ភ្នំពេញ ៖ បើទោះបីជាសាលារាជធានីភ្នំពេញបានចេញសារាចរប្រកាសមិនឲ្យមានរថយន្ត ដឹកទំនិញធុនធំចូលក្នុងក្រុងនៅចន្លោះម៉ោង៩យប់រហូតដល់ម៉ោង៥ ព្រឹក ប៉ុន្តែគេឃើញនៅតែមានរថយន្តដឹកទំនិញធុនធំធ្វើដំណើរចេញចូលក្នុង ក្រុងនៅព្រឹកដដែល ។ ជាក់ស្តែងព្រឹកវេលាម៉ោង៧និង២០ នាទី ត្រង់ចំណុចស្តុបណានជីង ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា គេឃើញមានរថយន្តដឹកទំនិញធុនធំមួយគ្រឿងម៉ាកហ៊ីណូ ពណ៌សលាយផ្ទៃមេឃ ពាក់ស្លាកលេខភ្នំពេញ 3A-8158 ធ្វើដំណើរនៅក្នុងក្រុងដែដល បណ្តាលឲ្យមានការកកស្ទះចរាចរណ៍ ហើយត្រូវបានសមត្ថកិច្ចនគរបាលចរាចររាជធានីភ្នំពេញដែលឈរជើងនៅគោលដៅ នោះបានឃាត់សួរនាំ ។ ប៉ុន្តែគេឃើញអ្នកបើកបរបានយកទូរស័ព្ទចុច
ដើម្បីសុំអន្តរាគមន៍ពី ខាងណាមិនដឹងនោះទេ ៕