ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈួសឆាយដីព្រៃឈើរដ្ឋ២០០ហិកតា រំលោភយកដីបានដោយរលូន ក្រោមការឃុបឃិតពីមេឃុំពពក ខណៈអភិបាលស្រុកស្ទោង និងអភិបាលខេត្តកំពង់ធំ បិទភ្នែក​  ||     ធ្លាយព័ត៌មាន ប៉េអឹមស្រុកអន្លង់វែងមិនបង្ក្រាប បែរជាដោះលែងគ្រឿងចក្រឈូសឆាយដីព្រៃឈើ ជាង​ (១០០ហិកតា​) នៅឧត្ដរមានជ័យ​  ||     ភ្ញាក់ផ្អើល បែកធ្លាយបញ្ជីឈ្មោះមន្ត្រីគ្រប់ជាន់ថ្នាក់ បានទទួលសំណូកពីសង្វៀនជល់មាន់ដ៏ធំមួយ នៅ កំពង់ស្ពឺ (ពិតឬទេ?)​  ||     បន្ថែមរឿងអាស្រូវលោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ មិនព្រមកែប្រែចរិតខូច ខណៈក្រសួង និងអភិបាលខេត្ត មិនរវល់ មន្ត្រីខកចិត្ត​  ||     រឿងមន្រ្ដីកសិកម្ម ពុករលួយពីថ្នាក់ខេត្ដ ដល់ថ្នាក់ក្រសួងកសិកម្ម រឿងឃុបឃិតគ្នាជាប្រពន្ធ បើកដៃអោយ ក្រុមហ៊ុន F2V (ឆាយណា) ធ្វើអាជីវកម្មផ្ដាច់មុខ នាំសត្វមាន់រស់ពីប្រទេសថៃ មកផ្គត់ផ្គង់លើទីផ្សារ លើសច្បាប់ក្រសួងបានកំណត់​  ||   

» ព័ត៌មានជាតិ » ឈុត​ក្រៅ​ឆាក​របស់​បទ​ចម្រៀង “ស្រី​មុខលុយ” ដែល​បង្ហាញ​ពី​រូបភាព​ស្រើបស្រាល​ខ្លាំង​ទទួលបាន​ការរិះគន់​មិន​សំច្ចៃមាត់​ពី​សំណាក់​មហាជន​ជាច្រើន ក្រសួង​នឹង​ហៅ​តារា​សម្តែង និង​អ្នកដឹកនាំ ទៅ​ដុសក្អែល រឿង​ថត​បទ​ចម្រៀង​ស្រើបស្រាល

ឈុត​ក្រៅ​ឆាក​របស់​បទ​ចម្រៀង “ស្រី​មុខលុយ” ដែល​បង្ហាញ​ពី​រូបភាព​ស្រើបស្រាល​ខ្លាំង​ទទួលបាន​ការរិះគន់​មិន​សំច្ចៃមាត់​ពី​សំណាក់​មហាជន​ជាច្រើន ក្រសួង​នឹង​ហៅ​តារា​សម្តែង និង​អ្នកដឹកនាំ ទៅ​ដុសក្អែល រឿង​ថត​បទ​ចម្រៀង​ស្រើបស្រាល

ភ្នំពេញ ៖ ឈុត​ក្រៅ​ឆាក​របស់​បទ​ចម្រៀង “ស្រី​មុខលុយ” ដែល​បង្ហាញ​ពី​រូបភាព​ស្រើបស្រាល​ខ្លាំង​ទទួលបាន​ការរិះគន់​មិន​សំច្ចៃមាត់​ពី​សំណាក់​មហាជន​ជាច្រើន​កន្លងមក។ ដំណឹង​ចុងក្រោយ​បាន​លើកឡើងថា​ក្រសួង​ត្រៀម​អញ្ជើញ​ទាំង​សិល្បករ និង​ផលិតករ​នៃ​បទ​ចម្រៀង​មួយ​នេះ​មក​ធ្វើ​ការអប់រំ​ណែនាំ​ឲ្យ​បញ្ចប់​ការសម្តែង​បទ​ចម្រៀង​បែប​ស្រើប​ស្រាយ​នោះ។

រូបភាព​នៃ​ឈុត​ឆាក​ស្រើបស្រាល​ពីបទ​ចម្រៀង”ស្រី​មុខលុយ”  សម្តែង​ដោយ​កញ្ញា វ៉ាន់ វ​លក្ខណ៍ និង​ដឹកនាំ​សម្តែង​ដោយ​ក្រុម​ផលិតករ​ផលិតកម្ម សាស្តា​បានធ្វើ​ឲ្យ​លេចចេញ​ការរិះគន់ ខ្លាំង​រហូត​មហាជន​ខ្លះ​ប្រដូច​ទៅនឹង​ការថត​កុន​សិច ព្រោះតែ ឈុត​ឆាក​ជាច្រើន​បង្ហា​ពី​ការ​ឱបថើប លូ​ល​ស្ទាប ស្ទើ​គ្មាន​ស​លើស​លើ​រូបរាងកាយ។ កន្លងមក​ផលិតករ​ប្រចាំ​ផលិតកម្ម​ថោ​ន លោក រិ​ទ្ធ អូ​មេ​ហ្គា ក៏​ធ្លាប់បាន​រិះគន់​ខ្លាំង​លើ​បទ​ចម្រៀង​មួយ​នេះ​ថា​ជា​បទ​ចម្រៀង​ដែលមាន​តែ​ឱប ថើប​គ្នា​លើ​គ្រែ ក្នុង​បន្ទប់ទឹក​បែបនេះ ? ។ លោក​ថា”គិតថា​ធ្វើ​អ៊ីចឹងទៅ​ល្បី​មែន ? ការ​ក្បត់​វា​អាចមាន​ច្រើន​រូបភាព​មិនចាំបាច់​តែ…គ្នា​បាន​គេ​ហៅ​ក្បត់​ទេ ?  ចង់ឃើញ​មុខ​អ្នកដឹកនាំ​សម្តែង​ហ្នឹង​មុខ​ម៉េច​បាន​ខួរក្បាល​គិត​ចេញ​តែ​រឿង​អ៊ីចឹង ? ខ្ញុំ​និយាយ​ព្រោះ​ខ្ញុំ​ទើស ហើយ​ក្នុងនាម​ខ្ញុំ​ជា​អ្នក​ផលិត​មួយរូប​ដែរ​ខ្ញុំ​ខ្មាស​គេ​ជំនួស ។ គ្មានអ្វី​ថ្មី​បែរជា​នាំ​រឿង​ថោក​ដល់​វិស័យ​សិល្បៈ មិនបាន​លើកស្ទួយ​មក​ជាន់ពន្លិច យក​សិល្បៈ​ជា​ឈ្នាន់​ធ្វើ​រឿង​ថោកទាប ។  សុំទោស​បើ​ខ្ញុំ​និយាយ​ខុស តែ​ខ្ញុំ​វា​ទើសភ្នែក​ពេក ក្រសួង​វប្បធម៌​គួរ​ចាត់វិធានការ​លើ​អ្នកដឹកនាំ​សម្តែង ឬ​ផលិត​កម្មនេះ »។

ប្រភពពី​មន្ត្រី​ក្រុមប្រឹក្សាភិបាល​វិន័យ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​លើកឡើងថា​សំណើរ​នៃ​ការ​ក្រុមការងារ​បានធ្វើ​រួចរាល់​ហើយ​គឺ​នៅតែ​ការសម្រេច​ចុងក្រោយ​របស់លោក​ស្រី រដ្ឋមន្ត្រី​ប៉ុណ្ណោះ។ ប្រភព​បញ្ជាក់ថា ប្រសិនបើ​សំណើរ​នេះ​ទទួលបាន​ការឯកភាព នោះ​ទាំង​សិល្បករ ទាំង​ផលិតករ នឹងត្រូវ​អញ្ជើញ​ឲ្យ​មក​ទទួល​ការណែនាំ​ពី​មន្ត្រី​ក្រសួង​ដើម្បី​បញ្ចប់​ការផលិត​វីដេអូ​បែប​ស្រើបស្រាល​បន្ត ដែល​នាំ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេចក្តីថ្លៃថ្នូរ និង​វប្បធម៌​ប្រពៃណី និង​ប្រាសចាក​អំពី​ការផលិត​បែប​សិល្បៈ​នោះ។ ប្រភព​លើកឡើងថា​ការព្រមាន​នេះ​ក៏​ជា​គំរូ​ដើម្បី​អប់រំ​ដល់​សិល្បករ និង​ផលិតករ​ដទៃ ប៉ុន្តែ​មិនមាន​ការដាក់​បម្រាម​ផ្អាក​ដល់​សកម្មភាព​ផលិត ឬ​ការសម្តែង​របស់​តារា​សម្តែង​ដូច​ករណី​កញ្ញា ដេ​នី ក្វាន់​កន្លងមក​នោះទេ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya