ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! កក់លុយទិញដីមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ក្រោយលុប ស.ជ.ណ យំមិនចេញទឹកភ្នែក ខណៈក្រុមហ៊ុនចេញសែកស្អុយរាប់សែនដុល្លា សមត្ថកិច្ចមិនហ៊ានចាប់​  ||     ភ្ញាក់ផ្អើល! គយកោះរកា គយព្រៃវែង គយចល័តជើងទឹក គយចល័តតំបន់២ បើកដៃឱ្យវៀតណាម នាំពោតចូលមិនបង់ពន្ធ និងគ្មានវិធានការចត្តាឡីស័ក​  ||     ភ្ញាក់ផ្អើល! លោក អ៊ុក កុសល ស្នងការនគរបាល ខេត្តកំពង់ធំ បានយកអំណាចជាមេកើយ ប្រព្រឹត្តនូវអំពើអសីលធម៌ តាមរយៈទង្វើចាប់បង្ខំ ស្ទាបអង្អែលកេរ្តិ៍ខ្មាសដោយមិនញញើត ដល់មន្ត្រីនគរបាលនារី ជាកូនចៅរបស់ខ្លួន ជាច្រើននាក់​  ||     ភ្ញាក់ផ្អើល ! លោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការខេត្តកំពង់ធំ កំពុងក្លាយជាត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ ខណៈនារីនគរបាលស្នើរសុំទៅដល់សម្ដេច ក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អោយជួយរកយុត្តិធម៌? (ត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ)​  ||     ភ្ញាក់ផ្អើល! អាជីវករលក់សាច់ជ្រូកនិងសាច់គោ រិះគន់ទីតាំងសត្តឃាតខុសស្តង់ដា និងផ្ទុះការតវ៉ារឿងម្ចាស់ទីតាំងយកអជ្ញាប័ណ្ណគាបសង្កត់ពួកគាត់ទាំងបំពានច្បាប់​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » គ្រឹះស្ថាន​បោះ​ពុ​ម្ភ និង​ចែក​ផ្សាយ​ជា​កន្លែង​ខ្លាញ់​សម្រាប់​លោក​ប្រធាន​អគ្គនាយក សុខ ឬ​ទ្ធី ?

គ្រឹះស្ថាន​បោះ​ពុ​ម្ភ និង​ចែក​ផ្សាយ​ជា​កន្លែង​ខ្លាញ់​សម្រាប់​លោក​ប្រធាន​អគ្គនាយក សុខ ឬ​ទ្ធី ?

ភ្នំពេញ៖ តាំងពី​កើតមាន​ដំបូង​នូវ គ្រឹះស្ថាន​បោះ​ពុ​ម្ភ និង​ចែក​ផ្សាយ រហូតដល់​ពេលនេះ ពុំ​សូវ​មាន​អ្នក​ចាប់​អារ​ម្ម​ណ៏​ថា គ្រឹះស្ថាន​សា​ធា​រណះ​របស់​រដ្ឋ​ដែល​ស្ថិតនៅ​ចំណុះ​ក្រសួង​អប់រំ យុវជន និង​កីឡា នេះ​ជា​កន្លែង​ត្រូវប៉ាន់​នោះទេ។ ព្រោះ​កន្លងមក​គេ​ដឹងថា​គ្រឹះស្ថាន​មួយ​នេះ​គ្រាន់តែ​ជា​អង្គភាព​មួយ​ដែល​ធ្វើ​ការងារ បោះ​ពុ​ម្ភ និង​ចែក​ផ្សាយ សៀវភៅ​សម្រាប់​សិក្សារ​តែប៉ុណ្ណោះ។ ស្រាប់តែថ្មីៗនេះ​មាន​មន្ត្រី​ខូចចិត្ត​បាន​ទម្លាយ​ឲ្យ​ថា គ្រឹះស្ថាន​បោះ​ពុ​ម្ភ និង​ចែក​ផ្សាយ ជា​កន្លែង​ខ្លាញ់ សម្រាប់​លោក​ប្រធាន​អគ្គនាយក សុខ ឬ​ទ្ធី និង​បក្ខពួក​មួយចំនួន​តូច។ ហើយ​អាច​កើប​ប្រា​ក់បាន​ក្នុងឆ្នាំៗមិនតិចជាង ៤០០០លាន​រៀល ស្មើរ​និង​ជាង ១លាន​ដុល្លា យកទៅ​ដេក​ស៊ីចាយ​ធ្វើ​មានបាន​យ៉ាង​សុខ​ស្រួល តាមរយះ​កឹ​ប​កេង​បន្លំ​ការចំណាយ​និង​លទ្ធកម្ម​ខ្យល់។

ប្រភព​បាន​ឲ្យ​ដឹងថា សម្រាប់​ផល់​ប្រ​យោ​ជ​ន៏​ធំ​ដែល​លោក​ប្រធាន​អគ្គនាយក សុខ ឬ​ទ្ធី ទទួលបាន គឺ​តាមរយៈ​ទិញ​សម្ភារៈ ទី១ ក្រដាស់​បោះ​ពុ​ម្ភ​សៀវភៅ​សិក្សារ​ដែល​ក្នុង១ឆ្នាំ គ្រឹះស្ថាន​បោះ​ពុ​ម្ភ និង​ចែក​ផ្សាយ បាន​ទិញ​ក្នុង​លើក ២លើក មានតម្លៃ​សរុប​ខ្ទង់​ជាង៩០០០លាន​រៀល (៩ប៊ី​លាន​រៀល)។ ទី២ សម្ភា​រះ​បោះ​ពុ​ម្ភ និង​វេច​ខ្ចប់ ទិញ​ក្នុង១ឆ្នាំ២លើក​មានតម្លៃ​សរុប ខ្ទង់​ជាង១៨០០លាន​រៀល។ ទី៣ ទិញ​គ្រឿងបន្លាស់ ម៉ាស៊ីន​បោះ​ពុ​ម្ភ ក្នុង១ឆ្នាំ​ជាង១០០លាន​រៀល។ ការចំណាយ​នេះ​គ្រាន់តែ​ជាការ​និយាយត្រួសៗនៅ​គ្រឹះស្ថាន​បោះ​ពុ​ម្ភ និង​ចែក​ផ្សាយ​តែប៉ុណ្ណោះ។ ស​ម្តា​ប់​ការចំណាយ​នេះ​បើ​មើល​ពី​សំបក​ក្រៅ​មិន​ងាយ​មាន​អ្នក​ដឹងថា នៅ​គ្រឹះស្ថាន​បោះ​ពុ​ម្ភ និង​ចែក​ផ្សាយ មាន​អំពើពុករលួយ​ទេ លុះត្រា​មន្ត្រី​នៅ​គ្រឹះស្ថាន​បោះ​ពុ​ម្ភ និង​ចែក​ផ្សាយ​ផ្ទាល់។ ព្រោះ​រាល់​ចំណាយ​ទិញ​ដូចជា​ក្រដាស់​សម្រាប់​បោះ​ពុ​ម្ភ​សៀវ​សិក្សារ ឬ​សម្ភា​រះផ្សេងៗសុទ្ធតែ​បាន​ចុះផ្សាយ​លិខិត​ជូនដំណឹង​ដេញថ្លៃ​តាម​កាសែត​ទាំងអស់ ដើម្បី​ធ្វើឯកសារ​ភ្ជាប់ ថា​ខ្លួន​បាន​បំពេញ​តាម​និតិ​វិធី​លទ្ធកម្ម​សា​ធា​រណះ ប៉ុន្តែ​ក្រុមហ៊ុន​ដែល​ត្រូវ​ផ្គត់ផ្គង់ គឺ​គេ​បាន​បង្កើត​និង​រៀបចំ​ទុក្ខ​រួចជាស្រេច ហើយ​ទំនិញ​សម្ភារៈ​គេ​បាន​យកមកប្រើ​មុន​ដេញថ្លៃ ក៏មាន​ប្រសិនបើ​សម្ភា​រះ​នោះ​ជាការ​ចំ​បាច់​ក្នុងការ​ប្រើប្រាស់។

ប្រភព​បាន​បញ្ជាក់ថា សម្រាប់​ការចំណាយ​លើ​ការទិញ​ទំនិញ​និង​សំណង់ នៅ​គ្រឹះស្ថាន​បោះ​ពុ​ម្ភ និង​ចែក​ផ្សាយ ក្នុងឆ្នាំៗ មាន​ទឹកប្រាក់​សរុប​មិនតិចជាង១០០០០លាន​រៀល(ដប់​ប៊ី​លាន​រៀល) ប៉ុន្តែ​លោក​ប្រធាន​អគ្គនាយក សុខ ឬ​ទ្ធី និង​បក្ខពួក ទទួលបាន​ប្រ​យោ​ជ​ន៏ មាន​ទឹកប្រាក់​ខ្ទង់៤០០០លាន​រៀល លើ​ការចំណាយ​ទិញ​ក្រដាស់​បោះ​ពុ​ម្ភ​សៀវភៅ និង​សម្ភា​រះ​បោះ​ពុ​ម្ភ​និង​វេច​ខ្ចប់។ ដោយសារតែ​តម្លៃ​ដែល​គេ​បាន​លើក​គម្រោង​មានតម្លៃ​ខ្ពស់កប់ពពក និង​ចំនួន​សម្ភា​រះ​មាន​ចំនួន​លើស​ត្រូវការ ប៉ុន្តែ​ពេល​យក​សម្ភា​រះ​មកប្រើប្រាស់ គឺ​យក​មិន​គ្រប់​តាម​ចំនួន​កំណត់​ដែល​គេ​បានដាក់​ដេញថ្លៃ​រក​អ្នកផ្គត់ផ្គង់​នោះ ដូច្នេះ​ទើប​ធ្វើអោយ​លោក​ប្រធាន​អគ្គនាយក សុខ ឬ​ទ្ធី និង​បក្ខពួក ទទួលបាន​ប្រ​យោ​ជ​ន៏​ច្រើន​រាប់ពាន់​លាន​រៀល​ក្នុង១ឆ្នាំ​នោះ។

ទាក់​ទង់​ករណីនេះ លោក សុខ ឬ​ទ្ធី ប្រធាន​អគ្គនាយក គ្រឹះស្ថាន​បោះ​ពុ​ម្ភ និង​ចែក​ផ្សាយ បាន​ថ្លែងប្រាប់​កាសែត​ក្នុងស្រុក​មួយ​មក​ថា រូបលោក​ដឹកនាំ​បានល្អ​និង​គ្មាន​រឿងនេះ​កើតឡើង​ទេ។ ហើយ​លោក​អះអាងថា​ហ្នឹង​រកមុខ​អ្នក​បង្ខូចឈ្មោះ​លោក​ថែមទៀត។ ប្រសិន​លោក​និយាយ​មែន​ក្នុង​រឿងនេះ​ប្រាកដជា​បែក​ក្រឡ​ប្រហុក​រឿង​ស​ខ្មៅ​និង​ធ្លាយ​ចេញ​កាន់តែច្រើន​មិន​ខាន៕នៅមាន​ត

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya