ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » នៅ សូ​នី​តា ជាប់​មន្ទិលសង្ស័យ ចំណង​ស្នេហ៍​ជាមួយ​កូន​លោកធំ​ ​

នៅ សូ​នី​តា ជាប់​មន្ទិលសង្ស័យ ចំណង​ស្នេហ៍​ជាមួយ​កូន​លោកធំ​ ​

ភ្នំពេញ​៖​តារា​សម្តែង​ខ្សែភាពយន្ត និង​ស្ព​ត​ពាណិជ្ជកម្ម កញ្ញា នៅ សូ​នី​តា​ដែល​ធ្លាប់មាន​ឈ្មោះ​បោះ​សំឡេង​នោះ ​មួយរយៈ​ពេលកន្លងមក​នេះ​ក្រោយពី​បែកធ្លាយ ដំណឹង​ស្នេហា​ក្រៅ​ឆាក​ជា​បន្តបន្ទាប់​នោះមក គឺ​រហូតមកដល់ ពេល​ឥឡូវនេះ ហាក់ដូចជា​បាត់​មុខ​បាត់មាត់​របស់​នាង​ពី​សិល្បៈ​ស្ទើរតែ​ឈឹង​ទៅហើយ ។ ប៉ុន្តែ​ខណៈ​នេះ​ក៏មាន ព័ត៌មាន
​ថ្មី​ធ្លាយ​ចេញមក ដោយ​ជាប់​មន្ទិល​ថា តារា​ស្រី​រូបនេះ កំពុង​តែមាន​ផ្អែម ស្នេហ៍​ជាមួយ​បុរស​កូនលោក ធំ​ក្នុងស្រុក​ម្នាក់​។​
​ក្រោយពី​ស្ងប់ស្ងាត់ បាត់​មុខ​អស់​មួយរយៈ​ខ្ចី​នេះ​តារា​សម្តែង​វ័យក្មេង​សម្តី​មួយៗ កញ្ញា នៅ សូ​នី​តា ហា ក់​លេច​មាន​យីអ៊ុន​ស្នេហ៍​មិនធម្មតា​ឡើយ​។​ទន្ទឹមនឹង​ក៏​នេះ​មាន ការទម្លាយ​ឱ្យដឹងពី​មជ្ឈដ្ឋាន​ខាងក្រៅ​មក​ថា តារាចម្រៀង​សាច់​សខ្ចី ដូច​បណ្តូលចេក​រូបនេះ កំពុង​ភ្ជាប់​ស្នេហ៍​ជាមួយ​កូន​លោកធំ​សម្បូរ ទ្រព្យ​ម្នាក់ យ៉ាង​ត្រជាក់ចិត្ត​។​
​ប្រភព​ដែល​ខ្សឹបខ្សៀវ ពី​មាត់​អ្នក​ក្រៅ​សិល្បៈ បានឱ្យដឹងថា បុរស​ជា​កូន​លោកធំ​ម្នាក់​នោះ កំ​ពុ ង​តែ​ភ្ជាប់​ទំនាក់ទំនង​ស្នេហ៍​ជាមួយ​កញ្ញា នៅ សូ​នី​តា​គឺមាន​វ័យ​ប្រហែល ជាង​២០ ឆ្នាំ​ជិះ​រថយន្ត​ស៊េរី ទំនើ ប​មាន​តំ​ម្លៃ​ថៃ្ល ហើយ​ថែមទាំង​មាន​អង្គរក្ស​តាម​ការពារ​ទៀតផង ។ ប្រភព​និយាយថា​ក្នុង​១​ខែ​បុរស នោះ តែង​មកជួប​កញ្ញា នៅ​សូ​នី​តា
យ៉ាងហោចណាស់​៦ ទៅ​៧​ដង​។ ម្យ៉ាងទៀត​តារា ចម្រៀង សម្បូរ មន្ត ស្នេហ៍​នាង​សូ​នី​តា ក៏​ឧស្សាហ៍​ចុះឡើង តាម​ផ្សារ​ទំនើប​ដើម្បី​ទៅ​ទិ ញ ផលិតផល និង សម្ភារៈ ដែលមាន​តំ​ម្លៃ​ថៃ្លៗ​ទៀង​ផង​។​
