ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||     ទីតាំងសង្វៀនជល់មាន់ មួយកន្លែង កំពុងបើកលេងយ៉ាងរំភើយ ដោយម្ចាស់សង្វៀនមាន់ ឈ្មោះ ថុន នឹង ប្រុស  នៅត្បូងឃ្មុំ​  ||     ក្រុមជនខិលខូចកាប់ព្រៃរុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋ ការពារដោយព្រះរាជក្រឹត្យ ម្តុំបឹងខ្លុង អូរត្រាវចែកលុយគ្នាយ៉ាងរំភើយ  នៅកំពង់ស្ពឺ​  ||     ប្រជាពលរដ្ឋជាង៣០គ្រួសារ មានការព្រួយបារម្ភ ខណៈដែលមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រុងលើកគ្នាទៅដកបង្គោលរបងដីស្រែចំការរបស់ពួកគាត់ទាំងបំពាន​  ||   

» Breaking News, ព័ត៌មានជាតិ » នគរបាល​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឃាត់​រថយន្ត​ធុន​ធំ​ដែល​បើក​ចូល​ក្រុង មិន​គោរព​តាម​ការណែនាំ​របស់​សាលាក្រុង​

នគរបាល​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឃាត់​រថយន្ត​ធុន​ធំ​ដែល​បើក​ចូល​ក្រុង មិន​គោរព​តាម​ការណែនាំ​របស់​សាលាក្រុង​

ភ្នំពេញ ៖ រថយន្ត​ធុន​ធំ ៦​គ្រឿង ដែល​សុទ្ធសឹង​ជា​រថយន្ត​ដឹក​ខ្សាច់ និង​រថយន្ត​ដឹក​ដី ត្រូវ សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះ​ចាប់​ឃាត់​រថយន្ត​ទុក ដែល​បើក​នៅតាម បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី បង្ក​ឲ្យ​ស្ទះចរាចរណ៍​នៅក្នុង​រាជធានី​ភ្នំពេញ ។​
​ប្រតិបត្តិ​ការចុះ​ឃាត់​រថយន្ត​ធុន ធំ​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៧ និង​២០​នាទី​ព្រឹក ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៣ នេះ​
បច្ចុប្បន្ន​រថយន្ត​ទាំងនេះ​ត្រូវបាន​ឃាត់ទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​ធ្វើការ​ព្រមាន និង​ចាត់វិធានការ​បន្ត ។​
​គួ​បញ្ជាក់​ផងដែរ សាលា​រាជធានី​ភ្នំពេញ បាន​តំណ​ត់​មិនអោយ​រថយន្ត​ធុន​ធំ ចូលក្នុង​រាជ​ធា​ភ្នំពេញ​ចាប់ពី​ម៉ោង ៥ ព្រឹក​រហូតដល់​ម៉ោង​៩ យប់ ក៏ប៉ុន្តែ​គេ​នៅតែ​សង្កេតឃើញថា នៅតែមាន​រថយន្ត​ធុ​ធំ​មួយចំនួន​នៅតែ​មិន​គោរព​តាម​គោលការណ៍​របស់​សាលាក្រុង​ឡើយ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya