ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយរឿង លោកនាយការិយាល័យប្រឆាំងគ្រឿងញៀន ស្តីទី រត់ការដោះលែងក្រុមជនសង្ស័យ ពាក់ព័ន្ធគ្រឿងញៀន៦នាក់ ជាថ្នូរនិងលុយរាប់ពាន់ដុល្លា​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ ពីប្រទេសថៃ តាមច្រករបៀង នានា ក្នុងខេត្តបន្ទាយមានជ័យ នៅតែមានឥទ្ធិពល ចរាចរណ៍ដដែល​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ តាមច្រករបៀង នៅតែមានឥទ្ធិពល នាំ ជ្រូក ហោះកាត់ ប៉ុស្តិ៍ កុងត្រូល សមត្ថកិច្ច ជំនាញ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ បានដដែល​  ||     លោក សែម សាមឿន មេប៉ុស្តិ៍វីរៈ៨៩១ ហៅប៉ុស្តិ៍ក្បាលស្ពាន និង លោក លឹម យូវេង បានឃុបឃិតគ្នា លួចនាំឥវ៉ាន់ខុសច្បាប់ឆ្លងដែនទៅប្រទេសថៃ​  ||     ដីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា ត្រូវបានឈ្មួញឃុបឃិតគ្នាលក់បាត់ទៀតហើយ ក្រោមរូមភាពដោះដូរ«យកឆ្នាំងមាសដូរយកឆ្នាំងដី»​  ||   

» ព័ត៌មានជាតិ » ខ្លាំង​មែន! បុរស​ម្នាក់ ឈ្មោះ រ៉ា ជា​អគ្គនាយក​ក្រុមហ៊ុន​ដឹកជញ្ជូន បើកឡាន​ទាំង​ស្រវឹង​ហើយ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ គំរាម​អ្នកសារព័ត៌មាន

ខ្លាំង​មែន! បុរស​ម្នាក់ ឈ្មោះ រ៉ា ជា​អគ្គនាយក​ក្រុមហ៊ុន​ដឹកជញ្ជូន បើកឡាន​ទាំង​ស្រវឹង​ហើយ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ គំរាម​អ្នកសារព័ត៌មាន

ភ្នំពេញ៖ កាលពី​វេលា​ម៉ោង២និង៣០នាទី​ទៀបភ្លឺ ឈានចូល​ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​R៥ ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។

បុរស​ម្នាក់ ដែល​គេ​ស្គាល់​ថា ឈ្មោះ រ៉ា ជា​អគ្គនាយក​ក្រុមហ៊ុន​ដឹកជញ្ជូន បើករថយន្ត​ស៊េរី​ទំនើប Mercedes មួយគ្រឿង ជ្រុល​ទៅបុក​សួន​ចែក​ទ្រូ​វ​ផ្លូវ បណ្តាល​រង​ការខូចខាត ហើយ​គំរាម​ក្រុម​អ្នកសារព័ត៌មាន​ទៀត។  មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់ ទំនងជា​ស្រវឹងស្រា បើករថយន្ត​ម៉ាក Mercedes ស៊េរី​ទំនើប​មួយគ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AL-9188 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច។ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏បាន​រេ​ចង្កូត​ទៅបុក​ឡើង​សួន​ចែក​ទ្រូងផ្លូវ បណ្តាល​ឲ្យ​ការខូចខាត​អស់​ជាច្រើន ខណៈ​រថយន្ត​ខូចខាត​ផ្នែក​ខាងមុខ​ទៅលេង​រួច។

ក្រុម​អ្នកសារព័ត៌មាន​បាន​ចុះ​ដល់​កន្លែងកើតហេតុ ដើម្បី​ផ្តិត​យក​រូបភាព តែ​ត្រូវ​ម្ចាស់​រថយន្ត​ដែលមាន​អាកា​រៈ​ដូចជា​ស្រវឹងស្រា​ទៀតផង​នោះ បានមក​ហាម​មិន​ឲ្យ​ថត ហើយ​ថែមទាំង​រករឿង​ក្រុម​អ្នកសារព័ត៌មាន​យ៉ាង​ចាស់ដៃ និង​បាន​ប្រមាថ​ជីវិត​ក្រុម​អ្នកសារព័ត៌មាន​ថា “បើ​នៅតែ​ថត ប្រាប់​ហើយ​មិន​ស្តាប់​ទេ ប្រយ័ត្ន​បាត់​ជីវិត​វ៉ើ​យ”។ អ្នកសារព័ត៌មាន​ឮ​ដូច្នោះ មានការ​ភិតភ័យ​គ្រប់គ្នា និង​ដោយមាន​ការសម្របសម្រួល​ពី​ក្រុម​សន្តិសុខ​ក្រុមហ៊ុន​ផ្លូវ R5 និង​សមត្ថកិច្ច​មាន​ទាំង​កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ និង​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន ទើប​ក្រុម​អ្នកសារព័ត៌មាន​មិន​ផ្សាយ​ផ្ទាល់  ៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya