ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » បក្ខពួក​១០​នាក់​ចាប់រំលោភ​បូក​នារី​ម្នាក់​ ត្រូវ​កម្លាំង​អាវុធហត្ថ​ចាប់​ឃាត់ខ្លួន​ ​

បក្ខពួក​១០​នាក់​ចាប់រំលោភ​បូក​នារី​ម្នាក់​ ត្រូវ​កម្លាំង​អាវុធហត្ថ​ចាប់​ឃាត់ខ្លួន​ ​

បន្ទាយមានជ័យ ៖ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ ២០១៣​។ ជនសង្ស័យ​៣​នាក់​ក្នុងចំណោម​បក្ខពួក​១០​នាក់​ត្រូវបាន​កម្លាំង​អាវុធហត្ថ ខេត្តបន្ទាយមានជ័យ ធ្វើការ​ស្រាវជ្រាវ​ចាប់​ឃាត់ខ្លួន នៅ​ចំណុច​ភូមិ​រស្មី​មានជ័យ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធ ធ្វើ​សកម្មភាព​ចាប់រំលោភ​បូក
​ទៅលើ​នារី​ម្នាក់​បានសម្រេច កាលពី​យប់​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៣ នៅ​ចំណុច​ក្នុង​បរិវេណ​សាលាបឋមសិក្សា​ត្មាត​ពង ស្ថិតនៅ​ភូមិ​ប៉ោយ ចារ ឃុំ​គុ​ត្ត​សត ស្រុក​អូរជ្រៅ ។ ជនសង្ស័យ​ទាំង​៣​នាក់​ត្រូវបាន​បញ្ជូន​ខ្លួន​មកកាន់​ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ដើម្បី​យកមក​សាកសួរ​និង​ចាត់ចែង​តាម​នីតិវិធី​ច្បាប់ ។​
​គួរ​បញ្ជាក់ថា កាលពី​យប់​ថ្ងៃកើតហេតុ​ខាងលើ​ជនសង្ស័យ និង​បក្ខពួក​មាន​គ្នា​១០​នាក់​បានធ្វើ​សកម្មភាព​ចាប់រំលោភ​នារី​រងគ្រោះ ឈ្មោះ ព​.​ណ បានសម្រេច​ម្នាក់​ម្តង ខណៈ​នារី រងគ្រោះ​ជិះ​ម៉ូតូ​ម្នាក់ឯង​ហើយ​ម៉ូតូ​ខូច​ពាក់​កណ្តាលផ្លូវ នៅពេល​មកពី​មើល​កុន​ក្នុង​វត្ត​ថ្មី ក្រុម​ជនសង្ស័យ​ឃើញ​ដូច្នេះ​ក៏ ចាប់​អូស​ដៃ​នាង​យកទៅ​រំលោភ​ក្នុង​សាលារៀន​តែម្តង​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya