ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » ជនជាតិ​វៀតណាម​រស់នៅ​កម្ពុជា ឈ្លោះ​គ្នា​ផ្អើល​ពេញ​ផ្លូវ​ដោយ​មិន​ខ្វល់​ពី​ការរំខាន​ដល់​អ្នកដទៃ​

ជនជាតិ​វៀតណាម​រស់នៅ​កម្ពុជា ឈ្លោះ​គ្នា​ផ្អើល​ពេញ​ផ្លូវ​ដោយ​មិន​ខ្វល់​ពី​ការរំខាន​ដល់​អ្នកដទៃ​

​ភ្នំពេញ​៖  ប្តី​ប្រពន្ធ​មួយគូ​ជា​ជនជាតិ​វៀតណាម​បាន​ឈ្លោះប្រកែក​គ្នា​ស្រែកយំ ពេញ​ផ្លូវ​សាធារណៈ ដោយ​ពុំ​មានការ​ខ្លាចក្រែង​ពី​ការប៉ះពាល់​ន​ណា​ម្នាក់​ឡើយ​។​កាលពី​វេលា​ម៉ោង ១ និង ៥០ នាទី​ឈានចូល​ថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០១៣ ស្ថិតនៅ ចំណុច​ផ្លូវ​លេខ ២៣០ ជិត​ស្តុ​ប​ក្បាល​មាន់ចែ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក ។​
​ប្តី​ប្រពន្ធ​ពីរ​នាក់​ត្រូវបាន​គេ​ស្គាល់​ថា បុរស​ជា​ប្តី​ឈ្មោះ ពៅ អាយុ ៣៣ ឆ្នាំ ជា​ជនជាតិ​វៀតណាម នឹង​ស្រី្ត​ជា​ប្រពន្ធ​មានឈ្មោះ  ដន រ័ត្ន អាយុ ២៣ ឆ្នាំ ស្នាក់នៅ​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក ៕
​យោងតាម​សាក្សី នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​សង្កេត ឃើញ​ប្តី​ប្រពន្ធ​មួយគូរ ជិះ​ម៉ូតូ​សង់​កូរ៉េ មួយគ្រឿង ពណ៌​ក្រហម ឌុប​គ្នា​តាម បណ្តោយ ផ្លូវ​លេខ ២៣០ ទិសដៅ​ពី​លិចទៅ​កើត លុះដល់​ចំណុចកើតហេតុ ទំនង​ទាល់​ពាក្យសម្តី​គ្នា ស្រាប់តែ​ភាគី​ខាង ប្រពន្ធ​លោត ចុះ​ពីលើ​ម៉ូតូ ដើរ​យំ​តាមផ្លូវ ហើយ​ចំណែក​បុរស ជា​ប្តី​បាន​ចុះបណ្តើរ ម៉ូតូ​តាម​អង្វរ​ប្រពន្ធ ឲ្យ​ឡើង​ជិះ​ម៉ូតូ​វិញ ។ ភ្លាមៗ​នោះ ការឈ្លោះប្រកែក​គ្នា​ខ្លាំងពេក​ធ្វើ​ឲ្យ​លោកស្រី​ជា​ប្រពន្ធ ផ្ទុះ​ហឹ​ង្សា​ទ្រាំ​មិនបាន យក​ដែក​បំពង​ទីប មក​វាយ​ប្តី​ខ្លួនឯង ។ បុរស​ជា​ប្តី​រត់គេច​ពី​ប្រពន្ធ​ទៅ​បាត់ស្រមោល ដោយ​​ផ្តួល​ចោល​ម៉ូតូ នៅនឹងកន្លែង​កើតហេតុ ៕


Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya