ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ចង់បាន​តំណែង​ប៉ុស្ដិ៍​គយ កន្លែង​ខ្លាញ់ ធ្វើ​ដូច​លោក ទុំ ណូ ជះ​លុយ​រាប់សែន​ដុល្លារ​ជូន​មេ ពេល​ស្រង់​វិញ បាន​ប្រាក់​វាល់​លាន​ហ្មង?​  ||     លោក ឈួ​រ ច័ន្ទ​ឌឿ​ន ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​ពុំមាន​ចំណាត់ការ​ណាមួយ​ក្នុងការ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​នេសាទ​ទ្រង់ទ្រាយ​ធំ ដែល​កើតមាន​នៅលើ​ទឹកដី​ស្រុក​បរិបូរណ៍​  ||     ចរិត​ពូក​នេះ​ក្អេងក្អាង​ណាស់​មិនដឹងថា​ខ្សែ​គាត់​ខ្សែ​គោ​រឺក៏​ខ្សែពួរ​ទេ​គាត់​អត់​ញញើត​ច្បាប់​អី​បន្តិច មេព្រៃ​មួយរូប​បែក​កញ្ចប់មាត់ ដោយ​រង​នូវ​កណ្តាប់ដៃ​នគរបាល ខណៈ​ថ្លើមធំ​ហ៊ាន​ដេញចាប់​ឡាន​ដឹកឈើ​លោក​ស្នង​រង ស្រ៊ី លាភ​  ||     លោក​អ៊ុក អៀង ពិតជា​មិនធម្មតា​មែន នៅ​កំពង់ឆ្នាំង​  ||     អាង​មាន​ខ្នងបង្អែក​រឹងមាំ ទើប​លោក ណុប សំអាន មេ​គយ​ច្រក​ទំនប់រលក ប្រព្រឹត្ត​អំពើពុករលួយ​គ្មាន​ញញើត ?​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់ បណ្តាល​ឲ្យ​ស្លាប់ គ្រោះថ្នាក់​ចរាចរណ៍​ដួល​ដោយ​ខ្លួនឯង នៅ​ភ្នំពេញ

បុរស​ម្នាក់ បណ្តាល​ឲ្យ​ស្លាប់ គ្រោះថ្នាក់​ចរាចរណ៍​ដួល​ដោយ​ខ្លួនឯង នៅ​ភ្នំពេញ

ភ្នំពេញ៖ នៅវេលា​ម៉ោងជាង៧យប់ ថ្ងៃ​សៅរ៍ ទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដួល​ដោយ​ខ្លួនឯង​នេះ ត្រង់ចំណុច​ផ្លូវលំ(ផ្សារ​ក្រមួន) ស្ថិតក្នុង​ភូមិ​ព្រែក​តា​ឡុង សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។ បុរស​ម្នាក់ បាន​ដួល​បោក​ក្បាល​ស្លាប់ភ្លាមៗ បន្ទាប់ពី​ជិះ​ម៉ូតូ​មួយគ្រឿង ដឹក​ធុង​ហ្គាស​យកទៅដាក់​ឲ្យ​គេ​ដល់ផ្ទះ តែ​ពេល​ត្រឡប់មកវិញ ជ្រុល​ជិះ​ឡើង​ខឿន​ផ្លូវ​បេតុង ទើបតែ​ធ្វើ​ថ្មី បណ្ដាល​ឲ្យ​ដួល​បោក​ក្បាល​ស្លាប់ភ្លាមៗតែម្ដង។

សព​ជនរងគ្រោះ​ឈ្មោះ ធឿន ភេទ​ប្រុស អាយុ២៣ មុខរបរ​កម្មករ​ដឹក​ហ្គាស នៅ​ផ្សារ​តាខ្មៅ​ថ្មី និង​មាន​ស្រុកកំណើត​នៅ​ខេត្តព្រៃវែង ដែល​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក Smash V ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1C-0817 ដែល​ដឹក​ធុង​ហ្គាស​យកទៅ​ឲ្យ​គេ​នៅក្នុង​ច្រកចូល​ផ្សារ​ក្រមួន។

នៅ​មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់ បាន​ជិះ​ម៉ូតូ​មួយគ្រឿង ដឹក​ធុង​ហ្គាស​យកទៅដាក់​ឲ្យ​គេ​ដល់ផ្ទះ លុះ​ត្រឡប់មកវិញ បានធ្វើ​ដំណើរ​តាម​ផ្លូវលំ​ដែល​ទើប​ចាក់​បេតុង​ថ្មី​ដដែល​នោះ ទិសដៅ​ពី​លិចទៅ​កើត តែ​ជ្រុល​ជិះ​ឡើង​ខឿន​ផ្លូវ​បេតុង ក៏​ទើស​ជាមួយ​សរសៃដែក ដែល​គេ​ទុក​សម្រាប់​ចាក់​ផ្លូវ​បេតុង​បន្ត​នោះ បណ្ដាល​ដួល​បោក​ក្បាល​ស្លាប់ភ្លាមៗនៅ​កន្លែងកើតហេតុ​តែម្ដង៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya