កំពង់ឆ្នាំង ៖ កាលពីវេលាម៉ោង១១យប់ ថៃ្ងទី០២ ខែធ្នូ ឆ្នាំ២០១៣ នៅក្នុងសង្កាត់ -ក្រុងកំពង់ឆ្នាំង ខណៈរថយន្តបេអ៊ឹម បើកដេញរថយន្តក្មេងទំនើង ពេលពួកគេចេញពីផឹក ស៊ី ច្រៀងខារ៉ាអូខេ ហាងយីហោ ៩៨ ទាំងអស់គ្នា ។
សមត្ថកិច្ចបានឲ្យដឹងថា មន្ត្រីកងរាជអាវុធហត្ថ ឈ្មោះ ឪ រតនា ហៅ ម៉ុង ជាកូនថៅកែក្រុមហ៊ុន អគ្គិសនីលីមីតធីត ខេត្តកំពង់ឆ្នាំង បានប្រាប់សមត្ថកិច្ចនៅ កន្លែងកើតហេតុឲ្យដឹងថា គាត់បានបើករថយន្តផ្ទាល់ខ្លួន ចេញពីច្រៀងខារ៉ាអូខេ យីហោ ៩៨ ស្ថិតនៅក្នុង ភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខណៈបើករថយន្ត ចេញ
មកដល់ខ្លោងទ្វារ ស្រាប់តែ មានរថយន្ត១គ្រឿងទៀត ដែលនៅលើរថយន្តនោះ មានគ្នាចំនួន២នាក់ បានបាញ់ចំនួន២គ្រាប់ ឃើញ ដូច្នេះគាត់ក៏បានបើករថយន្ត ដេញតាមរហូតរថយន្តនោះ បានបើកចូលទៅក្នុងភូមិរបស់ប្រជាពលរដ្ឋហើយ ពួកគេ បានចុះមកបាញ់ចំនួន២គ្រាប់ទៀត រួចក៏រត់គេចខ្លួន បន្សល់ទុករថយន្តនេះ នៅកន្លែងកើតហេតុតែម្តង ៕