កណ្តាល៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានបង្កាប់ឲ្យស្ត្រី ឈ្មោះ រស់ សឹង អាយុ៦៣ រស់នៅ ភូមិ ពពាលខែ ឃុំ ដីឥដ្ឋ ស្រុកកៀនស្វាយ ចូលខ្លួននៅ ថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០១៣ ខាងមុខ តាមបណ្តឹងរបស់នារីរងគ្រោះជាច្រើននាក់។
ប្រភពពីស្ត្រីរងគ្រោះឈ្មោះ ក ង ម អាយុ ២២ រស់នៅ ភូមិពពាលខែ ឃុំដីឥដ្ឋ បានឲ្យដឹងថា នាងបាន លង់ខ្លួន តាមមេខ្យល់ឈ្មោះ រស់ សឹង ទៅយកប្តីជនជាតិចិនអស់រយៈ ៥ទៅ៦ខែ នៅពេលទៅដល់ ប្រទេសចិនពួកបុរសជនជាតិចិនទាំងនោះ បានធ្វើបាប ហើយទ្រាំមិនបានទើបត្រឡប់មកស្រុកវិញ ។ តាមប្រភពបានឲ្យដឹងថា ស្រី្តខ្មែរ ប្រហែល១០នាក់នៅ ឃុំដីឥដ្ឋ ដែលបានចាញ់បោកទៅ យកប្តី ជនជាតិចិន ហើយក៏បានត្រឡប់មកស្រុកកំណើតវិញ និង មានអ្នកខ្លះអស់រាប់ពាន់ដុល្លារអាមេរិក ឲ្យមេខ្យល់ដើម្បីបានមកស្រុកវិញ ៕