ភ្នំពេញ៖ កាលពីថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០១៣ នៅក្លឹបយីហោ”ថបហ្គោល” បានរឿងទំនាស់ វាយកាប់ចាក់គ្នាមួយ ដោយសារតែ ក្រុមសន្តិសុខ កាងនៅក្លឹបនោះ បានប្រើអំពើហឹង្សា ទៅលើក្រុមក្មេងស្ទាវមួយ ក្រុមដែលចូលទៅផឹកស៊ី នៅទីនោះបណ្តាល ឲ្យខ្លះបែកក្បាលខ្លះហូឈាម ព្រោះតែទំនាស់ក្នុងវង់រាំជាន់ជើងគ្នា ។
ក្លឹបរាត្រីកំសាន្ត យីហោ”ថបហ្គោល” ដែលមានទីតាំងស្ថិត ខាងលិចផ្សារធំថ្មី តាមបណ្តោយផ្លូវកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់ ផ្សារថ្មីទី ២ ខណ្ឌដូនពេញ ដែលបើកអាជីវកម្ម រកស៊ីធ្វើឲ្យប្រជាពលរដ្ឋ រស់នៅជិតខាង មានការក្តៅក្រហាយ ស្ទើរតែរាល់យប់ដេកពួន មិនបាន ព្រោះសម្បូរទៅដោយក្រុមស្ទាវ ប្រុសស្រី គ្រប់ប្រភេទ ចូលមកផឹកស៊ីស្រវឹង តែងតែបង្ករឿងដេញ វាយកាប់ចាក់គ្នា ញឹកញ៉ាប់ បណ្តាលឲ្យមានរបួសស្នាមទៀតផងនោះ ។
យុវជនរងរបួសឈ្មោះ ស៊ុន សុធារិទ្ធ អាយុ២២ឆ្នាំ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានរបួសបែកក្បាល។
យុវជន ឈ្មោះ ស៊ុន សុធារិទ្ធ និងមិត្តភក្តិ ៥នាក់ផ្សេងទៀត បាននាំគ្នាជិះម៉ូតូ៣គ្រឿង មកចូលរាំរែកផឹកស៊ីកម្សាន្ត ក្នុងក្លឹបនោះតាំងពីម៉ោង២៣យប់ រហូតដល់ស្រវឹងរាងៗខ្លួន ដោយមានគូសង្សារៀងៗខ្លួន លុះមួយសន្ទុះក្រោយមក ក៏មានភាគីម្ខាងទៀត សុទ្ធតែជាក្មេងស្ទាវដូចគ្នាបានមករាំឱបស្រីជាដៃគូរាំក្នុងក្លឹប របស់ភាគីក្រុម ឈ្មោះ ស៊ុន សុធា
រិទ្ធ បណ្តាលឲ្យកើតជាទំនាស់ពាក្យសម្តីគ្នា រហូតផ្ទុះហិង្សា វាយតប់គ្នាទៅវិញ ទៅមកផ្អើល ពេញក្លឹបនោះបណ្តាល ឲ្យឈ្មោះ ស៊ុន សុធារិទ្ធ ត្រូវរបួសបែកក្បាល់ហូរឈាម ស្រោចខ្លួន ដោយសារភាគីម្ខាងទៀត វាយក្បាលនឹងថូប៊ីយ៊ែ ហើយក្នុងហេតុការណ៍នោះដែរ ក៏ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ខណ្ឌដូនពេញ ដែលចុះមកអត្តរាគមន៍ ចាប់
បំបែកឲ្យពួកបែកផ្លូវគ្នា ទៅផ្ទះវិញរាងៗខ្លួនផងដែរ៕