ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ទំនាស់​រឿង​ថ្លឹង​ឡាន ម្ចាស់​គំរាម​យក​ឡាន​បិទផ្លូវ​លេខ​១១ ​

ទំនាស់​រឿង​ថ្លឹង​ឡាន ម្ចាស់​គំរាម​យក​ឡាន​បិទផ្លូវ​លេខ​១១ ​

កំពង់ចាម​: កាលពី​ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ​២០១៣​។  អ្នកស្រី សាំង ដាលីន ជា​ម្ចាស់​រថយន្ត និង ជា​ឈ្មួញ​ស្រូវ​បាន​និយាយប្រាប់​អ្នកសារព័ត៌មាន​នៅ​កន្លែង​សមត្ថកិច្ច​ឃាត់ ចាប់​រថយន្ត​ថា រថយន្ត​លេខ​កំពង់ចាម 3A-2735 ដែល​សមត្ថកិច្ច​បាន​ឃាត់​កាលពី​ព្រឹក​ថ្ងៃទី ២ ខែធ្នូ ឆ្នាំ​២០១៣ ដែលមាន​សម្បក​រថយន្ត​ទទេ​ទម្ងន់ ១៥ តោន និង ៣៦០ គីឡូក្រាម និង ផ្ទុកស្រូវ​ទម្ងន់ ២៣ តោន និង ៥៦០ គីឡូក្រាម​សរុប​ជាង ៣៩​តោន​។ ទម្ងន់​ទាំងអស់នេះ​ខ្លួន​បាន​ថ្លឹង​ចេញពី​ឃ្លាំង​ស្រូវ​ឈ្មោះ អ៊ឺ​ម អៀម ហៅ វុ​ធ​នៅ​ភូមិ​គោក​ដូង ឃុំ​កំពង់​ថ្កូវ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ដើម្បី​យកទៅលក់​ឳ្យ​ឈ្មួញ​វៀតណាម​តាម​ព្រំដែន​ខេត្តព្រៃវែង​។​
ប៉ុន្តែ​ពេល​ខាង​ក្រុម​ជញ្ជីង​ចល័ត​ថ្លឹង​បែរជា​ថា មាន​ទម្ងន់ ៤៥ តោន គឺ​លើស​ទម្ងន់​កំណត់ ដប់​តោន​ហើយ​តម្រូវ​ឲ្យ​បង់ពិន័យ ៦.១៣០.០០០ រៀល​។ តាម​ការអនុគ្រោះ​កន្លងមក​សមត្ថកិច្ច​បា​ន​ប្រកាសថា បើ​ផ្ទុក​លើស​កម្រិត​កំណត់​ក្រោម ប្រាំ​តោន មិន​ពិន័យ​ទេ​អនុញ្ញាត​ឳ្យ​ទៅ​។ តែ​ពេលនេះ​លើស​ដល់ ដប់ តោន​ត្រូវតែ​បង់ពិន័យ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya