ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » ឡាន​ផ្តាច់​ព្រលឹង​បុក​មនុស្ស​ស្លាប់​អូស​៣០​មែត្រ​ លើផ្លូវ​ជាតិ​លេខ​៦​អា​ ​

ឡាន​ផ្តាច់​ព្រលឹង​បុក​មនុស្ស​ស្លាប់​អូស​៣០​មែត្រ​ លើផ្លូវ​ជាតិ​លេខ​៦​អា​ ​

កំពង់ធំ​៖        កាមរី​អា​ផ្តាច់​ព្រលឹង​ពណ៌​ស​ស៊េរី​ឆ្នាំ​៩១​គ្មាន​ផ្លាកលេខ​ប្រ​លះ​ជាមួយ​ម៉ូតូ​សង់​កូរ៉េ​ស្លាប់​១​នាក់​ទាំង​ព្រឹក​​អូស​មនុស្ស​ចម្ងាយ​៣០​ម៉ែត្រ​ម៉ូតូ​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦​អា ត្រង់​ផ្លូវបំបែក​ជា​៤ មុខ​សណ្ឋាគារ​អរុណរះ ស្ថិតក្នុង​ភូមិ​ទី​១ សង្កាត់​កំពង់ធំ ក្រុង​ស្ទឹងសែន កាលពី​វេលា​ម៉ោង​៥.៥០​នាទី​ព្រឹក ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៣​។​តាម
​ប្រភព​ពត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា តំបូង​ពួកគាត់​បានឃើញ​រថយន្ត​ម៉ាក​កាមរី​ពណ៌​សរ​គ្មាន​ផ្លាកលេខ​បើកបរ​ពី​ត្បូង​ទៅ​ជើង ស្រប់​ទិស​គ្នា​ជាមួយនិង​ម៉ូតូ​ម៉ាក​សង់​គូ​រ៉េ​ពណ៌​ក្រហម​ពាក់​ផ្លាកលេខ​កំពង់ធំ 1C4357 លុះ​មកដល់​ចំនុចកើតហេតុ​ខាងលើ ម៉ូតូ​សង់​កូរ៉េ​បំរុង​នឹង​បត់​ឆ្វេង​ចូលទៅ​ភោជនីយដ្ឋាន​អរុណរះ​ក៏ត្រូវ​បាន​ថយ​ន្ត​បុក​ពេញទំហឹង​ប៉ើង​ទាំង​ម៉ូតូ​ទាំង​មនុស្ស អូស​ចម្ងាយ​ប្រហែល​៣០​ម៉ែត្រ​ទើប​ធ្លាក់​មនុស្ស ចំណែក​ម៉ូតូ​ម៉ាក​សង់​កូរ៉េ​វិញ​នោះ ជាប់​ទៅ​ជាមួយនឹង​ឡាន​ចម្ងាយ​ប្រហែលជា​១០០​ម៉ែត្រ ទើ​រថយន្ត​ជាន់​ហ្វ្រាំង​ឈប់​!​ធ្លាក់​ម៉ូតូ​របូត​ចេញពី​ឡាន​!​ពេលនោះ​ម្ចាស់​រថយន្ត​ក៏បាន​បត់​រថយន្ត​ត្រឡប់ក្រោយ យកទៅ​ចត​ទុក​នៅក្នុង​យានដ្ឋាន​ជួសជុល​រថយន្ត​១​កន្លែង យីហោ ដំរី​ជាន់ខ្លា ផ្ទះ​លេខ​២២ ក្រុមទី​១៨ ផ្លូវជាតិ​លេខ​៦​អា ភូមិ​ដំរី​ជាន់ខ្លា សង្កាត់​ដំរី​ជាន់ខ្លា ក្រុង
​ស្ទឹងសែន រួ​ចុះ​រត់​គេចខ្លួនបាត់​ស្រ​ម៉ោ​ល​។​ប្រភព​ព​ត៌​ពី​សាច់ញាតិ​ជនរងគ្រោះ​បាន​ប្រាប់ថា ជនរងគ្រោះ ឈ្មោះ សោម ប្រសើរ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ កំពង់ធំ សង្កាត់​កំពង់​រទេះ ក្រុង​ស្ទឹងសែន មានមុខ​របរ​រត់​ម៉ូតូឌុប​!​បន្ទាប់ពី​ធ្វើការ​វាស់វែង​រួច​សមត្ថកិច្ច​បានប្រគល់​សព្វ​ជនរងគ្រោះ ជូន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម
​ប្រពៃណី ចំណែក​រថយន្ត​និង​ម៉ូតូ​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្ទឹងសែន រងចាំ​ធ្វើការ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​៕​ដោយ អ៊ុង​សំអាត​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya