ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» Breaking News, ព័ត៌មានជាតិ » សាលា​រាជធានី​ភ្នំពេញ និង​អង្គការ​ចៃ​ការគ្រោង​ដំណើការ​សាកល្បង​ឡានក្រុង​ដឹក​អ្នកដំណើរ​នៅក្នុង​ខែកុម្ភៈ​ឆ្នាំ​២០១៤​ខាងមុខ​

សាលា​រាជធានី​ភ្នំពេញ និង​អង្គការ​ចៃ​ការគ្រោង​ដំណើការ​សាកល្បង​ឡានក្រុង​ដឹក​អ្នកដំណើរ​នៅក្នុង​ខែកុម្ភៈ​ឆ្នាំ​២០១៤​ខាងមុខ​

​ភ្នំពេញ  ៖ សាលា​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃទី​៣ ខែធ្នូ បានរៀបចំ​កិច្ចប្រជុំ​មួយ​រវាង​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​តំណាង​អង្គការ​ចៃ​កា​ប្រចាំ​ប្រទេស​កម្ពុជា ដើម្បី​ធ្វើ​បទ​បង្ហាញ​លើ​គម្រោង​សិក្សា​ផែនការមេ​លើ​ការដឹកជញ្ជូន​ក្នុង​រាជធានី​ភ្នំពេញ​។ ដែល​សាកល្បង​រថយន្តក្រុង​ដឹក​អ្នកដំណើរ មួយ​ខ្សែ​ពី​គល់ស្ពាន​ជ្រោយចង្វា​ទៅ​ផ្សារ​ច្បារអំពៅ​ក្បាលថ្នល់​ដោយ ចាប់ផ្តើម​ក្នុង​ខែកុម្ភៈ ឆ្នាំ​២០១៤​ខាងមុខនេះ ។ ពិធី​នេះ​ត្រូវបាន ធ្វើឡើង​ក្រោម​អធិបតីភាព​លោក​ជ្រាង សុផាន់ និង​លោក​ត្រាក់ ថៃសៀង ដែលជា​អភិបាលរង​រាជធានី​ភ្នំពេញ ។​
​លោក​ត្រាក់ ថៃសៀង មានប្រសាសន៍ថា ការដាក់​ឲ្យ​ដំណើការ​សាកល្បង​នេះ​គឺជា​ឱកាស​ស្វែងយល់​ពី​តម្រូវការ​របស់ អតិថិជន និង​ការចំណាយ​របស់​ក្រុមហ៊ុន​ដែល​សាលា​រាជធានី​ភ្នំពេញ​ចង់​ឲ្យ​ផែនការ​នេះ ចេញ​បាន​ឆាប់​បំផុត​បន្ទាប់ពី​ចំណាយពេល​សិក្សា​អស់​ប្រមាណ​២​ឆ្នាំ​មក​នោះ ។ លោក​បាន​បន្តថា ចំពោះ​បញ្ហា​ចំណត​នៅតាម​ដងផ្លូវ​សាលា​រាជធានី​ភ្នំពេញ និង​សម្របសម្រួល​ជាមួយ​ប្រជាពលរដ្ឋ និង​មន្ត្រី​មាន​សមត្ថកិច្ច​ដើម្បី​សម្រួល​ដល់​ក្រុមហ៊ុន ។
​លោក Coto តំណាង អង្គការ​ចៃ​ការ​ប្រចាំ​កម្ពុជា​មានប្រសាសន៍ថា ដំណើការ​សាកល្បង​នេះ​នឹង​ចំណាយ​ថវិកា​របស់​គម្រោង​អង្គការ​ចៃ​ការ​បន្ទាប់ពី ចប់​យើង​នឹងធ្វើ​របាយការណ៍​ជូន​សាលា​រាជធានី ហើយ​បើ​ជោគជ័យ​នឹងដាក់​ឲ្យ​ដំណើការ​ទាំង​នៅក្នុង​ឆ្នាំ​២០១៦ ខណៈដំណើ​ការសាកល្បង​នេះ​នឹង​ចាប់ផ្តើម​ពេញ​មួយខែ​កុម្ភៈ​ឆ្នាំ​២០១៤​នេះ ដោយ​ប្រើប្រាស់​រថយន្ត​ចំនួន​១០​គ្រឿង ចាប់​ដំណើការ​ដឹកជញ្ជូន​ពី​ម៉ោង​៦​ដល់​៩​ព្រឹក និង​ពី​ម៉ោង ៤.៣០ ដល់​ម៉ោង ៧.៣០ នាទី​យប់ ។​
​លោក Coto ក៏បាន ធ្វើ​បទ​បង្ហាញ​ជុំវិញ​ការបង្កើត ប្លង់​មេ​លើ​ការដឹកជញ្ជូន​ក្នុង​ក្រុង​នា​ឆ្នាំ​២០៣៥ ដោយមាន​គម្រោង​បង្កើត​ផ្លូវ​ក្រោម​ដី ផ្លូវ​សម្រាប់​រថភ្លើង​ចូល​ក្រុង និង​ផ្លូវ​ក្រវាត់ក្រុង​ជាដើម ក្នុងនោះ​បង្កើន​ភ្លើងស្តុប​ប្រមាណ​៣៥ កន្លែង​បន្ថែមទៀត​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya