ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ចង់បាន​តំណែង​ប៉ុស្ដិ៍​គយ កន្លែង​ខ្លាញ់ ធ្វើ​ដូច​លោក ទុំ ណូ ជះ​លុយ​រាប់សែន​ដុល្លារ​ជូន​មេ ពេល​ស្រង់​វិញ បាន​ប្រាក់​វាល់​លាន​ហ្មង?​  ||     លោក ឈួ​រ ច័ន្ទ​ឌឿ​ន ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​ពុំមាន​ចំណាត់ការ​ណាមួយ​ក្នុងការ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​នេសាទ​ទ្រង់ទ្រាយ​ធំ ដែល​កើតមាន​នៅលើ​ទឹកដី​ស្រុក​បរិបូរណ៍​  ||     ចរិត​ពូក​នេះ​ក្អេងក្អាង​ណាស់​មិនដឹងថា​ខ្សែ​គាត់​ខ្សែ​គោ​រឺក៏​ខ្សែពួរ​ទេ​គាត់​អត់​ញញើត​ច្បាប់​អី​បន្តិច មេព្រៃ​មួយរូប​បែក​កញ្ចប់មាត់ ដោយ​រង​នូវ​កណ្តាប់ដៃ​នគរបាល ខណៈ​ថ្លើមធំ​ហ៊ាន​ដេញចាប់​ឡាន​ដឹកឈើ​លោក​ស្នង​រង ស្រ៊ី លាភ​  ||     លោក​អ៊ុក អៀង ពិតជា​មិនធម្មតា​មែន នៅ​កំពង់ឆ្នាំង​  ||     អាង​មាន​ខ្នងបង្អែក​រឹងមាំ ទើប​លោក ណុប សំអាន មេ​គយ​ច្រក​ទំនប់រលក ប្រព្រឹត្ត​អំពើពុករលួយ​គ្មាន​ញញើត ?​  ||   

» ព័ត៌មានជាតិ » ម៉ូតូ២គ្រឿង​បុក​គ្នា បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់ នៅ​ព្រះសីហនុ

ម៉ូតូ២គ្រឿង​បុក​គ្នា បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់ នៅ​ព្រះសីហនុ

ខេត្ត​ព្រះសីហនុ៖ នៅ​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ លើផ្លូវ​ទៅ​ទំនប់រលក​ចាស់ ម្តុំ​អ៊ូ​ទូក ស្ថិត​ក្នុងភូមិ៣ សង្កាត់​លេខ៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​ម៉ូតូ​នឹង​ម៉ូតូ ជិះ​បញ្ច្រាសទិស​គ្នា​បុក​គ្នា​ពេញទំហឹង​បណ្ដាល​មនុស្សម្នា​ក់បាន​ស្លាប់​នៅនឹងកន្លែង និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​ ។

បង្កដោយ​ម៉ូតូ១គ្រឿង ម៉ាក HONDA WAVE ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ អ្នកបើកបរ​ឈ្មោះ ចាប ឆុង ភេទ​ប្រុស អាយុ១៧ឆ្នាំ មុខរបរ​កម្មករ ស្នាក់នៅ​ភូមិ៣ សង្កាត់​លេខ១ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ (ស្លាប់) មាន​ទិសដៅ​ពី​ជើង ឆ្ពោះទៅ ត្បូង បា​នប;ក រំលោភ​ទៅខាង​ឆ្វេង​ដៃ​បុក​ជាមួយ ម៉ូតូ១គ្រឿង ម៉ាក HONDA C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពត 1E-1274 បើកបរ​ដោយ​ឈ្មោះ​ជ័រ ក្រៀម ភេទ​ប្រុស អាយុ២៨ឆ្នាំ មុខរបរ​កម្មករ​នេសាទ ស្នាក់នៅ​ភូមិ៣ សង្កាត់​លេខ១ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ បញ្ច្រាសទិស​គ្នា ។ គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​ឈ្មោះ ចាប ឆុង ស្លាប់​នៅ​កន្លែងកើតហេតុ ។ ឈ្មោះ ជ័រ ក្រៀម រងរបួស​ធ្ងន់ បញ្ជូនទៅ​សង្គ្រោះ​នៅ​ភ្នំពេញ ៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya