ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីព្រៃស្រោងនិងព្រៃសហគមន៍រាប់រយរាប់ពាន់ហិកតា ត្រូវបានគ្រឿងចក្រត្រាកទរ័D60ជាច្រើនគ្រឿង របស់អ្នកមានអំណាចប្រចាំខេត្តរតនគិរី និងអាជ្ញាធរស្រុកតាវែង ឃុបឃិតគ្នាជាប្រព័ន្ធ ធ្វើការឈូសឆាយយកធ្វើជាកម្មសិទ្ធ​  ||     ខ្លាំងបាត់ ! ស្ងាត់ៗ ដីសមូហភាព៤ហិកតា ក្នុងវត្តចំបក់បីដើម ត្រូវបានក្រុមជន លោភលន់ ៣គ្រួសារ បំពានយកជាកម្មសិទ្ធិផ្ទាល់ខ្លួនអស់ហើយ​  ||     ពិតជាកក្រើកណាស់ នៅលើទឹកដីស្រុកកំពង់លែង ដែលអ្នកមានលុយមានអំណាច នៅតែបន្តឆ្លៀតឱកាសរំលោភយកដីរដ្ឋ ស្រួលជាងប្លន់ដីរាស្ត្រ​  ||     លាក់ព័ត៌មានមិនជិតទេ ! ភ្ញាក់ផ្អើល ករណីបាញ់បុរសម្នាក់ធ្លាយដៃ ត្រូវបានដាក់ពាក្យបណ្តឹង នៅប៉េអឹមរកយុត្តិធម៌ ដោយខាងប៉ូលីស មិនទទួលយកពាក្យបណ្តឹង លោក ឧត្តមសេនីយ៍ទោ ជួន ណារិន ដែលលោកតែងតែគោរពនិងស្រឡាញ់ ប្រជាពលរដ្ឋ និងមានវិធានការយ៉ាងណា ចំពោះកូនចៅក្រោមឱវាទ​  ||     ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការ និងអ្នកសារព័ត៌មាន ក្នុងប្រទេសកម្ពុជា ទាំងមូល សូមសំណូមពរដល់ ឯកឧត្តម ឱម យិនទៀង ប្រធាន​អង្គភាពប្រឆាំងអំពើពុករលួយ​ សូមមេត្តាស្រាវជ្រាវដាក់ការស៊ើបអង្កេតរឿងនេះផង​  ||   

» ព័ត៌មានជាតិ » ម្ចាស់​ខឹង​អាសំឡាញ់​ពេក នាំ​អាសំឡាញ់​មក​បុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ មកពី​អាសំឡាញ់​វា​ចាយលុយ​ច្រើនពេក ទើប​ម្ចាស់​ខឹង នៅ​ភ្នំពេញ

ម្ចាស់​ខឹង​អាសំឡាញ់​ពេក នាំ​អាសំឡាញ់​មក​បុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ មកពី​អាសំឡាញ់​វា​ចាយលុយ​ច្រើនពេក ទើប​ម្ចាស់​ខឹង នៅ​ភ្នំពេញ

ភ្នំពេញ៖ ហេតុការណ៍​នេះ កើតឡើង​នៅវេលា​ម៉ោង១២៖១០នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ចំណុច​ដង​នង្គ័ល ជាប់​របង​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ (ពោធិ៍ចិនតុង) ស្ថិតក្នុង​សង្កាត់​ចោមចៅ៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

បុរស​ម្នាក់ និង​អ្នករួមដំណើរ​ពីរ​នាក់​ទៀត បាន​បើករថយន្ត​បោះពួយ​យ៉ាង​លឿង ដោយ​មិន​ប្រយ័ត្ន​បាន​ជ្រុល​ចង្កូត​ទៅបុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​បាក់​អស់៣កង់ និង​ខ្ទាត​ចេញពី​ជួរ២កង់។ រីឯ​រថយន្ត​រង​ការខូចខាត​មួយ​កំណត់​មុខ​ស្ទើរតែ​ទាំងស្រុង ទើប​រថយន្ត​មិនអាច​បន្ត​ទៅមុខទៀត​បា​ន។

មុនពេល​កើតហេតុ គេ​ឃើញ​បុរស៣នាក់ ជិះ​រថយន្ត​មួយគ្រឿង​ម៉ាក កាមរី​បា​ឡែ​ន ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2Y-5361 បើក​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន​ដូច​ហោះ។ ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ ដោយ​របាំង​ផ្លូវ​កោង​ផង​នោះ រថយន្ត​បាន​ចាប់​ហ្វ្រាំង​មិនទាន់ ក៏​ជ្រុល​ទៅបុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​បាក់​អស់៣កង់ ហើយ​រថយន្ត​ខ្ទេច​មួយ​កំណាត់​មុខ​មិនអាច​បន្តដំណើរ​ទៀត​បា​ន តែ​ក្នុង​គ្រោះ​ចរាចរណ៍​នេះ សំណាងល្អ​មិន​បង្ក​ឲ្យ​អ្នកធ្វើដំណើរ​រងរបួស ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya