ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » កម្មករ​-​កម្មការិនី​ជាង ១២០០​នាក់​បន្ត ធ្វើ​កូដកម្ម​ទាមទារ​៣​ចំណុច​ ​

កម្មករ​-​កម្មការិនី​ជាង ១២០០​នាក់​បន្ត ធ្វើ​កូដកម្ម​ទាមទារ​៣​ចំណុច​ ​

ស្វាយរៀង​៖​ក្រុមកម្មករ​-​កម្មការិនី ដែល​បម្រើ​ការងារ​នៅ​រោងចក្រ​ជី​ង​ខូ ដែលមាន​ទីតាំង នៅ​ភូមិ​ព្រៃ​ផ្តៅ សង្កាត់ ព្រៃ​អ​ង្គុ​ន ក្រុង​បាវិត​ខេត្តស្វាយរៀង បានធ្វើ​កូដកម្ម ដើម្បី​ទាមទារ លក្ខខណ្ឌ​ការងារ ពី​ថៅកែ​ចំនួន​៣​ចំណុច តែ​ថៅកែ​មិន​ឈឺក្បាល​វិលមុខ​ដោះស្រាយ​ដល់​ពួកគេ​ទេ​។​
​លោក យ៉ាំ ថៃ​សាន មន្ត្រី​សម្ព័ន្ធ សហជីព​ចលនា កម្មករ​បាន​មានប្រសាសន៍ថា ក្រុមកម្មករ​-​កម្មការិនី បានធ្វើ​កូដកម្ម​តាំងពី​ថ្ងៃទី​១២ ខែវិច្ឆិកា ហើយ​នៅ​ព្រឹក​ថ្ងៃទី​២ ខែធ្នូ ពួកគេ​នៅតែ​បន្តធ្វើ កូដកម្ម​ដដែល​។​
​លោក​បន្តថា ឆ្លងតាម​ការដោះស្រាយ​នាពេល​កន្លងមក​ភាគី​ទាំងពីរ​បាន​ដោះស្រាយ​ចំនួន​២​ចំណុច​ទី​១​និង​ទី​២ ចំណែក​ទី​៣​វិញ ក្រុមហ៊ុន​មាន​ជំហរ រឹងទទឹង​មិន​ធ្វើការ​សម្របសម្រួល​ជាមួយ ក្រុមកម្មករ​ឡើយ បើទោះបីជា មានការ​អន្តរាគមន៍​ពី​សំណាក់​អាជ្ញាធរ ពាក់ព័ន្ធ​យ៉ាងណាក៏ដោយ​។​
​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា កាលពី​ថ្ងៃទី​២៧ ខែវិច្ឆិកា ដោយសារតែ ការចរចា​មិន​ត្រូវរ៉ូវ​គ្នា​កម្មករ​-​កម្មការិនី​បាន​បិទផ្លូវ​ជាតិ​លេខ​១ អស់​រយៈពេល​២​ម៉ោង ទើប​បើកផ្លូវ​ឲ្យ​អ្នកធ្វើដំណើរ​ធ្វើ​ចរាចរណ៍​ទៅវិញទៅមក បាន​ធម្មតា​ក្រោយពី​វត្តមាន​របស់លោក រស់ ឆាយ​អភិបាលរង​ខេត្តស្វាយរៀង ចេញមុខ​ធ្វើការ​សម្រប​ម្រួ​ល​។​ទោះបីជា​មានការ
​សម្របសម្រួល​យ៉ាងណាក៏ដោយ នៅតែ​មិនមាន​លទ្ធផល ដែល​អាច​ទទួលយកបាន​ដដែល​។​
​ប្រភពព័ត៌មាន​បា​នប​ន្ត​ថា​លក្ខខណ្ឌ​ទាំងបី​ចំណុច​ដែល​កម្មករ និង​កម្មការិនី​ទាមទារ​នោះ​រួមមាន​៖
​ចំណុច​ទី​១-​សុំ​ឲ្យ​នាយក​រោងចក្រ គោរព​តាម​ការសន្យា របស់ខ្លួន គឺ​ធ្វើការ​នៅ​ថ្ងៃបុណ្យ ត្រូវ​ទូទាត់​ប្រាក់​ឈ្នួល គុណ​នឹង ២​បូក​១​។​
​ចំណុច​ទី​២-​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ទូទាត់ សង​ប្រាក់​ថ្ងៃបុណ្យ ដែល​ក្រុមហ៊ុន​មិនបាន​ឲ្យ​កម្មករ​វិញ​។​
​និង​ចំណុច​ទី​៣-​សុំ​ឲ្យ​ក្រុមហ៊ុន​រក្សា​ប្រាក់​ឈ្នួល និង​ប្រាក់រង្វាន់​ផ្សេងៗ ក្នុងអំឡុង​ពេលធ្វើ​កូដកម្ម​។​
​កន្លងមក​ក្រុម កម្មករ កម្មការិនី ទាំង​នោះបាន​ប្តេជ្ញាចិត្ត​ថា បើ​មិនបាន​ដូច​បំណង​ក្នុងការ​ទាមទារ​ទេ ពួកគេ​មិន​ឈប់​ធ្វើ​កូដកម្ម ឡើយ​។ ដូច្នេះ​អាជ្ញាធរ​ពាក់ព័ន្ធ ព្រមទាំង​ម្ចាស់​រោងចក្រ​ត្រូវ​នាំគ្នា​រក​គន្លឹះ​ដោះស្រាយ កុំអោយ​រងើកភ្លើង​ដ៏​តូច​១​ដុំ នេះ​ក្លាយជា​អគ្គិភ័យ​ធំដុំ​អោយសោះ​៕ ដោយ​៖ នុត នាង​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya