ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល លោកអធិការរងស្រុកទឹកផុស ម្នាក់ និងបក្សពួក ត្រូវប្រជាពលរដ្ឋ 8 គ្រួសារចោទថា បានរំលោភយកដីរបស់គាត់ នៅកំពង់ឆ្នំាង ?​  ||     ល្បី​ពេញ​បណ្ដាញ​ពត័មា​ននឹង សង្គម​Facebook មេ​គយ​ច​លត័​សាលាក្រហម លោក(ទុង ធឿន ) ទើបតែឡើងកាន់តំណែងថ្មីថ្មោង កំពុងតែដើរកន្លងចាស់លោក ធុច មករា ល្បីល្បាញ​ខាង​ប្រមូល​លុយ​ តាម​របៀបពុករលួយ​នឹង​ជំរិត​  ||     ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប​ នៅតែត្រូវប៉ាន់?​  ||     លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន និង​លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន រក្សា​ភាព​ស្ងៀមស្ងាត់ ​ទុក​ឲ្យ​ល្បែងស៊ីសង​ខុសច្បាប់​រាលដាល​ពេញ​ទឹកដី​ខណ្ឌចំការមន?​  ||     លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ឡាន បណ្តាល​ឲ្យ​របួសធ្ងន់​ស្រាល២នាក់ នៅ​ភ្នំពេញ

ឡាន​បុក​ឡាន បណ្តាល​ឲ្យ​របួសធ្ងន់​ស្រាល២នាក់ នៅ​ភ្នំពេញ

ភ្នំពេញ៖ នៅវេលា​ម៉ោង៣និង១០នាទី​ទៀបភ្លឺ ឈានចូល​ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨នេះ នៅត្រង់ចំណុច​ផ្លូវបំបែក​ជា​បួន ត្រង់​ផ្លូវ​លេខ១២៤ កែង​ផ្លូវ​លេខ៥១ ស្ថិតក្នុង​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។ បុរស​បរទេស​ម្នាក់ រងរបួស​ធ្ងន់ធ្ងរ ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យភ្លាមៗ និង​ម្នាក់ទៀត របួសស្រាល ខណៈពេល​កំពុងបើករ​ថ​យន្ត​ឆ្លងកាត់​ផ្លូវបំបែក​ជា​បួន បែរ​ត្រូវ​រថយន្ត Hilux Vigo ពាក់​ស្លាក​លេខ ភ្នំពេញ 2AS-2211 បើក​លឿន​ដូច​ហោះ ទៅបុក​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​រថយន្ត​ខ្ទាត​ឡើង​ចិញ្ចើមផ្លូវ​រាប់សិប​ម៉ែត្រ។ ក្រោយ​កើតហេតុ​គ្រោះថ្នាក់​នេះ អ្នកបើកបរ​រថយន្ត​បង្ក​បាន​ហៅ​អង្គរក្ស​ជាច្រើន ចុះទៅ​កន្លែងកើតហេតុ និង​កាង​មិន​ឲ្យ​អ្នកសារព័ត៌មាន​ផ្តិត​យក​រូបភាព​ផងដែរ។

នៅ​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក Honda Fit ពណ៌​ឈាមជ្រូក ពាក់​ស្លាក​លេខ ចង្កូត​ស្ដាំ KCHH-0001 បើកបរ​ដោយ​បុរស​បរទេស​ម្នាក់ រួម​ដំណើរ​ជាមួយ​បុរស​បរទេស​ម្នាក់ទៀត បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ២១៤ ទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​ធម្មតា។ លុះ​មកដល់​ចំណុចកើតហេតុ ដែលជា​ផ្លូវបែក​ជា​បួន​នោះ រថយន្ត​ជនបរទេស​បាន​បន្ថយ​ល្បឿន បម្រុង​បើក​ឆ្លងកាត់​ផ្លូវ​លេខ៥១ ស្រាប់​តែមាន​រថយន្ត Hilux Vigo ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2AS-2211 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ៥១ ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ ទៅបុក​រថយន្ត Honda Fit ចំ​កង់​មុខ​ផ្នែក​ខាងស្ដាំ​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​រថយន្ត Honda Fit ខ្ទាត​ឡើងទៅ​លើ​ចិញ្ចើមផ្លូវ និង​បុរស​បរទេស​ទាំងពីរ​នាក់​នោះ រងរបួស​ធ្ងន់​និង​ស្រាល។ ក្រោយ​កើតហេតុ អ្នករបួសធ្ងន់​ត្រូវបាន​រថយន្ត​គិលានសង្គ្រោះ​គ្លីនិក​ឯកជន​ដឹក​យកទៅ​មន្ទីរពេទ្យ ខណៈ​អ្នក​របួសស្រាល បាន​ឡើង​ម៉ូតូឌុប​ជិះ​ចេញទៅភ្លាមៗផងដែរ។ ចំណែក​រថយន្ត​ទាំងពីរ​គ្រឿង រង​ការខូចខាត​យ៉ាងដំណំ​តែម្ដង។

អ្នកបើកបរ​រថយន្ត Hilux Vigo បាន​ចុះ​ពីលើ​រថយន្ត រួច​ទាក់ទង​ហៅ​បុរស​មាឌធំ​ជាច្រើន​នាក់ ស្លៀកពាក់​ឯកសណ្ឋាន​អង្គរក្ស​ឲ្យ​ចុះមក​ជួយ​អន្តរាគមន៍​នៅ​កន្លែងកើតហេតុ។ ក្រោយមក អ្នកបើកបរ​រថយន្ត Hilux Vigo បាន​ឡើង​រថយន្ត​បើក​ចេញទៅ​បាត់ បន្សល់ទុក​រថយន្ត និង​បុរស​មាឌធំ​ជាច្រើន​នាក់​នោះ នៅ​ឈរ​បិទបាំង​ស្លាក​លេខ​រថយន្ត មិន​ឲ្យ​ក្រុម​អ្នកសារព័ត៌មាន​ផ្ដិត​យក​រូបភាព​នោះទេ ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya