ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||   

» Breaking News, ព័ត៌មានជាតិ » គណៈកម្មការ​អាចារ្យ​ព្រមទាំង​ពុ​ទ្ឋ​បរិ​ទ​ស្ឋ​ចំណុះជើងវត្ត​សូរិយា​រាម​ហៅ​វត្ត​ថ្មី​ធ្វើបាតុកម្ម​បណ្តេញ ចៅអធិការ​ចេញពី ​វត្ត​ ​

គណៈកម្មការ​អាចារ្យ​ព្រមទាំង​ពុ​ទ្ឋ​បរិ​ទ​ស្ឋ​ចំណុះជើងវត្ត​សូរិយា​រាម​ហៅ​វត្ត​ថ្មី​ធ្វើបាតុកម្ម​បណ្តេញ ចៅអធិការ​ចេញពី ​វត្ត​ ​

ប៉ោយប៉ែត​៖​    ​ប្រជាពលរដ្ឋ​ចំណុះជើងវត្ត សូរិយា​រាម ហៅ​វត្ត​ថ្មី ស្ថិត​ក្នុងភូមិ បា​លិ​លេ​យ្យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត រួមទាំង​អាចារ្យ​គ​ណះ​កម្ម​កា​ផងដែរ បាននាំគ្នា​រាប់រយ​នាក់ ធ្វើបាតុកម្ម​បិទផ្លូវ​ចូល​វត្ត​ដើម្បី​ធ្វើបាតុកម្ម ប្រឆាំង​និង​ព្រះចៅអធិការ​វត្ត អោយ​ចេញពី​វត្ត​ពីព្រោះ ព្រះអង្គ​តែងតែ​ប្រើ អំណាច​ផ្តាច់ការ គ្មាន​ភាពជា​អ្នកដឹកនាំ កេងកិប​ថវិការ សេពគប់​ក្មេង​ស្ទេ​វ នាំ​អោយចូល​ស្នាក់​នៅក្នុង​វត្ត បក្ខពួកនិយម ។​
​    ​ហេតុ​ការ​ណ៏ ដ៏​ក្តៅគគុក​នេះ បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី ៣ ខែ​ឆ្នូ ឆ្នាំ​២០១៣  នៅក្នុង​បរិវេណ​វត្ត​តែម្តង ដោយ​ប្រជាពលរដ្ឋ សំណូមពរ សុំអោយ​ដក​ព្រះចៅអធិការ​វត្ត​ចេញ ប្តូរ​ចៅអធិការ​ថ្មី ការតវ៉ា​ខាងលើនេះ បណ្តាលអោយ​មានការ​ក​ក​ស្ទុះ​ចរ​ណ៏​មិនបាន​ធ្វើដំណើរ មួយសន្ទុះ​ធំ ទើប​មានការ​អន្តរា​គម​ន៏ ពី​សំណាក់​សមត្ថកិច្ច ប៉ូលិស​ក្រុង​ប៉ោយប៉ែត មក​ធ្វើការ​សម្របសម្រួល ។​
​    ​ក្រុម​ប្រជាពលរដ្ឋ​បានអោយដឹងថា ពួកគាត់​ប្រឆាំង​ដាច់ខាត មិនអោយ​ភ​ក្ខុ ព្រះនាម ដួង​រដ្ឋា គង់នៅ​ក្នុង​វត្ត​ធ្វើជា​ព្រះចៅអធិការ​បន្តទៀត​បា​ន​ឡើយ​ដោយសារ​ចៅអធិការ​រូបនោះ ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើរ​ចិត្ត គ្មាន​ក្រ​មសិ​លធ​ម៏ គ្មាន​ធ​ម៏​ខន្តី ប្រ​ព្រិ​ត្ត​អំពើពុករលួយ បក្ខពួកនិយម ខ្វះ​សិ​លធ​ម៏ ក្នុងការ​និយាយស្តី​ជាមួយ​ពុ​ទ្ឋ​បរិ​ស័​ទ្ឋ យាយជី តាជី​និង​គ​ណះ​កម្ម​ការ​វត្ត​ជាដើម​។​
​    ​លើសពីនេះទៅទៀត​នោះ ព្រះអង្គ​បាន​វាយ​ធ្វើបាប ព្រះសង្ឃ​និង​ចាប់​ផ្សឹក​ភ​ក្ខុ​សាមណេ ជាច្រើន​អង្គ ដែលមាន​ព្រះនាម ទី​១ ភ​ក្ខុ ឈិន ណា​រិ​ទ្ឋ ទី​ពីរ ភ​ក្ខុ សឹង ឆា​នី ទី​បី ភ​ក្ខុ ភ័ណ  ទី​បួន ភ​ក្ខុ អ៊ុំ វេន ទី​ប្រាំ ភ​ក្ខុ ភាព ទី ប្រាំមួយ ភ​ក្ខុ ណ​យ ទី​ប្រាំពីរ ភ​ក្ខុ អាត និង​ទី​ប្រាំបី ភ​ក្ខុ ពេជ្រ ភិ​រុណ​។​ភ​ក្ខុ​ទាំងអស់នេះ ត្រូវបាន​ចៅអធិការ​កំណាច​ខាងលើ បង្ខំ​អោយ​ផ្សឹក​អោយ​គ្មាន​មូលហេតុ ។​ដោយឡែក​ព្រះសង្ឃ​ផ្សេងទៀត​ដែល​គង់នៅ​ក្នុង​វត្ត ត្រូវ​ចៅអធិការ​បង្ខំ អោយ​បង់ប្រាក់ ក្នុង​មួយខែ បី​ម៉ី​ន​ប្រាំ​ពាន់​រៀល ក្នុង​មួយ​យ​ខែ និង​៥​រយ​រៀល​ទៀត​ក្នុង​មួយថ្ងៃ​ផងដែរ​។​
​    ​ក្រុម​បាតុកម្ម បាន​រំសាយ​ទៅវិញ នៅ​គ្រា​ដែលមាន ការសម្របសម្រួល ពី​សមត្ថកិច្ច ក្រុង​ប៉ូលិស​ប៉ោយប៉ែត ដោយ​សន្យាថា និង​ដោះស្រាយ​រាល់​សំណើរ​ទាំងឡាយ ដែល​ពុ​ទ្ឋ​បរិ​ស័​ទ្ឋ ទាមទា​។​ដោយឡែក​ប្រជាពលរដ្ឋ ក៏បាន​អោយដឹង​ដែរ​ថា បើ​គ្មាន​ដំណោះ ស្រាយ​ទេ ពួកគាត់​និង​បន្តធ្វើ​បាតុកម្ម​បន្តទៀត លុះត្រាតែ​មានការ​ផ្លាស់ប្តូ​ចៅអធិការ​ព្រះនាម​ដួង រដ្ឋា​នេះ​ចេញពី​វត្ត ទើប​ពួកគាត់​សុខចិត្ត​៕ ដោយ ខៀវ បូរី​
​    ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya