ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អ្នកសារព័ត៌មាន​ក្នុងស្រុក​ជាច្រើន​បានចេញ​ផ្សាយ​ពី​លោក អ៊ុក អៀង លោក កឹ​ក​ហៃ លោក ឡុង គឹមហុង អាង​ខ្លួន​មាន​លុយ​មានអំណាច​ឈូសឆាយ ទន្ទ្រាន​យក​ដី​រដ្ឋ​ចែកគ្នា​ធ្វើជា​ដី​កម្មសិទ្ធិ​សមត្ថកិច្ច​ជំនាញ​ក្នុង​ខេត្តកំពង់ឆ្នាំង​ពុំទាន់​មាន​ចំណាត់ការ​ណាមួយ​ទៅលើ​ក្រុម​ជនល្មើស​នៅឡើយ​ទេ​  ||     ធ្លាយ​កាន់តែ​ធំឡើង! បន្ទាប់ពី​រដ្ឋបាល​ស្រុក​កំពង់លែង​បានចេញ​សេចក្តីបញ្ជាក់​ព័ត៌មាន​នេះ​ថា មាន​គណៈនី​យ​ហ្វេ​ស​ប៊ុ​កតា​មដង​ទន្លេសាប​និង​សារព័ត៌មាន​អរិយធម៌​ថា ចុះផ្សាយ​ព័ត៌មាន​មិន​ពិត​ក្នុងការ​ឈូសឆាយ​ទន្ទ្រាន​យក​ដីព្រៃ​លិច​ទឹក​  ||     ដីព្រៃ​លិច​ទឹក​ដែលជា​ជំ​រកត្រី​ពង​កូន​កំពង់​ទទួលរង​នូវ​ការបាត់បង់​យ៉ាងធ្ងន់ធ្ងរ​ពី​សំណាក់​មន្ត្រី​ខិលខូច​មួយចំនួន​ឆ្លៀតឱកាស​ទន្ទ្រាន​យក​មុនពេល​បោះឆ្នោត​  ||     ស្លាប់​ម្នាក់​នៅនឹងកន្លែង​កើតហេតុ​ចំណែក​ម្នាក់ទៀត​រងរបួស​ធ្ងន់ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ប៉ោយប៉ែត​  ||     មេ​ឈ្មួញ​ឈើធំៗ ជា​ឧកញ៉ា ៣នាក់ គឺ​ឧកញ៉ា សឹង សំអុល ឧកញ៉ា ប៉ោ សំអឿន និង ឧកញ៉ា តុ​ប វី​ដា នៅតែ​បន្តសកម្មភាព​កាប់បំផ្លាញ​ឈើ​ដឹកជញ្ជូន​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​  ||   

» ព័ត៌មានជាតិ » វាយ​ប្លន់​ម៉ូតូ​យុវជន​ម្នាក់ បានសម្រេច ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​ភ្នំពេញ

វាយ​ប្លន់​ម៉ូតូ​យុវជន​ម្នាក់ បានសម្រេច ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​ភ្នំពេញ

ភ្នំពេញ៖ នា​វេលា​ម៉ោង១១និង៣០នាទី​យប់ ថ្ងៃ​សៅរ៍ ១១កើត ខែ​បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវ​នឹង​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ នៅត្រង់ចំណុច​ផ្លូវលំ​មួយកន្លែង ខាងក្រោយ​ផ្សា​រកា​ណា​សុធី ស្ថិតក្នុង​សង្កាត់​ចោមចៅ២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

ជនសង្ស័យ​មួយក្រុម ជិះ​ម៉ូតូ៥គ្រឿង មាន​គ្នា​ជាង១០នាក់ បានធ្វើ​សកម្មភាព​វាយ និង​ដក​កាំភ្លើងខ្លី​ភ្ជង់​ប្លន់​ទៅលើ​យុវជន​ប្រុស​ស្រី៣នាក់ ជិះ​ម៉ូតូ២គ្រឿង យកបាន​ម៉ូតូ ឌ្រី​ម​សង់ ស៊េរី​ឆ្នាំ២០១៨ មួយ​គឿង បានសម្រេច ហើយ​ជិះ​គេ​ខ្លួន​ដោយ​សុវត្ថិភាព មិន​រំខាន​ដល់​សមត្ថកិច្ច​បន្តិច​ឡើយ។

យុវជន​រងគ្រោះ ត្រូវបាន​គេ​ស្គាល់ឈ្មោះ ថេត ប៊ុន​ថៃ អាយុ២០ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅ​ក្រោយ​ផ្សា​រកា​ណា​សុធី មាន​ស្រុកកំណើត​នៅ​ភូមិ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល។

មុនពេល​កើតហេតុ រូបគេ​មាន​គ្នា៣នាក់ ជិះ​ម៉ូតូ​ពីរ​គ្រឿង ដោយ​មួយគ្រឿង​ម៉ាក ហុងដា​ប៊ីត ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1GQ-0203 ជិះ​ដោយ​បុរស​ម្នាក់ និង​មួយគ្រឿង​ទៀត​ម៉ាក ហុងដា​ឌ្រី​ម​សង់ ធុន​សេ១២៥ ស៊េរី​ឆ្នាំ២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1GR-5156 ជិះ​ដោយ​ជនរងគ្រោះ និង​ដឹក​សង្សារ​ចេញពី​ដើរលេង​កោះ​ពេជ្រ។

លុះ​ពួកគេ​ត្រឡប់មកផ្ទះ​វិញ នៅ​កា​ណា​សុធី ដោយ​ជិះ​ម៉ូតូ​ពីរ​គ្រឿង​ខាងលើ ទិសដៅ​កើត​ទៅ​លិច ខណៈ​ជិះ​ជិត​ដល់ផ្ទះ​ហើយ​នោះ ស្រាប់​តែមាន​ជនសង្ស័យ​មួយក្រុម​បាន​ជិះ​មកពី​ក្រោយ ហើយ​ជនសង្ស័យ២នាក់ ក្នុងចំណោម​ជាច្រើន​នាក់ បាន​ជិះ​ម៉ូតូ​មួយគ្រឿង មក​កាក់​ពីមុខ និង​ធ្វើ​សកម្មភាព​យក​មួកសុវត្ថិភាព​វាយ​ទៅលើ​គេ។ នៅពេលនោះ ខ្លួន(ជនរងគ្រោះ)បម្រុង​ស្រែកថា ចោរៗ ក៏​ត្រូវបាន​ជនសង្ស័យ​បាន​ដក​កាំភ្លើង​អា​មេ​បម្រុង​បាញ់​ធ្វើ​រូបគេ​ភ័យ​បាន​រត់ចោល​ម៉ូតូ​យករួចខ្លួន​សិន។ ចំណែក​មិត្ត​ភ័ក្តិ​របស់គេ​ម្នាក់ទៀត បាន​ដក​សោ​ម៉ូតូ​ទាន់ ហើយ​រត់ចោល​បាត់។ ដោយ​ឃើញ​ឱកាសល្អ ក្រុម​ជនសង្ស័យ​ទាំងនោះ បាន​លើ​ម៉ូតូ​ម៉ាក ប៊ីត បម្រុង​ជិះ​ចេញ តែ​មិនមាន​សោ ក៏​យក​បានតែ ឌ្រី​ម​សង់ ស៊េរី២០១៨ មួយគ្រឿង ជិះ​គេចខ្លួន​បាត់ស្រមោល ៕

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya