ភ្នំពេញ ៖ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៣ នៅក្នុងភូមិតាភេន សង្កាត់កំបូល ខណ្ឌ ពោធិ៍សែនជ័យ ។ ដែលករណីនេះសមត្ថកិច្ចសន្នដ្ឋានថា ជាករណីប្លន់សម្លាប់ ។
ក្មេងស្រីមាន ឈ្មោះ កង មុទុមវត្តី អាយុ១៣ឆ្នាំ មានទីលំនៅក្នុងភូមិ-សង្កាត់កើតហេតុ មានឪពុកឈ្មោះ គឹម យ៉ន អាយុ៥៧ឆ្នាំ មុខរបរសន្តិសុខ និងម្តាយឈ្មោះ គឹម ដានី អាយុ៥២ឆ្នាំ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៣ មានជនសង្ស័យម្នាក់ បានបបួលក្មេងស្រីរងគ្រោះទៅមើលពិធីអុំទូកនៅសង្កាត់កំបូល បន្ទាប់មកក៏បាត់ខ្លួនក្មេងស្រី រងគ្រោះមិនឃើញត្រឡប់មកផ្ទះវិញ ។
រហូតមកដល់ព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៣ ប្រជាពលរដ្ឋម្នាក់បានទៅឡើងត្នោតនៅជិតស្រះទឹកមួយ ក៏បានឃើញក្មេងស្រីស្លាប់នៅក្នុង ស្រះទឹក ហើយក៏បានដឹងដល់ក្រុមគ្រួសារក្មេងស្រី និងសមត្ថកិច្ចចុះមកពិនិត្យ ។ ពេលនេះសមត្ថកិច្ចកំពុងធ្វើកោសល្យវិច័យលើសាកសព ៕