ស្វាយរៀង ៖កាលពីថ្ងៃទី០៣ ធ្នូ ២០១៣ មានអ្នកសន្លប់៤៦នាក់ សរុប២ថ្ងៃនេះចំនួនអ្នកដួលសន្លប់ឡើងដល់៧១នាក់ហើយ។ កម្មករ កម្មការិនីរោងចក្រផលិតតុក្កតា (LAPETOUS CULTURE) ២៥នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ ។ មូលហេតុដែលបណ្តាលឱ្យកម្មករដួលសន្លប់ ជំហានដំបូងសង្ស័យធុំក្លិនថ្នាំលាបអគារក្បែររោងចក្រ ។ រោងចក្រនេះស្ថិតក្នុងភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ៕