ភ្នំពេញ: ព្រឹត្តិការណ៍នៃតន្ត្រីសិល្បៈលាយបញ្ចូលគ្នាទូទាំងពិភពលោកប្រចាំឆ្នាំ “Hennessy Artistry 2013” នេះត្រូវបានធ្វើឡើងនៅថ្ងៃទី 30 ខែវិច្ឆិកាឆ្នាំ 2013 នៅសណ្ឋាគារសូហ្វីតែល ភូគីត្រាភ្នំពេញ ហើយមាន វត្តមានពីសិល្បករ តារាចម្រៀង និងឌីជេ(DJ)ល្បីៗជាតិនិងអន្តរជាតិមានរួមមានៈ Katreeya Engkish/ថៃ. Mong Manith
and Vanilla/កម្ពុជា. Andy Murphy/អូស្ត្រាលី. Dennis Lau and Koujee/ម៉ាឡេស៊ី The Angels Percussion and ZORA/ឥណ្ឌូនេស៊ី. រួមជាមួយតារាចម្រៀងល្បីៗជាច្រើនទៀត ដើម្បីឆ្លុះបញ្ចាំងពីសិល្បៈ នៃការលាយបញ្ចូលគ្នាជាសកលដ៏ អស្ចារ្យដែលមានសិល្បៈប្លែកៗជាមួយនឹងគំនិតឆ្នៃប្រឌិតនៃតន្ត្រី បទភ្លេង ភាពរំជួលអារម្មណ៍ ស្ទីល វប្បធម៌ និងស្រា Hennessy ។
Hennessy Artistry Cambodia 2013 នឹងផ្តល់ឱ្យអតិថិជនស្គាល់ប្រភេទស្រា ដែលត្រូវបាននាំយកមកពីចំការទំពាំងបាយជូរឈានមុខគេនៅតំបន់កូញ៉ាក់ នោះគឺភាពនៃការលាយបញ្ចូលគ្នានូវប្រភេទស្រា Hennessy V.S.O.P ។ ព្រឹត្តិការណ៍នេះត្រូវបានគេប៉ាន់ប្រមាណថាមានអ្នកចូលរួមទស្សនាប្រមាណពី១,៨០០ទៅ២,០០០នាក់ ។
សូមបញ្ជាក់ថានេះគឺជាឆ្នាំទីបួននៃការត្រឡប់មកវិញរបស់ Hennessy Artistry Cambodia 2013 ហើយក្រុមហ៊ុនក៏បានរៀបចំកម្មវិធី Hennessy Artistry Club Series ២០១៣ ចាប់ពីថ្ងៃទី៦ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៣ ដើម្បីឲ្យអតិថិជនចូលរួមប្រកួតប្រជែងថតយកនូវរូបភាពមានសញ្ញាសម្គាល់(Logo) Hennessy Artistry
ដែលមាននៅក្នុងក្លិបចំនួន៥ក្នុងរាជធានីភ្នំពេញគឺ DarlinDarlin, Jet’s Studio, Nova, River house Lounge, The Majesty Lounge៕ ព្រហ្ម ពៅ
» ព័ត៌មានជាតិ » Hennessy Artistry Cambodia 2013 ការបញ្ចូលគ្នាដ៏អស្ចារ្យនៃតន្ត្រីផ្ទាល់ពីសិល្បករដ៏ល្អបំផុតរបស់ពិភពលោក