ភ្នំពេញ: នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣ នៅពេលព្រឹក លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងលោក កឹម សុខាអនុប្រធានគណបក្សសង្គ្រោះជាតិ នឹងមានវត្តមាននៅភ្នំពេញ ដើម្បីដឹកនាំក្បួនប្រជាពលរដ្ឋ មកពីតាមបណ្តាខេត្តនានា ចូលមកភ្នំពេញ។
លោកសមរង្ស៊ី នៅចាំទទួលក្បួនប្រជាពលរដ្ឋនៅក្បាលថ្នល់ ដែលក្បួនទាំងនេះ មកពីតាមផ្លូវជាតិលេខ១ និងលេខ២ រួចហែក្បួនទៅចូលរួមជាមួយក្រុមសង្គមស៊ីវិល នៅទីលានប្រជាធិបតេយ្យ។
ដោយឡែកលោក កឹម សុខា នៅចាំទទួលក្បួនប្រជាពលរដ្ឋហែមកពីតាមផ្លូវជាតិលេខ៣និងលេខ៤ នៅពោធិ៍ចិនតុង រួចដឹកនាំហែរក្បួនចូលមកភ្នំពេញ។
ចំណែក លោកស្រី មូរ សុខហួរ នៅរង់ចាំទទួលក្បួនប្រជាពលរដ្ឋ ដែលធ្វើដំណើរមកតាមផ្លូវជាតិលេខ៥ និងលេខ៦ ដើម្បីដឹកនាំហែរក្បួនចូលមកភ្នំពេញដែរ។ គោលដៅនៃការជួបជុំគ្នា គឺនៅទីលានប្រជាធិបតេយ្យ។
ប្រភពបានបន្តទៀតថា នៅរសៀលថ្ងៃដដែល លោក សម រង្ស៊ី និងលោក កឹម សុខា ចេញពីភ្នំពេញ ទៅសៀមរាប ដើម្បីដឹកនាំកម្មវិធីជួបជុំ នៅមុខប្រាសាទអង្គរវត្ត និងថ្លែងទៅកាន់ប្រជាពលរដ្ឋ ចូលរួម រួចហែរក្បួន ទៅព្រះអង្គចេកព្រះអង្គចម៕
» Breaking News, ព័ត៌មានជាតិ » សំរាប់ថ្ងៃទី១០ធ្នូ គណបក្សសង្គ្រោះជាតិ ចែកទិសដៅគ្នា ប្រមូលមនុស្ស