ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល លោកអធិការរងស្រុកទឹកផុស ម្នាក់ និងបក្សពួក ត្រូវប្រជាពលរដ្ឋ 8 គ្រួសារចោទថា បានរំលោភយកដីរបស់គាត់ នៅកំពង់ឆ្នំាង ?​  ||     ល្បី​ពេញ​បណ្ដាញ​ពត័មា​ននឹង សង្គម​Facebook មេ​គយ​ច​លត័​សាលាក្រហម លោក(ទុង ធឿន ) ទើបតែឡើងកាន់តំណែងថ្មីថ្មោង កំពុងតែដើរកន្លងចាស់លោក ធុច មករា ល្បីល្បាញ​ខាង​ប្រមូល​លុយ​ តាម​របៀបពុករលួយ​នឹង​ជំរិត​  ||     ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប​ នៅតែត្រូវប៉ាន់?​  ||     លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន និង​លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន រក្សា​ភាព​ស្ងៀមស្ងាត់ ​ទុក​ឲ្យ​ល្បែងស៊ីសង​ខុសច្បាប់​រាលដាល​ពេញ​ទឹកដី​ខណ្ឌចំការមន?​  ||     លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||   

» ព័ត៌មានជាតិ » ក្មេងប្រុស​អាយុ១២ឆ្នាំ​ម្នាក់ លង់ទឹក​ស្លាប់ នៅ​ព្រៃវែង

ក្មេងប្រុស​អាយុ១២ឆ្នាំ​ម្នាក់ លង់ទឹក​ស្លាប់ នៅ​ព្រៃវែង

ព្រៃវែង៖ កាលពី​ថ្ងៃទី២៣ ខែមិថុនា  ឆ្នាំ២០១៨ នៅ​ចំណុច​ស្រះ​ទឹក​ក្នុង​វត្ត​ពោធិ​វង្ស ស្ថិតក្នុង​ភូមិ​ពោធិ​ជ្រៃ ឃុំ​ស្វាយ​អ​ន្ទ​រ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង។ ក្មេងប្រុស​អាយុ១២ឆ្នាំ បាន​ប្រាប់​ជីតា​ថា​ទៅ​រៀន បែរជា​លួច​ទៅ​ហែល​ទឹក​លេង បណ្ដាល​ឲ្យ​ផុតដៃផុតជើង ហែល​មិន​រួច ក៏​លង់ទឹក​ស្លាប់​យ៉ាង​អាណោចអាធ័ម។ ក្មេងរងគ្រោះ​ឈ្នោះ ចន្ទ្រា ដា​រ៉ា ភេទ​ប្រុស អាយុ១២ឆ្នាំ រស់នៅ​ភូមិ​ពោធិ​ជ្រៃ ឃុំ​ស្វាយ​អ​ន្ទ​រ ស្រុក​ស្វាយ​អ​ន្ទ​រ ឪពុក​ឈ្មោះ សា​រែ​ន ច​ន្ត្រា អាយុ​ប្រហែល ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរប​កម្មករ​រស់​នៅ​ភូមិ​ខាងលើ ម្តាយ​ឈ្មោះ ព្រឹម យ៉ាន អាយុ៣១ឆ្នាំ បច្ចុប្បន្ន ឪពុកម្តាយ​ទៅរក​ស៊ី​នៅ​ប្រទេស​ថៃ ទុក​កូន​នៅ​ជាមួយ​ជីតា។

មុនពេល​កើតហេតុ ក្មេងរងគ្រោះ​ប្រាប់​ជីតា ថា​ទៅ​រៀន បែរជា​ទៅលេង​ទឹកស្រះ​លង់​ស្លាប់​ទើប​ជីតា​ដឹង រក​អ្នកស្រុក​ចុះជួយ​ទៅ​រាវ​ស្រង់​ចៅ​គាត់​យកមក​ផ្ទះ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya