ភ្នំពេញ៖ សាលារាជធានីភ្នំពេញបានធ្វើការស្ថាបនា សាងសង់មន្ទីរសាធារណការថ្មីដែលមានទីធ្លាធំទូលាយនិងអគារធ្វើការ ជាច្រើនខ្នង ។ ដើម្បីឆ្លើយតបទៅនឹងតម្រូការ អង្គភាពមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញចាស់មានស្នាក់ការ តូចចង្អៀត ហើយអង្គភាពចំណុះឱ្យមន្ទីរមួយចំនួននៅបែកឆ្ងាយ ពីគ្នាពិបាកក្នុងការគ្រប់គ្រងសេវាសាធារណៈផងនោះ។
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានី ភ្នំពេញបានមានប្រសាសន៍ថា ទីតាំងមន្ទីរសាធារណការដែលទើបស្ថាបនារួចរាល់នេះគឺស្ថិតនៅតាមបណ្ដោយ ផ្លូវជាតិលេខ៦ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌឫស្សីកែវ លាតសន្ធឹកលើផ្ទៃដី៣៧៥០០ម៉ែត្រ ការ៉េដែលមានសំណង់អគារទាំងអស់ចំនួន១៧អគាររួមមាន១-អគារស្នាក់ ការកណ្ដាល១ខ្នង កម្ពស់៣ជាន់ដំបូល ប្រក់ក្បឿង ២-អគារអង្គភាពចុះបញ្ជី ទោចក្រយានយន្ដ១ខ្នង កម្ពស់៣ជាន់ ៣-អគារអង្គភាពស្ពានថ្នល់១ខ្នង កម្ពស់២ជាន់ ដំបូលប្រក់ក្បឿង ៤-អគារអង្គ ភាពបំភ្លឺសាធារណៈ១ខ្នង កម្ពស់២ជាន់ ដំបូលប្រក់ក្បឿង ៥-អង្គភាពសួនច្បាររុក្ខជាតិ១ខ្នង កម្ពស់២ជាន់ ដំបូកប្រក់ក្បឿង ៦-អគារឃ្លាំងទី១ មួយខ្នង ជាន់ ផ្ទាល់ដី ដំបូលប្រក់សង្គ័សី ៧-អគារឃ្លាំង ទី២ មួយខ្នង ផ្ទាល់ដីប្រក់សង្គ័សី ៨-អគារ រោងម៉ូតូ១ខ្នងផ្ទាល់ដីប្រក់ក្បឿង ៩-តុង ទីន១ខ្នងផ្ទាល់ដីប្រក់ក្បឿង ១០-អគារ សន្ដិសុខ ។ ដោយឡែកសម្រាប់អង្គភាព លូទឹកមានអគារសរុបចំនួន៦អគាររួម មាន ១-អគារការិយាល័យ ២-អគារ រោងរថយន្ដទី១ ៣-អគាររោងរថយន្ដទី២ ៤-រោងជាង ៥-អគារឃ្លាំង ៦-អគារ ចំណតរថយន្ដ និងទី៧អគារបង្គន់ សាធារណៈ ។
លោកសាំ ពិសិដ្ឋបានបន្ដថា ក្រៅពី នេះ អង្គភាពយើងក៏បានរៀបចំហេដ្ឋា រចនាសម្ព័ន្ធក្នុងទីតាំងមន្ទីរថ្មីនេះដូចជា ការស្ថាបនាផ្លូវបេតុង ប្រព័ន្ធលូទឹក បំពាក់ភ្លើងអគ្គិសនីនៅក្នុងទីធ្លា ស្ថាបនា សួនច្បារ រៀបចំទីតាំងចំណតរថយន្ដដែល មានការប្រក់ដំបូលធ្វើរបងព័ទ្ធជុំវិញនិង រៀបចំដងទង់ជាតិសម្រាប់ឱ្យមន្ដ្រីរាជការ គោរពទង់ជាតិជាដើម ។
លោក ប្រធានមន្ទីរសាធារណការរាជ ធានីភ្នំពេញបានអំពាវនាវផងដែរដល់ ប្រជាពលរដ្ឋដែលមកធ្វើការចុះបញ្ជី ទោចក្រយានយន្ដ ត្រូវមកកាន់ទីតាំង មន្ទីរសាធារណការថ្មី ដែលឋិតនៅតាម បណ្ដោយផ្លូវជាតិលេខ៦ សង្កាត់ព្រែក លៀប ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៣ ម្យ៉ាង ទៀតទីតាំងថ្មី ជាកន្លែងផ្ដល់សេវាសាធារណ លឿនរហ័សទាន់ចិត្ដ និងទីតាំងធំទូលាយ ស្អាត ទំនើប សម្រាប់បម្រើសេវាជូន បងប្អូន ៕