ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប្រើ​ដែក​សរសៃ​តូចៗ​ ទើប​ខឿន​បេតុង​បាក់ស្រុត​ ​

ប្រើ​ដែក​សរសៃ​តូចៗ​ ទើប​ខឿន​បេតុង​បាក់ស្រុត​ ​

កំពង់ស្ពឺ ៖  កាលពី​វេលា​ម៉ោង​៤​ទៀបភ្លឺ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ ២០១៣ ដោយ​សង្ស័យថា ការធ្វើ​ខឿន បេតុង​តាម​មាត់​ស្ទឹង​ព្រែក​ត្នោត​ខាង លើ​គ្មាន​គុណភាព ព្រោះតែ​ប្រើ​សរសៃ ដែក​ទំហំ​តូចៗ​ពេក ពោលគឺ​ធ្វើ​ឱ្យតែ​រួច ពី​ដៃ ដើម្បី​ទទួលបាន​ផលចំណេញ ។​
ប្រជាពលរដ្ឋ និង​ក្រុមអាជីវករ បាន​រិះគន់​ចំពោះ​គណៈកម្មការ​ផ្សារ ដោយ​សង្ស័យថា នាំគ្នា​ពុករលួយ​ក្នុង ការងារ​កសាង​ខឿន​តាម​មាត់​ស្ទឹង​ព្រែក ត្នោត ទើប​សាងសង់​គ្មាន​គុណភាព​ដោយ សារ​តែ​នៅ​ខាងក្នុង​ខឿន គេ​ឃើញ​មាន សរសៃដែក​តូចៗ ហេតុ​ដូច្នេះហើយ ទើប បណ្ដាលឱ្យ​បាក់ស្រុត​ចូល​ស្ទឹង​យ៉ាង​ដូច្នេះ​។​
ប្រជាពលរដ្ឋ​និង​អាជីវករ​សំណូម ពរ​ដល់​ថ្នាក់ដឹកនាំ​ខេត្ដ​ជួយ​ពិនិត្យមើល ករណី​ទាំងនេះ​ផង ហើយ​នៅ​ទីតាំង​ផ្សេង ទៀត​តាម​មាត់​ស្ទឹង​ព្រែក​ត្នោត​ក៏​គេ ឃើញ​មាន​ស្នាម​ប្រេះស្រាំ​ផងដែរ ដូច្នេះ នៅ​ថ្ងៃ​ណាមួយ​នឹង​បាក់ស្រុត​ចូល​ស្ទឹង ថែមទៀត​ជាក់​ជាមិនខាន ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya