែង​ការមិនសប្បាយចិត្ត​ចំពោះ​ទង្វើ​របស់លោក គឹម ហាន មេបញ្ជាការ​ង​យោធា​សឹក​ស្រុក​អង្គរបុរី​ដែល​បាន​ដឹកនាំ​កំលាំងយោធា​ដើរ​ចាប់​ឃាត់​ពលរដ្ឋ​ដើម្បី​យកលុយ​ស្រស់​ដោយ​គ្មាន​ហេតុផល។

ពលរដ្ឋ​បាន​លើកឡើងថា ពេល​ពួកគាត់​ទៅ​នេសាទ​ជា​លក្ខណៈ​គ្រួសារ ដឹកគោ​ឆ្លងកាត់​ស្រុក​អង្គរបុរី ទិញ​ទូក​ពី​ប្រទេស​វៀតណាម​មកប្រើប្រាស់​ក្នុង​គ្រួសារ ការដឹក​ទំនិញ​ជា​របរ​រស់នៅ​ប្រចាំថ្ងៃ​ត្រូវបាន​ក្រុម​លោក គឹម ហាន ទារលុយ​គ្មាន​សល់។

ជុំវិញ​បញ្ហា​នេះ យើង​មិនអាច​ស្វែងរក​ការបំភ្លឺ​ពី​លោក គឹម ហាន មេបញ្ជាការរង​យោធា​សឹក​ស្រុក​អង្គរបុរី បានទេ​នៅថ្ងៃនេះ។ តែ​យ៉ាងណាក៏ដោយ លោក ប្រាក់ សុភា មេបញ្ជាការ​ស្ដីទី​យោធា​សឹក​រង​ស្រុក​អង្គរបុរី​បាន​ឲ្យ​ដឹងថា លោក​ពិតជា​បានទទួល​ព័ត៌មាន​នេះ​ពិតមែន​ពី​ប្រជាពលរដ្ឋ តែ​លោក គឹម ហាន មិនដែល​បាន​ឆ្លង​លោក​ទេ គេ​ដើរ​ធ្វើអ្វីៗតាមតែ​អំពើ​ចិត្ត ជាពិសេស​កងកំលាំង​យោធា​គេ​យកទៅ​ណា​ហើយ​ធ្វើអ្វីៗគឺ​លោក​មិនដឹង។

លោក​ថា បើ​ស្នើ​រម​កលោក ក៏​លោក​មិន​ហ៊ាន​សម្រេច​អោយ​ដែរ គឺ​លោក​និង​ស្នើ​ទៅ​ថ្នាក់លើ​បន្ដ ព្រោះថា កំលាំងយោធា​គឺ​ការពារ​សុខសន្ដិភាព​ជូន​ពលរដ្ឋ មិនមែន​ដើរ​បង្ក​ភាព​ក្ដៅក្រហាយ​ជូន​ពួកគាត់​នោះទេ។

ចំណែក​លោក សេក រស់ មេបញ្ជាការ​តំបន់សឹករង​ខេត្តតាកែវ​បានអោយដឹងថា លោក​មិន​បានដឹង​រឿងនេះ​ទេ តែបើ​លោក គឹម ហាន ធ្វើ​បែប​ហ្នឹង គឺ​ខុសច្បាប់ និង​ខុស​វិន័យ​កងកំលាំង​របស់​កង​ទ​ព័​ហើយ។ លោក​បាន​បន្ថែមទៀតថា នឹង​បើក​ការ​ស៉ើ​ប​អង្កេត។

ជា​ចុងក្រោយ​ពលរដ្ឋ​ស្នើរ​សុំ​កិច្ច​អន្តរាគមន៍​ពី​ថ្នាក់លើ និង​ស្ថាប័ន​ពាក់​ព​ន្ធ័​មេត្តាជួយ​ចាត់វិធានការ​ចំពោះ​ទង្វើ​បុគ្គល​ម្នាក់នេះ​ផង៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya