ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី០៣ ខែធ្នូ អនុប្រធានប៉ុស្តិ៍នគរបាលលំពង់ នៃស្រុកបាទី ខេត្តតាកែវ រួមជាមួយនឹងបក្ខពួក ត្រូវសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទលួចរថយន្ត និងសមគំនិត។
អនុប្រធានប៉ុស្តិ៍នគរបាល និងរដ្ឋបាលលំពង់រូបនេះមានឈ្មោះ នឹម សុភ័ក្ត្រ ហៅច្រូច អាយុ២៨ឆ្នាំ មានទីលំនៅភូមិផ្សារត្រាំខ្នារ ឃុំសុភី ស្រុកបាទី ខេត្តតាកែវ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៣ ក្នុងទឹកដីខេត្តតាកែវ។ ចំណែកគូកនម្នាក់ទៀតឈ្មោះខាន់ ឌី ហៅ កាក់ អាយុ២៩ឆ្នាំ មានទីលំនៅផ្ទះជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ត្រូវឃាត់ខ្លួនកាលពីរសៀលថ្ងៃទី២៩ ខែវិច្ឆិកា នៅភូមិសាំងជីមែ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ហើយបានបញ្ជូនពួកគេមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ៕
» ព័ត៌មានជាតិ » តុលាការចោទប្រកាន់អនុប្រធានប៉ុស្តិ៍នគរបាលលំពង់ និងគូកនពាក់ព័ន្ធករណីលួចឡាន