​ប្រភព​ខាងលើ បានឱ្យដឹងថា រយៈពេល​ចុងក្រោយ​នេះ ថ្វីត្បិតតែ​កញ្ញា នៅ សូ​នី​តា​ដូចជា​មិនសូវ ចាប់ អារម្មណ៍ ទៅលើ​ការងារ សិល្បៈ​ក៏ពិតមែន​ប៉ុន្តែ​នាង​តែ​បាន​សម្ញែង ភាព​ហ៊ឺហារ ស៊ី​វិ​ល័យ ជាមួយនឹង ការលេង​ខ្លួន​ដោយ​ការប្រើប្រាស់​នូវ​សំភារៈ​មាន​តំ​ម្លៃ ថៃ្ល​និង ទំនើបៗ ខុសប្លែក​ពី​ពេលដែល នាង​ចូលប្រឡូក​ក្នុង វិស័យ​សិល្បៈ​នាគ្រា​ដំបូង​។​
​ប្រភព​ដដែល​បាន​និយាយទៀតថា រាល់​សកម្មភាព ដែល​បង្ហាញ​ពី​ភាពស្និទ្ធស្នាល​រវាង​កញ្ញា នៅ សូ​នី តា ជាមួយនឹង​បុរស​វ័យក្មេង ម្នាក់​នោះ​ហាក់ដូច​ជាមាន​ការខុស​ប្លែក​រវាង មិត្តភាព​ត្រឹមតែ ជា​អ្នក​ដែល ស្គាល់គ្នា​ឬ មួយ​ជា​មិត្តភក្តិ​ព្រោះ​ឥរិយាបទ ដែល​អ្នក​ទាំង​ពីរបាន​ស្តែង ឡើង​នោះ​អាច​សន្និដ្ឋានថា ជាការ​ចាប់ផ្តើម​សាង​ស្នេហ៍​ពី​ការស្វែងយល់​ចិត្ត​គ្នា​លើកដំបូង ។​
​ប្រភព​ខាងលើ​បាន​និយាយទៀតថា បុរស​ម្នាក់នេះ​បាន​ចាប់ចិត្ត ប្រតិព័ទ្ធ​ទៅលើ​នាង​នៅ សូ​នី​តា ប្រហែល​ទើបតែ​រយៈពេល​ខ្លី​តែប៉ុណ្ណោះ​។ ព្រោះថា​កាលពីពេល​កន្លងទៅ​ធ្លាប់មាន​សារព័ត៌មាន​ក្នុងស្រុក​មួយចំនួន បាន​ចុះផ្សាយ​ពី​រឿង​ស្នេហា​របស់​នាង​ជា​បន្តបន្ទាប់​ទើប​ធ្វើ​ឲ្យ​បុរស​ម្នាក់នេះ មិន​ហ៊ាន​ចូលខ្លួន​សារភាព​ស្នេហ៍​។​
​ប្រភព​បាន​បន្តថា ទើបតែ​ថ្មីៗ​នេះ​ក៏​ស្រាប់តែ​បុរស​ម្នាក់នេះ​បានចេញ​មុខមក​សារភាព​ស្នេហ៍ ជាមួយ​ស្រី​ស្រស់​ទងវង​នាង សូ​នី​តា​ថែមទាំង​មានបំណង​រៀបការ ជាមួយ​នាង​តាមច្បាប់ និង ប្រពៃណី​ទៀតផង​។​
​ទោះបីជា​យ៉ាងណា​ប្រភព​ខាងលើ មិនបាន​បញ្ជាក់​ឱ្យដឹងថា បុរស​ដែល​កំពុង​តាម​ស្រលាញ់​កញ្ញា សូ​នី​តា មាន​ប្រភព​មកពីណា ហើយ​មាន​មុខងារ​ជា​អ្វី​នោះទេ គឺ​គ្រាន់តែ​គេ​ដឹងថា​បុរស​ម្នាក់នេះ​កំពុង​ព្យាយាម តាម​ផ្គាប់ចិត្ត​ក្នុង​គោលបំណង យក​បេះដូង​របស់ សូ​នី​តា​មក​ឃុំគ្រង​ធ្វើ ជា​ម្ចាស់​ទៅ​ថ្ងៃ​អនាគត​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya