ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក សាន្ត ប៊ុនថាន មេប៉េអឹមខេត្តក្រចេះ មើលរំលង លោក លន់ ប៊ុនថុល មេបញ្ជាការស្នាក់ការសន្តិសុខ៧០៩ ពង្រាយកូនចៅ ប្រមូលលុយ ពីក្រុមឈ្មួញដឹកជញ្ជូនឈើ ចេញទៅស្រុកយួន​  ||     ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន ​លាតត្រដាង​អំពើពុករលួយ​របស់​ស​ម​ត្ថ​កិច្ច​ ​ច្រក​ទ្វេភាគី​ឡា​ប៉ា​ខេ​  ||     ថាមែនៗ ! បែកធ្លាយព័ត៌មានត្រាក់ទ័រចំនួន (៣) គ្រឿង ដែលក្រុមចម្រុះស្រុកចាប់ បាន ឥឡូវត្រូវបានអ្នកធំអន្តរាគមន៍ឲ្យដោះលែងវិញហើយថា មែនៗ ហើយ​  ||     លោក គង់ ហ៊ាង ម្ចាស់ផ្ទះសំណាក់ល្បីជាងគេនៅស្រុកកែវសីមា ល្បីល្បាញយ៉ាងខ្លាំង ខាងជំនួញឈើ ទៅវៀតណាម​  ||     លោកឧត្តមសេនីយ៍ទោ យិនចំណាន ស្នងការនគរបាលខេត្តរតន:គិរី បេីកដៃអោយលោក​សាក់នគរបាលការពារព្រំដែននាំឈេីខុសច្បាប់យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ចាប់​មិនចេះ​អស់​ទេ​ក្រុងព្រះសីហនុ សំបូរ​ណាស់​ជាពិសេស​ជនជាតិ​ចិន

ចាប់​មិនចេះ​អស់​ទេ​ក្រុងព្រះសីហនុ សំបូរ​ណាស់​ជាពិសេស​ជនជាតិ​ចិន

ខេត្ត​ព្រះសីហនុ៖ ថ្ងៃ២៣ ខែមិថុនា ឆ្នាំ២០១៨ កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក បាន​ចុះ​ត្រួតពិនិត្យ រឹត បណ្ដឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ពិសេស​អ្នកបើកបរ​គ្មាន​ប័ណ្ណបើកបរ ឬ មាន​ប័ណ្ណបើកបរ​អន្តរជាតិ​មិន​ត្រឹមត្រូវ និង រថយន្ត​គ្មាន​ផ្លាកលេខ ចំនួន៥គោលដៅ (ក្រុងព្រះសីហនុ ៣គោលដៅ , ស្រុក​ព្រៃនប់ ១គោលដៅ និង ស្រុ​កំពង់សីលា ១គោលដៅ ) ។
ជា​លទ្ធផល​ពិនិត្យឃើញ​មធ្យោបាយ​ល្មើស​ចំនួន ៥៣គ្រឿង ក្នុងនោះ​រថយន្ត ១៣គ្រឿង ៖
១.ពិន័យ​អ្នកបើកបរ​និង​អ្នករួមដំណើរ​លើ​ម៉ូតូ​មិន​ពាក់មួក​បាន​ចំនួន ៣៧គ្រឿង។
២.ពិន័យ​អ្នកបើកបរ​ម៉ូតូ​គ្មាន​កញ្ចក់​មើល​ក្រោយ​បាន​ចំនួន ៣ គ្រឿង ។
៣.ពិន័យ​អ្នកបើកបរ​រថយន្ត​មិន​ពាក់​ខ្សែក្រវ៉ាត់ ៦គ្រឿង
៤.ពិន័យ​រថយន្ត​បិទ​កញ្ចក់​ខ្មៅ ៤គ្រឿង
៥.ជនជាតិ​ចិន​បើកបរ​រថយន្ត​មិនមាន​ប័ណ្ណបើកបរ ចំនួន ៣គ្រឿង (ពិន័យ១គ្រឿង តាម​អន​ក្រឹត្យ​លេខ៤៤) និង២គ្រឿង​ទៀត យកទៅ​រក្សាទុក​នៅ​កា​រិ.ល័យ​ចរាចរណ៍ ផ្លូវគោក ដើម្បី​បន្ត​តាម​នីតិវិធី ៕(រូបភាព​និង​ដំណឹង​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ស្នងការ)

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya