ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុន អាន មេបញ្ជាការ តំបន់ប្រតិបត្តិការ សឹងរង ខេត្ត បន្ទាយ មានជ័យ ដែលទើបតែឡើងថ្មី កំពុងតែបើកដៃ អោយ កូនចៅ ឃុបឃិត ជា មួយឈ្មួញ ដឹកទំនិញ ចេញ តាមច្រករបៀង ម៉ាសេរី​  ||     ពុករលួយរបស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ ត្រួតពិនិត្យ គយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់​  ||     មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ខេត្តមណ្ឌលគិរី ឃុបឃិត​ឲ្យ​មេ​ឈ្មួញ សឹង សំអុល ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​កោះ​ញែក ?​​  ||     ឃ្លាំងឈើរបស់លោកសាមគិមទឹម«ហៅទឹម» ជាមន្រ្ដីយោធាវរៈសេនាតូចលេខ២ អ្នកមានអំណាចក្នុងទឹកដីនៃខេត្តក្រចេះ គ្មានសមត្ថកិច្ចណាហ៊ានបង្រ្កាប​  ||     លោក យ៉ង់ ភារុម ប្រធានមន្ទីរបរិស្ថានកំពង់ឆ្នាំង ជាអ្នកនៅពីក្រោយខ្នងបទល្មើស កាប់ព្រៃឈើដែនជំរកសត្វព្រៃ ឬ យ៉ាងណា..?​  ||   

» ព័ត៌មានជាតិ » ស្រី​ស្រស់​ស៊ិ​ច​ស៊ី​ម្នាក់ បើកឡាន​បុក​ឡាន ខ្ទេច​ទាំងសងខាង នៅ​ភ្នំពេញ

ស្រី​ស្រស់​ស៊ិ​ច​ស៊ី​ម្នាក់ បើកឡាន​បុក​ឡាន ខ្ទេច​ទាំងសងខាង នៅ​ភ្នំពេញ

ភ្នំពេញ៖ គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង១និង៣០នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ២កើត ខែ​បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវ​នឹង​ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ នៅ​ចំណុច​ផ្លូវបំបែក​ជា​បួន ត្រង់​ផ្លូវ​លេខ៥១ កែង​ផ្លូវ​លេខ១៧៨ ស្ថិ​ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។

ប្រុស​ស្រី៣នាក់ ជិះ​រថយន្ដ​កាមរី​ហាយ​ប្រ៊ី​ត​មួយគ្រឿង ក្នុងស្ថានភាព​ស្រវឹង​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន ដល់​ចំណុច​ផ្លូវបំបែក​ជា​បួន​ក៏​ជ្រុល​បុក​រថយន្ដ CRV មួយគ្រឿង​ទៀត បណ្ដាល​ឲ្យ​រថយន្ដ​ទាំងពីរ រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ តែ​សំណាងល្អ​មិន​បង្ក​ឲ្យ​មាន​មនុស្ស​រងរបួស​នោះទេ។

នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ដ​ម៉ាក កាមរី​ហាយ​ប្រ៊ី​ត មួយគ្រឿង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2W-1011 ធ្វើដំណើរ​ដោយ​បុរស​នារី៣នាក់ ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​តាម​បណ្ដោយ​ផ្លូវ​លេខ១៧៨ ទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿ​ង​យ៉ាង​លឿន។ លុះ​ពេលមកដល់​ចំណុច​ផ្លូវបំបែក​ជា​បួន ដោយសារ​រថយន្ត កាមរី​ហាយ​ប្រ៊ី​ត មិន​បន្ថយល្បឿន ក៏​ជ្រុល​បុក​រថយន្ដ​ម៉ាក CRV ដែលជា​រថយន្ត​តាក់ស៊ី ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2R-8479 ធ្វើដំណើរ​តាម​ប​ណ្ដោ​ផ្លូវ​លេខ៥១ ទិសដៅ​ពី​ជើង​ទៅ​ត្បូង បណ្ដាល​ឲ្យ​រថយន្ដ​ទាំង២ រង​ការខូចខាត​ផ្នែក​ខាងមុខ​ស្ទើរ​ទាំងស្រុង តែ​សំណាងល្អ​មិន​បណ្ដាល​ឲ្យ​មាន​អ្នករងរបួស​នោះទេ។  រូបនាង​ជា​អ្នកបើកបរ​រថយន្ត និង​មាន​មិត្ត​ភ័​ក្ត​ប្រុស​ស្រី២នាក់​ទៀត រួម​ដំណើរ​ជាមួយ ដោយបាន​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ១៧៨ ពី​កើ​តទៅ​លិច​ក្នុង​ល្បឿ​ង​លឿន តែ​ពេលមកដល់​ចំណុច​ផ្លូវបំបែក​ជា​បួន​នោះ រូបនាង​មិនបាន​បន្ថយល្បឿន​ទេ ក៏​ស្រាប់​តែមាន​រថយន្ត CRV នោះ​បើក​ចេញមក ទើប​នាង​ព្យាយាម​កាច់ចង្កូត​គេច​ដែរ តែ​គេច​មិន​ផុត​ក៏​ជ្រុល​ទៅបុក​ចំ​រថយន្ត​ខាងមុខ​ពេញទំហឹង​តែម្ដង ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya