ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» ព័ត៌មានជាតិ » អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​១២​ខ្នង​នៅ​សិរីសោភ័ណ​

អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​១២​ខ្នង​នៅ​សិរីសោភ័ណ​

​បន្ទាយមានជ័យ​: អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​ឈើ និង​ផ្ទះ​ឈើ​លាយ​បេតុង​ខ្លះ អស់​១២​ខ្នង ក្នុងនោះ​៩​ខ្នង ត្រូវ​បំផ្លាញ​ទាំងស្រុង​។ នា​ម៉ោង​ប្រមាណ​ជាង​១០ យប់​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៣ នៅ​ចំណុច​ប្លុក​ផ្ទះ ស្ទើរ​គ្មាន​ផ្លូវ​ចូល ស្ថិតនៅ​ខាងកើត​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​/​សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ​.​។

​ពលរដ្ឋ​រងគ្រោះ មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច បាន​អះអាង​ប្រាប់​អរិយធម៌​ថា​: ភ្លើង​បាន​ឆេះ​ពី​ផ្ទះ របស់​ឈ្មោះ​វ៉ា ចាន់​ធី ភេទ​ស្រី អាយុ​២៤​ឆ្នាំ ប្ដី​ឈ្មោះ គុយ ហ៊ី ដែល​ម្ចាស់ផ្ទះ​ពុំ​នៅ រួចរាល​ឆេះ​ដល់ផ្ទះ ១២​ខ្នង ក្នុងនោះ ៩​ខ្នង ឆេះ​ខ្ទេច​ទាំងស្រុង ដែល​ផ្ទះ​ឈើ​ភាគច្រើន ក្នុងនោះ​មានផ្ទះ​ឈើ​លាយ​បេតុង​ខ្លះ​ដែរ​។​

ពលរដ្ឋ​រងគ្រោះ និង​ពលរដ្ឋ​នៅក្បែរនោះ បាន​និយាយថា​: ពេល​ភ្លើង​ឆេះ​ពេញក្រមុំ ចោល​អណ្ដាតភ្លើង ទៅលើ​អាកាស និង​ភ្លឺ​រន្ទាល លាយឡំ​ផ្សែង​ខ្មួល​ខ្មៅ​នោះ គេ​ឃើញ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ១​គ្រឿង បាន​ទៅដល់​ក្បែរ​កន្លែង​ឆេះ តែ​ចូលក្នុង​ពុំបាន ព្រោះ​ច្រក​ផ្លូវ​ចូល​ពុំរួច​។ រថយន្ត​នោះ ក៏​នៅ​ស្ទាក់ស្ទើរ​ពុំ​ព្រម​បាញ់​ទឹក​ពន្លត់​ភ្លាមៗ​ដែរ ដែល​ទំនងជា ចម្ងាយ​បាញ់​ទឹក​ទៅ​ពុំមាន​ប្រសិទ្ធភាព​ឲ្យ​ភ្លើង​រលត់​។​

​ប៉ុន្តែ ក្រោយពី​ភ្លើង​ឆេះ​អស់​ពេល ១​ម៉ោង​កន្លះ ភ្លើង​បាន​បន្ថយឥទ្ធិពល ហើយ​រលត់​ម្ដង​បន្តិចៗ ដោយនៅ​ជុំវិញ​ប្លុក​នោះ មាន​របង​ថ្ម ដែល​ពុំ​អាច​រាល​ទៅមុខទៀត​៕


Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya