ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈួសឆាយដីព្រៃឈើរដ្ឋ២០០ហិកតា រំលោភយកដីបានដោយរលូន ក្រោមការឃុបឃិតពីមេឃុំពពក ខណៈអភិបាលស្រុកស្ទោង និងអភិបាលខេត្តកំពង់ធំ បិទភ្នែក​  ||     ធ្លាយព័ត៌មាន ប៉េអឹមស្រុកអន្លង់វែងមិនបង្ក្រាប បែរជាដោះលែងគ្រឿងចក្រឈូសឆាយដីព្រៃឈើ ជាង​ (១០០ហិកតា​) នៅឧត្ដរមានជ័យ​  ||     ភ្ញាក់ផ្អើល បែកធ្លាយបញ្ជីឈ្មោះមន្ត្រីគ្រប់ជាន់ថ្នាក់ បានទទួលសំណូកពីសង្វៀនជល់មាន់ដ៏ធំមួយ នៅ កំពង់ស្ពឺ (ពិតឬទេ?)​  ||     បន្ថែមរឿងអាស្រូវលោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ មិនព្រមកែប្រែចរិតខូច ខណៈក្រសួង និងអភិបាលខេត្ត មិនរវល់ មន្ត្រីខកចិត្ត​  ||     រឿងមន្រ្ដីកសិកម្ម ពុករលួយពីថ្នាក់ខេត្ដ ដល់ថ្នាក់ក្រសួងកសិកម្ម រឿងឃុបឃិតគ្នាជាប្រពន្ធ បើកដៃអោយ ក្រុមហ៊ុន F2V (ឆាយណា) ធ្វើអាជីវកម្មផ្ដាច់មុខ នាំសត្វមាន់រស់ពីប្រទេសថៃ មកផ្គត់ផ្គង់លើទីផ្សារ លើសច្បាប់ក្រសួងបានកំណត់​  ||   

» ព័ត៌មានជាតិ » ចោរឆក់​កាបូប​ស្ត្រី​ជនបរទេស ប៉ូលីស​ជិះ​ម៉ូតូ​ដេញ​ធាក់​ចាប់បាន​ម្នាក់ នៅ​ភ្នំពេញ

ចោរឆក់​កាបូប​ស្ត្រី​ជនបរទេស ប៉ូលីស​ជិះ​ម៉ូតូ​ដេញ​ធាក់​ចាប់បាន​ម្នាក់ នៅ​ភ្នំពេញ

ភ្នំពេញ ៖ នៅវេលា​ម៉ោង​ប្រមាណ​ជាង ១០ និង៣០នាទី​យប់ ថ្ងៃ​ព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវ​នឹង​ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ នៅលើ​ដងផ្លូវ​លេខ៥១ កែង​និង​ផ្លូវ​លេខ២៧៨ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី១ ខណ្ឌចំការមន ហើយភ្លាមៗនោះ ស្រប​ពេលដែល​សមត្ថកិច្ច​កំពុង​ជិះ​ល្បាត​បានឃើញ ក៏​ជិះ​ម៉ូតូ​ដេញតាម​រហូត​ទៅដល់​ផ្លូវ​លេខ២១៤ ក្នុង​ខណ្ឌដូនពេញ សមត្ថកិច្ច​ក៏បាន​ធាក់​ម៉ូតូ​ជនសង្ស័យ​ប្រ​ដួល និង​ចាប់បាន​តែម្ដង ។

ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​ឆក់​កាបូប​ជនជាតិ​បរទេស មានឈ្មោះ សៅ ពៅ ភេទ​ប្រុស អាយុ២៩ឆ្នាំ មុខ​របប កម្មករសំណង់ ស្នាក់នៅ​ផ្ទះជួល​គ្មាន​លេខ ផ្លូវលំ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ និង​មាន​ស្រុកកំណើត នៅ​ភូមិ​ព្រះស្ដេច ឃុំ​ព្រះស្ដេច ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង ។ ចំណែក​ជនរងគ្រោះ​ដែល​ត្រូវ​ជនសង្ស័យ​ឆក់​កាបូប​បានសម្រេច ជា​ស្ត្រី​ម្នាក់ ជនជាតិ​អាមេរិក ដើរ​រួម​ជា​ក្រុម​មាន​គ្នា​ប្រហែល៦ ទៅ៧នាក់ ។

មុនពេល​កើតហេតុ ពួក​បាន​ជិះ​ល្បាត​ក្នុង​មូលដ្ឋាន​ដូច​សព្វដង ហើយ​ពេលនេះ​ស្រាប់តែ​ឃើញ​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ស្មា​ក់​រ៉េ​វ៉ូ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ពោធិសាត់ 1A-3465 បានធ្វើ​សកម្មភាព​ឆក់​កាបូប​ស្ត្រី​ម្នាក់​ជា​ជនជាតិ​បរទេស​ដើរ​ជា​ក្រុម​នៅលើ​ដងផ្លូវ​លេខ៥១ បានសម្រេច ។

សមកម្ម​ភាព​ករណី​ឆក់​បែប ពួកគាត់​មិន​បង្អង់​យូរ ក៏​ជិះ​ម៉ូតូ​ដេញតាម តាំងពី​ខណ្ឌចំការមន រហូត​ទៅដល់​ផ្លូវ​លេខ២១៤ក្នុង​ខណ្ឌដូនពេញ ក៏បាន​ធាក់​ម៉ូតូ​ជនសង្ស័យ​ឲ្យ​ដួល ហើយ​ធ្វើការ​ឃាត់ខ្លួន​បានតែ​ម្ដង ។ សមត្ថកិច្ច​បា​នាំខ្លួន​ជនសង្ស័យ​មកកាន់​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល បឹង​កេងកង​ទី១ ដើម្បី​សាកសួរ និង​កសាង​សា​ណុំ​រឿង ចាត់ការ​តាមផ្លូវ​ច្បាប់ ។ ដោយឡែក​ជនរងគ្រោះ​បាននាំគ្នា​មក​ដាក់​ពាក្យបណ្ដឹង និង​ទទួលយក​កាបូប​ដែល​ត្រូវ​ជនសង្ស័យ​ឆក់ យកទៅ​វិញ​ផងដែរ ៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya