ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ ពីប្រទេសថៃ តាមច្រករបៀង នានា ក្នុងខេត្តបន្ទាយមានជ័យ នៅតែមានឥទ្ធិពល ចរាចរណ៍ដដែល​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ តាមច្រករបៀង នៅតែមានឥទ្ធិពល នាំ ជ្រូក ហោះកាត់ ប៉ុស្តិ៍ កុងត្រូល សមត្ថកិច្ច ជំនាញ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ បានដដែល​  ||     លោក សែម សាមឿន មេប៉ុស្តិ៍វីរៈ៨៩១ ហៅប៉ុស្តិ៍ក្បាលស្ពាន និង លោក លឹម យូវេង បានឃុបឃិតគ្នា លួចនាំឥវ៉ាន់ខុសច្បាប់ឆ្លងដែនទៅប្រទេសថៃ​  ||     ដីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា ត្រូវបានឈ្មួញឃុបឃិតគ្នាលក់បាត់ទៀតហើយ ក្រោមរូមភាពដោះដូរ«យកឆ្នាំងមាសដូរយកឆ្នាំងដី»​  ||     លោក ខាត់ សារ៉ាត់ មេនគរបាលអន្តោប្រវេសន៍ច្រកបាវិតប្រព្រឹត្តអំពើពុករលួយ កាន់តែខ្លាំងជាងមុន​  ||   

» ព័ត៌មានជាតិ » បុរស​ជនបរទេស​ជា​អ្នកជំនួញ​ម្នាក់ ជិះ​ម៉ូតូ​ឡាំ​ប្រុយ​តា​ឥណ្ឌា បំណង​ឡើង​យន្តហោះ ត្រូវ​ក្រុមចោរ ឆក់យក​កាបូប​លុយ អស់​ប្រមាណ​ជាង៣ម៉ឺន​ដុល្លារ បានសម្រេច នៅ​ភ្នំពេញ

បុរស​ជនបរទេស​ជា​អ្នកជំនួញ​ម្នាក់ ជិះ​ម៉ូតូ​ឡាំ​ប្រុយ​តា​ឥណ្ឌា បំណង​ឡើង​យន្តហោះ ត្រូវ​ក្រុមចោរ ឆក់យក​កាបូប​លុយ អស់​ប្រមាណ​ជាង៣ម៉ឺន​ដុល្លារ បានសម្រេច នៅ​ភ្នំពេញ

ភ្នំពេញ៖ នៅ​ពី​ថ្ងៃទី២១ខែមិថុនា​ឆ្នាំ២០១៨ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ២១៧ (ផ្លូវ​ព្រះ​មុន្នី​រ៉េត) សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក។ ជនរងគ្រោះ ដោយ​ចេះ​និយាយ​ភាសា​ខ្មែរខ្លះៗ បានអោយដឹងថា រូបគាត់​មក​ស្នាក់នៅ​ស្រុក​ខ្មែរ​ច្រើន​ឆ្នាំ​ហើយដោយ​ប្រកបមុខរបរ​ជា​អ្នកជំនួញ ហើយ​នៅមុន​ពេល​កើតហេតុ​រូបគាត់​បានធ្វើ​ដំណើរ ចេញពីផ្ទះ​របស់គាត់​នៅ​សង្កាត់​ចតុមុខ​ខណ្ឌដូនពេញ​តាម​ឡាំ​ប្រុយ​តា ឥណ្ឌា ក្នុង​គោលដៅ​ឆ្ពោះទៅកាន់​ព្រលានយន្តហោះ ដើម្បី​ធ្វើដំណើរ​ទៅ​ប្រទេស​កំណើត​របស់គាត់ លុះដល់​ចំណុច​ស្តុ​ប​ផ្សា​ដើម​គរ ផ្លូវ២១៧ (ផ្លូវ​ព្រះ​មុន្នី​រ៉េត) ក៏​លេចមុខ​ជនសង្ស័យ ៤នាក់ ជិះ​ម៉ូតូ២គ្រឿង​បានមក​ធ្វើ​សកម្មភាព​ឆក់ យក​កាបូបស្ពាយ​របស់គាត់ ដែលមាន​លុយ​ជាង៣០០០០ដុល្លារ ទោះបី​ជនរងគ្រោះ ក្រុមចោរ​យកទៅ​បាន​ដោយ​សុវត្ថិភាព។ ក្នុង​ហេតុការណ៍​នេះ​ផងដែរ ក៏​បណ្តាលអោយ​ជនបរទេស​រូបនេះ​រង​របួស​រលាត់​ដៃ​រលាត់​ជើង។

ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ក៏​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ​ទី១ តែ​ដោយ​រឿងនេះ​មិនមែន​កើតឡើង​នៅ​ប៉ុស្តិ៍​សមត្ថកិច្ច​ក៏​បានអោយ​ជនរងគ្រោះ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិនគរបាល​បឹង​សាឡាង​វិញ ៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya