ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ឡាន ដាច់​កង់​ម្ខាង​របួស​មនុស្ស​ពីរ​នាក់​ ​

ឡាន​បុក​ឡាន ដាច់​កង់​ម្ខាង​របួស​មនុស្ស​ពីរ​នាក់​ ​

កំពង់ឆ្នាំង ៖ កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​ព្រឹក​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៣ នៅតាម បណ្ដោយ​ផ្លូវជាតិ​លេខ​៥​ចន្លោះ​គីឡូម៉ែត្រ លេខ​១២៦-១២៧ ស្ថិតក្នុង​ភូមិ​អូរ​រំចេក ឃុំ​ចក ស្រុក​បរិបូណ៌ ខេត្ដ​កំពង់ឆ្នាំង ។
​នគរបាល ចរាចរ​បានឱ្យដឹងថា នៅ មុនពេល​កើតហេតុ​មាន​រថយន្ដ​មួយគ្រឿង ម៉ាក​តូយ៉ូតា​ម​កាមរី​បា​ឡែ​ន ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2X-1040 បើកបរ ដោយ​បុរស​ម្នាក់​ឈ្មោះ​យ៉ុង ប៉ុក អាយុ​៤៣ ឆ្នាំ រស់នៅ​ស្រុក​ត្រាំកក់ ខេត្ដ​តាកែវ ជិះ គ្នា​បីនាក់​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ។​
​នៅពេល​មក ដល់​ចំណុច​កើត ហេតុ​ស្រាប់តែ​រថយន្ដ​កាមរី​គូទ​ហើម ពណ៌​ស មួយគ្រឿង ពាក់​ស្លាក​លេខ​ពោធិ៍សាត់ 2A-2935 បើកបរ​ដោយ​បុរស ម្នាក់​ឈ្មោះ ចេង ឈុនលី អាយុ​៤៥​ឆ្នាំ ជិះ​គ្នា​២​នាក់​រស់នៅ​ខេត្ដ​ពោធិ៍សាត់​បើក​ក្នុងទិសដៅ​ផ្ទុយគ្នា​បាន ជ្រុល​ទៅបុក រថយន្ដ​បា​ឡែ​ន​ពេញ​មួយ​ទំហឹង​បណ្ដាលឱ្យ​រថយន្ដ​បា​ឡែ​ន​ដាច់​កង់​ម្ខាង និង
​មនុស្ស ២​នាក់​ដែល​ជិះ​ក្នុង​រថយន្ដ​កាមរី​គូទ​ហើម រងរបួស​ស្រាល​និង​ធ្ងន់​ហើយ​ត្រូវបាន ដឹក​យកទៅ​សង្គ្រោះ​នៅ​ខេត្ដ​បាត់ដំបង ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya