ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក​ស្មៀនឃុំ​សំបូរ អាង​អំណាច​ប្រាក់​និង​បងប្រុស​ជា​អនុប្រធាន​បក្ស លួច​ក្លែង​ឯកសារ​យកឈ្មោះ​អ្នក​ដ៏​ទៃ ទៅ​ឈរឈ្មោះ​តំណាងរាស្ដ្រ?​  ||     លោក ញឹ​ប ស្រ៊ន ពាក់ព័ន្ធ​នឹង​បទល្មើស​នេសាទ​នៅ​តាកែវ?​  ||     ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តកំពត មាន​ភាពមិនប្រក្រតី បក្ខពួកនិយម ?​  ||     រដ្ឋបាល​ស្រុក​កំពង់លែង មិន​ហ៊ាន​ចេញមុខ​ឆ្លើយបំភ្លឺ​ឲ្យ​មហាជន​បានដឹង​នោះទេ ជុំវិញ​ករណី​ដីព្រៃ​លិច​ទឹក​ដែលជា​ជំ​រកត្រី​ពង​កូន​ដែល​ទទួលរង​នូវ​ការបាត់បង់​ទាំងស្រុង​ពី​សំណាក់​អស់លោក​មន្ត្រី​គ្រាប់​ល្ពៅ​មួយចំនួន​ឈូសឆាយ​ទន្ទ្រាន​យក​ចែកគ្នា​ធ្វើជា​ដី​កម្មសិទ្ធិ​ស្របច្បាប់​តែ​សព្វថ្ងៃ​ដី​នោះ​លិច​ទឹក​អស់ហើយ​រំលឹក​ឡើងវិញ​  ||     លោក សយ សូ​ណា និង​លោក កែប កត់ បើក​អោយ មេ​ឈ្មួញ​ឈ្មោះ ហូ​វ ជី​វ៉ៃ ឈ្មោះ ស៊ី នឿន កែនពល​រដ្ឋ​កាប់​ឈើ​នៅ​ភូមិ​ភិ ស្រុក​អូរ​យ៉ា​ដាវ និង ស្រុក​អណ្តូង​មាស ទំលាក់​ទឹក​ឆ្លងទៅ​ស្រុក​យួន យ៉ាង​អនាធិបតេយ្យ?​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ភាពអនាធិបតេយ្យ​នៃ​ការកាប់​ទន្ទ្រាន​និង​ឈូសឆាយដី​គំរប​ព្រ​លិច​ទឹកជា​រៀងរាល់ថ្ងៃ​ដោយ​មិន​ញញើត​ដៃ ប្រហែលជា​មានច្បាប់​ធ្លាក់​ពីលើ​មេឃ​ហើយ​មើលទៅ

ភាពអនាធិបតេយ្យ​នៃ​ការកាប់​ទន្ទ្រាន​និង​ឈូសឆាយដី​គំរប​ព្រ​លិច​ទឹកជា​រៀងរាល់ថ្ងៃ​ដោយ​មិន​ញញើត​ដៃ ប្រហែលជា​មានច្បាប់​ធ្លាក់​ពីលើ​មេឃ​ហើយ​មើលទៅ

ខេត្តកំពង់ឆ្នាំង ៖  ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០១៨ ដីព្រៃ​លិច​ទឹក​ដែលជា​ជំ​រកត្រី​ពង​កូន​នៅក្នុង​ដែន ឡូត៍​លេខ( ១០B ) ដែល​រក្សា​ការពារ​ទុក​ក្នុង​ឆ្នាំ ២០១៤ រហូតមក​ហាមឃាត់​មិន​ឲ្យ​មាន​ការកាប់​ទន្ទ្រាន​និង​ឈូសឆាយ​នោះទេ​តែ​មក​បាត់​បង់អស់​នៅក្នុង​ឆ្នាំ ២០១៨ ដោយ​គ្មាន​សល់​ឡើយ ។

តែ​យើង​ក្រឡេកមើល​ដី​គំរប​ព្រៃ​លិច​ទឹក​ដែល​ក្រុម​ពួក​ប្រព្រឹត្ត​បទល្មើស​កាប់ឆ្កា​ដុត​ឆេះ នៅ​ចំណុច ព្រៃធំ និង ចំណុច តា​ព្រហ្ម រាប់សិប​ហិកតា ដែល​ស្ថិតក្នុង​ភូមិសាស្ត្រ ឃុំ ពាម​ឆ្កោក ស្រុក​ជល​គី​រី ខេត្ត​កំពង់ឆ្នាំង ហើយ​ដោយមាន​កម្លាំងចម្រុះ​ស្រុក​ចុះបង្ក្រាប​និង​ទប់ស្កាត់ ទៀតផង​នៅក្នុង​ឆ្នាំ ២០១៥ តែ​ត្រូវ​បាត់បង់​អស់​ក្នុង​ឆ្នាំ ២០១៨ ។

ប្រជាពលរដ្ឋ​ជាច្រើន​ដែល​ពួកគាត់​រស់នៅ​ក្នុងស្រុក​ជល​គី​រី បាន​រិះគន់​តាំ​ពី​ថ្នាក់ស្រុក​រហូតដល់​ខេត្តឃុបឃិត​គ្នា​បើកដៃ​ឲ្យ​មានការ កាប់​ទន្ទ្រាន​ឈូសឆាយដី​គំរប​ព្រៃ​លិច​ទឹក​យ៉ាង​ពេញបន្ទុក​តែម្តង​ដោយ
ពុំមាន​អស់លោក សមត្ថកិច្ច​ជំនាញ​ណា​ម្នា​ក់នៅ​ទូទាំង​ខេត្តកំពង់ឆ្នាំង ហ៊ាន​ចេញមុខ​បង្ក្រាប​នោះទេ ។

ប្រភពព័ត៌មាន ពី​ប្រជាពលរដ្ឋ​ម្នាក់​ក្នុង ឃុំ​ពាម​ឆ្កោក បាន​ខ្សឹបប្រាប់​ឲ្យ​ដឹងថា ដី​គំរប​ព្រៃ​លិច​ទឹករាប់រយ​ហិកតា ដែល​ត្រូវ​រក្សាទុក​ឲ្យ​ដុះ​ព្រៃ​ឡើងវិញ។ នៅក្នុង​ឆ្នាំ ២០១៤ រហូតដល់​ឆ្នាំ ២០១៧ តែ​មក​បាត់​បង់អស់​ក្នុង​ឆ្នាំ ២០១៨ ។

ប្រភព​ដដែល​នោះបាន​បន្តទៀតថា សព្វថ្ងៃនេះ​ដីព្រៃ​លិច​ទឹក​ដែលជា​ជំ​រកត្រី​ពង​កូន​ក្នុងស្រុក​ជល​គី​រី​ទាំង​ដីព្រៃ​តំបន់ (៣) បី ទាំង​ក្នុង​កន្លែង​អភិរក្ស​ត្រី​មេ​ពូជ​ត្រូ​ទទួលរង​បាត់បង់​អស់ទាំង​ស្រុង​តែម្តង​រហូតដល់​ធ្វើ​ទំនប់​បិទ​បឹង​ខ្វែង​ឆ្លុះ​ដែលជា​ដែន​ឡូត៍​នេសាទ​លេខ( ១០B) យក​ធ្វើ​មេទឹក​ទៀតផង ។
រង់ចាំ​អាន​ព័ត៌មាន​លំអិត​បន្តពេល​ក្រោយ ៕

 

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya