ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ ​កើតឡើង​យ៉ាង​រាលដាល​ ​ស្រុក​កំពង់លែង មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​ នៅកំពង់ឆ្នំាង ​​  ||     លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម គួរបញ្ចេញកណ្តាប់ដៃដែក ដែលសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋកម្ពុជា ប្រគល់ឲ្យ ជួយបង្ក្រាបបទល្មើសនេសាទ ដែលកើតមានយ៉ាងពេញបន្ទុក​  ||     តើលោកយូហេង បានដឹងទេថា លោកអ៊ុំចាន់រតនា ប្រធានស្នាក់ការគយច្រអន្រ្តាកជាតិដូង កំពុងតែយកលុយពីពលរដ្ឋដឹកទំនិញដាក់ក្នុងហោប៉ៅខ្លួន ?​  ||     ភាពមិនប្រក្រតីក្នុងតំណែង ពាក់ព័ន្ធទៅនឹងការគ្រប់គ្រងដឹកនាំដោយ លោក​ អ៊ឹម​ សៅវរិទ្ធ​ នាយខណ្ឌ​រដ្ឋបាលព្រៃឈើឧត្តរមានជ័យ ឈានដល់មានការទម្លាយអំពើពុករលួយ ជាលាភផលប្រយោជន៍?​  ||     បទល្មើស​នេសាទ​ ស្រុក​កំពង់លែង ជា​ប្រភព​ចំណូល​ដ៏​ធំ​របស់​ក្រុមមន្ត្រី​ពុករលួយ​ នៅកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​ជិះ​ម៉ូតូ​បុក​គោយន្ត​កន្ត្រៃ​សណ្តោង​រ៉ឺម៉ក បណ្តាល​ឲ្យ​ស្លាប់​នៅនឹងកន្លែង​កើតហេតុ នៅ​ប៉ោយប៉ែត

បុរស​ម្នាក់​ជិះ​ម៉ូតូ​បុក​គោយន្ត​កន្ត្រៃ​សណ្តោង​រ៉ឺម៉ក បណ្តាល​ឲ្យ​ស្លាប់​នៅនឹងកន្លែង​កើតហេតុ នៅ​ប៉ោយប៉ែត

ប៉ោយប៉ែត  ៖ កាលពី​យប់​ម៉ោង8និង23នាទី ថ្ងៃទី23ខែមិថុនា​ឆ្នាំ2018 លើ​ដង​ផ្លូវជាតិ​លេខ5នៅ​ភូមិ​និមិត្ត3សង្កាត់​និមិត្ត​ក្រុង​ប៉ោយប៉ែត។ ជនរងគ្រោះ​ឈ្មោះ​យស់​សម្បត្តិ​ភេទ​ប្រុស​អាយុ29ឆ្នាំ​ជា​អ្នកភូមិ/សង្កាត់​ផ្សារកណ្ដាល​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ។

ដំបូង​ជនរងគ្រោះ​ជិៈ​ម៉ូតូ​ម៉ាក​អាយ​ខន​ពណ៌​ខៀវ​បូ​កស​ពាម់​ស្លាក​លេខ​ភ្នំពេញ​1AD.7220ពី​កើ​តទៅ​លិច​ស្រប​ទិស​គ្នា​លុះដល់​ចំណុចកើតហេតុ​ឡើង​ជែង​ម៉ូតូ1គ្រឿង​រួច​បត់​ចូល​ស្តាំ​វិញ​ស្រាប់តែ​បុក​គោយន្ត​កន្ត្រៃ​សណ្តោង​រ៉ឺម៉ក​ពីក្រោយ​បណ្តាល​ឲ្យ​ភាគី​ម៉ូតូ​ដួល​ស្លាប់​ក្នុង​ថ្លុកឈាម​តែម្តង។

ក្រោយ​កើតហេតុ​ភាគី​គោយន្ត​បាន​គេចខ្លួនបាត់​តែ​គេ​ដឹងថា​ម្ចាស់​គោយន្ត​នោះ​ជា​អ្នកភូមិ​កូនដំរី​សង្កាត់​និមិត្ត​ក្រុង​ប៉ោយប៉ែត។នៅ​កន្លែងកើតហេតុ​ពេលនេះ​សមត្ថកិច្ច​កំពុងធ្វើការ​វាស់វែង​និង​ទំនាក់ទំនង​រក​សាច់ញាតិ​ដើម្បី​ទទួល​សព​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya