ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​បុក​ម៉ូតូ របួសធ្ងន់​ទាំងសងខាង​ ​

ម៉ូតូ​បុក​ម៉ូតូ របួសធ្ងន់​ទាំងសងខាង​ ​

កណ្តាល ៖ កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៣ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​២១B ឋិត​ក្នុងភូមិ​ព្រែក​ពោធិ៍ ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្តកណ្តាល ។​
បុរស ម្នាក់​ជា​បុគ្គលិក​អង្គការ​មានជ័យ បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ និង​បុរស​២​នាក់​ទៀត​រងរបួស​ធ្ងន់​ស្រាល ហើយ​ត្រូវបាន​រថយន្ត​សាមុយ​របស់​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្អាង ដឹក​ក​យ​ទៅធ្វើ​ការសង្គ្រោះ បន្ទាប់ពី​ជនរងគ្រោះ​ទាំង​៣​នាក់​ខាងលើ​ជិះ​ម៉ូតូ​បុក​គ្នា​។
​ម ន្ត្រី​នគរបាល​ចរាចរណ៍​ស្រុក​ស្អាង​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ជា​បុគ្គលិក​អង្គការ​មានជ័យ​ដែល​រងរបួស​ធ្ងន់​នោះ​មានឈ្មោះ  ចក ជិន​ឡុង ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ឡុង សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ធុន​សេ​១១០ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១២ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BX-6620 ។ ចំណែកឯ​ជនរងគ្រោះ​២​នាក់​ទៀត ទី​១-​ឈ្មោះ  ម៉ៃ ធារ៉ា ភេទ​ប្រុស អាយុ​២១​ឆ្នាំ (​របួសធ្ងន់​) មាន​ស្រុកកំណើត​នៅ​កំពង់ត្របែក ឃុំ​កំពង់ត្របែក ស្រុក​សណ្តាន់ ខេត្តកំពង់ធំ ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពង់ធំ 1F-4885 និង អ្នករួមដំណើរ​ជាមួយ​មានឈ្មោះ  គោ ភា ភេទ​ប្រុស អាយុ​២១​ឆ្នាំ (​របួសស្រាល​) មាន​ទីលំនៅ​ភូមិ​ព្រែក​បាឡាត់​ឆឹង ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya