ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » សង្វៀន​ប្រជល់​មាន់នៅ​ក្រុង​ប៉ោយប៉ែត នៅតែ​បន្តសកម្មភាព​យ៉ាង​រលូន ក្រោម​ក្រសែភ្នែក របស់​សមត្ថកិច្ច​ ​

សង្វៀន​ប្រជល់​មាន់នៅ​ក្រុង​ប៉ោយប៉ែត នៅតែ​បន្តសកម្មភាព​យ៉ាង​រលូន ក្រោម​ក្រសែភ្នែក របស់​សមត្ថកិច្ច​ ​

ប៉ោយប៉ែត​៖
​    ​បច្ចុប្បន្ន​នៅ​ជាយដែន កម្ពុជា ថៃ ទឹកដី​ក្រុង​ប៉ោយប៉ែត គេ​សង្កេតឃើញ​មាន​បន​ល្បែង ស៊ី​គ្រប់​ប្រភេទ រីក​ដូច​ផ្សិត​ដោយ​ពួកគេ​លេង​យ៉ាង​ចំហ ក្រោម​ការមើល​ថែ​ពី​សំណាក់​សមត្ថកិច្ច នៅ​ទីនោះ យ៉ាង​ត្រជាក់ចិត្ត​ក្រៃ​លេង​។​
​    ​ប្រភពពី​ប្រជាពលរដ្ឋ​បាន​ខ្សិ​ប​ប្រាប់​អោយដឹងថា បន​ល្បែង ស៊ីសង​ស្ទើរ​គ្រប់​ប្រភេទ រីក​ដូច​គ្រាប់​ជី​ត្រូវ​ទឹក ពាសពេញ​ទីក្រុង​ប៉ោយប៉ែត រួមមាន​បៀ អាប៉ោង និង​ល្បែង​ផ្សេងៗ​ទៀត ជ្រក​ក្រោម​ស្លាក​ហាង​កាហ្វេ ហាង​គុយទាវ​ជាប់​និង​ដងផ្លូវ​ជាតិ លេខ​៥ រួមទាំង​នៅ​កន្លុកកន្លៀត​គៀនកោះ មិនត្រូវ​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​ម្តងណា​ឡើយ​។​
​    ​លើសពីនេះទៅទៀត​នោះ បន​ល្បែង​ប្រជល់មាន់​ដ៏​ធំ​មហិមា​មួយកន្លែង ដែល​ទៅ​ជ្រក​ក្រោម​ស្លាក យីហោ​កាស៊ីណូ​ហ្គោ​ឌិន​ក្រោ​ន បាន​បើក​លេង​យ៉ាង​គឃ្លើន រាប់សិប​ឆ្នាំ​មកហើយ គ្មាន សមត្ថកិច្ច​ណា​ម្នាក់ ហ៊ាន​ធ្វើការ​ចុះបង្ក្រាប​ឡើយ ដែល​អ្នក​នៅ​ប៉ោយប៉ែត​និយម​ហៅថា​កី​ឡី​បក្សី​នោះ កំពុង​តែមាន​ប្រជា​ប្រិ​យ៏​ភាព​យ៉ាងខ្លាំង​សំបើម ខ​ណះ​មាន​ក្រុម​អ្នកញៀន​ល្បែង ស្ទើរ​គ្រប់​ខេត្ត​ក្រុង​សំរុក​មកពី​បណ្តា​ខេត្ត​ផ្សេងៗ ទូទាំងប្រទេស  មក​កំសាន្ត​នៅ​ទីនោះ យ៉ាង​ត្រជាក់ចិត្ត​។​
​    ​បនល្បែង​ប្រជល់មាន់ ដែល​បើក​អាជីវកម្ម ប្រឆាំង​និង​អនុសា​ស​ន៏​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ទីតាំងនៅ​ក្នុងភូមិ​ក្បាលស្ពាន សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត  ជាប់មាត់​អូរ​ព្រំដែន​កម្ពុជា ថៃ ចម្ងាយ​ប្រហែល ២០០​ម៉ែត្រ ខាងជើង​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ។​អ្នកគ្រប់គ្រង​ដោយ​ឈ្មោះ ហាក់ អេង  និង​ឈ្មោះ កុក ម៉ី​ន ត្រូវជា​ប្អូន​របស់លោក​ឧកញ៉ា កុក អាន  ជា​ថៅកែ​កាស៊ីណូ ហ្គោ​ឌិន​ក្រោ​ន និង​ជា​មន្ត្រីជាន់ខ្ពស់​របស់​គ​ណះ​បក្ស
​ប្រជា​ជល​កម្ពុជា​ដ៏​មាន​ឥ​ទ្ឋិ​ពល ។​
​    ​ក្រៅតែពី​ល្បែង​ប្រជល់មាន់ នៅក្នុង​ទីតាំង​នោះ ក៏មាន​បង្កប់​ល្បែង អបាយមុខ​គ្រប់យ៉ាង ដូចជា​យូគី បៀ និង​អាប៉ោង​ផងដែរ ។​ល​។ និង​។​ល​។ អ្នក​ចូល​ទស្សនា ភាគច្រើន​ជាម​ន្ត្រី រាជការ កងកម្លាំងប្រដាប់អាវុធ មានអំណាច​និង​បុណ្យ​សក្តិ​ធំៗ ជិះឡាន​សេរី​ទំនើបៗ​ពាក់​ស្លាក​លេខ សុ​ទ្ឋ​តែ​ខេ​មរះ​ភូមិន្ទ និង​នគ​បាល​ជាតិ
​ទៀតផង ឬក៏​មាន​អ្នកខ្លះ​ក្រវ៉ាត់ កាំភ្លើងខ្លី​យ៉ាង​សង្ហា​មិន​ចាញ់​តួរ​កុន​ប៉ុន្មាន​ឡើយ ។​
​    ​ប្រជាពលរដ្ឋ មាន​ចម្ងល់​ថា ហេតុអ្វី​ក្រុម​សមត្ថកិច្ច នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្លាច​ក្រុម​មេបន​ល្បែង​ខ្លាំង​ម្លេះ បានជា​មិន​ហ៊ាន​បង្កា​ប​សោះ ឬមួយ​ក៏ត្រូវ​ថ្នាំ​សណ្តំ របស់ ក្រុម​ឧ​ក្រិដ​ជន បាត​សង្គម​ដោយ​ទទួលបាន​លាភ សក្កា​រះ សើម​មាត់​សើម ក ហើយ​បាននាំគ្នា បិទ​ភ្នែក​បិទ​ត្រចៀក ធ្វើគ ធ្វើ​ថ្លង់ ធ្វើ​ខ្វាក់ ប្រឆាំង​និង
​អនុសា​ស​ន៏ ដ៏​ខ្ពស់​ខ្ពស់ របស់លោក​ហ៊ុន សែន​ដូច្នេះ​៕ ដោយ ខៀវ បូរី​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya