ឧត្តរមានជ័យ៖ តាមសេចក្តីរាយការណ៍ពីភ្នាក់ងារអរិយធម៌ប្រចាំនៅខេត្ត ឧត្តរមានជ័យអោយដឹងកាលពីម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី០៣ ធ្នូ ២០១៣ នេះថា បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និង កូនប្រុសរងរបួសធ្ងន់ ដោយសារផ្ទុះគ្រាប់បេ ៤០ ខណៈជនរងគ្រោះបានដំយករំសេវ ។ នៅចំណុចវាលស្រែត្រាំប៉ោង ស្ថិតក្នុងភូមិអូររំដួល ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ។
ជនរងគ្រោះជាឪពុកដែលស្លាប់ឈ្មោះ តុន ណាង អាយុ៤០ឆ្នាំ ជាទាហានកងពលតូចអន្តរាគមន៏លេខ៧ ចំណុះវរៈសេនាធំលេច៣៧៥ រស់នៅក្នុងភូមិបន្ទាយចាស់ ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ។
ចំណែកកូនប្រុស ដែលរបួសធ្ងន់នឹងត្រូវបានបញ្ជូនទៅសង្គ្រោះនៅខេត្តសៀមរាបឈ្មោះ តុន និច្ច អាយុ ១៣ឆ្នាំ កំពុងសង្គ្រោះនៅមន្ទីរពេទ្យ៕