ភ្នំពេញ ៖ កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៣ ។ ប្រជាពលរដ្ឋដែលរស់នៅ ជុំវិញកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុ អគ្គិភ័យឆាបឆេះ ជាអណ្តាត ភ្លើង
ឡើង គឺបានសង្កេតឃើញ ផ្សែងហុយចេញពីក្នុងឃ្លាំង ខាងលើ ភ្លាមៗនោះមានការសង្ស័យ ប្រជាពលរដ្ឋ បានស្រែក ហៅម្ចាស់ឃ្លាំងឲ្យបើកទ្វារ ដើម្បីចូលទៅពិនិត្យមើល ឲ្យផ្ទាល់ភ្នែក ។ ខណៈនោះក៏ កើតមានការភ្ញាក់ ផ្អើល ដោយសារអណ្តាតភ្លើង បានឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ គ្របដណ្តាប់ទៅលើសម្ភារ ក្នុងឃ្លាំង ទាំងស្រុង ។
ប្រជាពលរដ្ឋបាននាំគ្នាយក ធុងដងទឹកពីស្រះទៅជួយជះពន្លត់ប៉ុន្តែ អណ្តាតភ្លើង ឆាបឆេះកាន់តែ ខ្លាំងឡើងៗ រហូតធ្វើឲ្យសមត្ថកិច្ច មូលដ្ឋានចុះមកអន្តរាគមន៍ នឹងបានហៅរថយន្តពន្លត់អគ្គិភ័យ បង្អែកខណ្ឌដង្កោ ចំនួន២គ្រឿងចុះទៅអន្តរាគមន៍ បាញ់ទឹកពន្លត់ តែនៅមិនអាច ទប់ស្កាត់បាន ទើបកម្លាំងសមត្ថកិច្ច បានសម្រេច បង្កើនរថយន្តពន្លត់អគ្គិភ័យ មួយគ្រឿងទៀតមកពី ខណ្ឌមានជ័យ ៕
» ព័ត៌មានជាតិ » អគ្គិភ័យលេបត្របាក់ សម្ភារក្នុងការដ្ឋានឃ្លាំងមួយកន្លែង ក្នុងសង្កាត់ព្រៃស