ភ្នំពេញ ៖ នៅវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៣ នៅផ្លូវលំ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ស្រី្តរងគ្រោះឈ្មោះ ហៀក សារ៉ាមី អាយុ២៨ឆ្នាំ ជាបុគ្គលិកកាស៊ីណូណាហ្គា មានទីលំនៅក្បែរកន្លែងកើតហេតុខាងលើ ។
ស្ត្រីម្នាក់ត្រូវបានជនប្រដាប់អាវុធ២នាក់ជិះម៉ូតូមួយគ្រឿងស្ទាក់ ពីមុខ រួចដកកាំភ្លើងខ្លីពីចង្កេះភ្ជង់ប្លន់យកម៉ូតូឃ្លីកមួយគ្រឿងទៅ បាត់ដោយមិនរំខានដល់សមត្ថកិច្ចមូលដ្ឋាននោះឡើយ ខណៈស្ត្រីរូបនេះកំពុងជិះម៉ូតូទៅយកប្តីចេញពីធ្វើការ។
ស្ត្រីរងគ្រោះបានប្រាប់ សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានជិះម៉ូតូម៉ាកឃ្លីក ពណ៌ទឹកមាសលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BI-7618 ចេញពីផ្ទះដើម្បីទៅទទួលប្តីចេញពីធ្វើការ ។ លុះធ្វើដំណើរមកដល់ផ្លូវលំត្រង់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យ ២នាក់ជិះម៉ូតូហ្វីណូ មិនស្គាល់ស្លាកលេខមួយគ្រឿងស្ទាក់ពីមុខ ហើយពេលនោះជនម្នាក់ក្នុងចំណោម២នាក់បានចុះពីលើម៉ូតូរបស់គ្នាគេ រួចដកកាំភ្លើងខ្លីមិនស្គាល់ម៉ាកពីចង្កេះភ្ជង់
គាត់ឲ្យប្រគល់ ម៉ូតូដល់គេ ៕