ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ ពីប្រទេសថៃ តាមច្រករបៀង នានា ក្នុងខេត្តបន្ទាយមានជ័យ នៅតែមានឥទ្ធិពល ចរាចរណ៍ដដែល​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ តាមច្រករបៀង នៅតែមានឥទ្ធិពល នាំ ជ្រូក ហោះកាត់ ប៉ុស្តិ៍ កុងត្រូល សមត្ថកិច្ច ជំនាញ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ បានដដែល​  ||     លោក សែម សាមឿន មេប៉ុស្តិ៍វីរៈ៨៩១ ហៅប៉ុស្តិ៍ក្បាលស្ពាន និង លោក លឹម យូវេង បានឃុបឃិតគ្នា លួចនាំឥវ៉ាន់ខុសច្បាប់ឆ្លងដែនទៅប្រទេសថៃ​  ||     ដីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា ត្រូវបានឈ្មួញឃុបឃិតគ្នាលក់បាត់ទៀតហើយ ក្រោមរូមភាពដោះដូរ«យកឆ្នាំងមាសដូរយកឆ្នាំងដី»​  ||     លោក ខាត់ សារ៉ាត់ មេនគរបាលអន្តោប្រវេសន៍ច្រកបាវិតប្រព្រឹត្តអំពើពុករលួយ កាន់តែខ្លាំងជាងមុន​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែង​កើ​តុ​ហេតុ ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ភ្នំពេញ

បុរស​ម្នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែង​កើ​តុ​ហេតុ ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ភ្នំពេញ

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង៩និង២០នាទី​យប់​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ២ ខណ្ឌ​ពោធិ​សែន​ជ័យ ។ បុរស​ម្នាក់​បើក​ម៉ូតូ ក្នុង​ល្បឿន​យ៉ាង​លឿន មិន​បង្អន់​ឬ​បន្ធូរ​ហ្គា​ឡើយ ត្រង់ចំណុច​ផ្លូវ​កោង អំណាច​នៃ​ល្បឿន ធ្វើ​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ខាងលើ​គ្រប់គ្រង​លែង​បាន ជ្រុល​ទៅបុក​ពីក្រោយ​រ៉ឺម៉ក​ម៉ូតូ ដឹក​ស្លាក​ផ្សាយពាណិជ្ជកម្ម​តាមផ្លូវ បោក​ស្លាប់ភ្លាមៗនៅ​កន្លែង ។

ជនរងគ្រោះ​ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា សេ១២៥ ស៊េរី២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1DG-7253 តែបើ​តាម​ការពិនិត្យ​លើ​អត្តសញ្ញាណប័ណ នៅជាប់​តាម​ខ្លួន មានឈ្មោះ ប៊ុន សៀវ​ប៉ាន់ ភេទ​ប្រុស អាយុ២០ឆ្នាំ មាន​ទីលំនៅ ឃុំ​សោម ស្រុក​គិរីវង់ ខេត្តតាកែវ ។ ចំណែក​រ៉ឺម៉ក​ម៉ូតូ សង់​កូរ៉េ ពណ៌​ក្រហម កញ្ចាស់ ដឹក​ស្លាក​ប៉ាណូ ផ្សាយពាណិជ្ជកម្ម ដើរ​ដាក់​តាមផ្លូវ​វេ​ង​ស្រេង ។

មុន​កើតហេតុ ជនរងគ្រោះ​បើកបរ​ម៉ូតូ ល្បឿន​លឿន សង្ស័យ​ច្រឡំ​ចាក់​សាំង​យន្តហោះ ទើប​បើក​ម្លឹងៗ ដោយ​ធ្វើដំណើរ ពី​លិចទៅ​កើត លុះដល់​ចំណុចកើតហេតុ ជ្រុល​ទៅបុក រ៉ឺម៉ក​ម៉ូតូ​ពីក្រោយ បណ្តាល​ឲ្យ​ស្លាប់ភ្លាមៗនៅ​កន្លែង ៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya