ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ ​កើតឡើង​យ៉ាង​រាលដាល​ ​ស្រុក​កំពង់លែង មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​ នៅកំពង់ឆ្នំាង ​​  ||     លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម គួរបញ្ចេញកណ្តាប់ដៃដែក ដែលសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋកម្ពុជា ប្រគល់ឲ្យ ជួយបង្ក្រាបបទល្មើសនេសាទ ដែលកើតមានយ៉ាងពេញបន្ទុក​  ||     តើលោកយូហេង បានដឹងទេថា លោកអ៊ុំចាន់រតនា ប្រធានស្នាក់ការគយច្រអន្រ្តាកជាតិដូង កំពុងតែយកលុយពីពលរដ្ឋដឹកទំនិញដាក់ក្នុងហោប៉ៅខ្លួន ?​  ||     ភាពមិនប្រក្រតីក្នុងតំណែង ពាក់ព័ន្ធទៅនឹងការគ្រប់គ្រងដឹកនាំដោយ លោក​ អ៊ឹម​ សៅវរិទ្ធ​ នាយខណ្ឌ​រដ្ឋបាលព្រៃឈើឧត្តរមានជ័យ ឈានដល់មានការទម្លាយអំពើពុករលួយ ជាលាភផលប្រយោជន៍?​  ||     បទល្មើស​នេសាទ​ ស្រុក​កំពង់លែង ជា​ប្រភព​ចំណូល​ដ៏​ធំ​របស់​ក្រុមមន្ត្រី​ពុករលួយ​ នៅកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​បុរស​ម្នាក់ ដែល​បែក​ថ្នាំញៀន​ទៅ​ដុតបំផ្លាញ​ផ្ទះ​ខ្លួនឯង នៅ​ត្បូងឃ្មុំ

ឃាត់ខ្លួន​បុរស​ម្នាក់ ដែល​បែក​ថ្នាំញៀន​ទៅ​ដុតបំផ្លាញ​ផ្ទះ​ខ្លួនឯង នៅ​ត្បូងឃ្មុំ

ត្បូងឃ្មុំ៖ កាលពី​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ នៅ​ចំណុច​ភូមិ​កៀន​រមៀត ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ។ ជនសង្ស័យ​ឈ្មោះ លី រ៉​ន ភេទ​ប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បានធ្វើ​សកម្មភាព​ដុត​បំផ្លិចបំផ្លាញ​ផ្ទះ​ខ្លួនឯង ដែលមាន​ទំហំ៧ម៉ែត្រ គុណ​នឹង៨ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ក្បឿង(ពីរ​ខ្នង) បណ្ដាល​ឲ្យ​ខូចខាត​ទាំងស្រុង និង​បាត់បង់​ទ្រព្យសម្បត្តិ​មួយចំនួន រួមមាន ប្រាក់រៀល​ចំនួន១,៣០០,០០០រៀល (មួយ​លាន​សាមសិប​ម៉ឺន​រៀល), មាស​គ្រឿង​ចំនួន៤ជី, ស្រូវ​ចំនួន២ស្បោង​ធំ ព្រមទាំង​សម្ភារៈ​មួយចំនួនទៀត។

ជនសង្ស័យ​បានធ្វើ​សកម្មភាព​នៅពេលដែល​គេ​បែក​ថ្នាំ ធ្វើ​ឲ្យ​ខូច​ប្រព័ន្ធ​សរសៃប្រសាទ ហើយ​បាន​ដុត​ផ្ទះ​នៅ​ខណៈពេល​ជនរងគ្រោះ​ជា​ប្រពន្ធ​ឈ្មោះ កៅ ណះ អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម បាន​ទៅលេង​ផ្ទះ​ញាតិ​ជិតខាង​ក្នុងភូមិ​បាត់ ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya