ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយរឿង លោកនាយការិយាល័យប្រឆាំងគ្រឿងញៀន ស្តីទី រត់ការដោះលែងក្រុមជនសង្ស័យ ពាក់ព័ន្ធគ្រឿងញៀន៦នាក់ ជាថ្នូរនិងលុយរាប់ពាន់ដុល្លា​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ ពីប្រទេសថៃ តាមច្រករបៀង នានា ក្នុងខេត្តបន្ទាយមានជ័យ នៅតែមានឥទ្ធិពល ចរាចរណ៍ដដែល​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ តាមច្រករបៀង នៅតែមានឥទ្ធិពល នាំ ជ្រូក ហោះកាត់ ប៉ុស្តិ៍ កុងត្រូល សមត្ថកិច្ច ជំនាញ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ បានដដែល​  ||     លោក សែម សាមឿន មេប៉ុស្តិ៍វីរៈ៨៩១ ហៅប៉ុស្តិ៍ក្បាលស្ពាន និង លោក លឹម យូវេង បានឃុបឃិតគ្នា លួចនាំឥវ៉ាន់ខុសច្បាប់ឆ្លងដែនទៅប្រទេសថៃ​  ||     ដីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា ត្រូវបានឈ្មួញឃុបឃិតគ្នាលក់បាត់ទៀតហើយ ក្រោមរូមភាពដោះដូរ«យកឆ្នាំងមាសដូរយកឆ្នាំងដី»​  ||   

» ព័ត៌មានជាតិ » ស្ត្រី​ម្នាក់ កូនប្រុស​បង្កើត​របស់​ខ្លួន ទាញ​ដំបង​ឈើ​វាយ​បែកក្បាល​ហូរឈាម នៅ​ភ្នំពេញ

ស្ត្រី​ម្នាក់ កូនប្រុស​បង្កើត​របស់​ខ្លួន ទាញ​ដំបង​ឈើ​វាយ​បែកក្បាល​ហូរឈាម នៅ​ភ្នំពេញ

ភ្នំពេញ៖ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅ​ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។ ជនសង្ស័យ​ត្រូវបាន ក្រុម​គ្រូ​សារ ឃើញ​ហេតុការណ៍ នឹង​បាន​ប្តឹង​សមត្ថកិច្ច ធ្វើ​ការចុះ​ឃាត់ខ្លួន មានឈ្មោះ សំ សិរី​វ​ឌ្ឍ​នា ភេទ​ប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន ស្នាក់នៅ​ផ្ទះកើតហេតុ ។ ដោយឡែក​ម្តាយ​ជា​ជនរងគ្រោះ មាន​ឆ្មោះ ទា ចាន់ថន ភេទ​ស្រី អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេផ្ទះ ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ ។

ប្រភព​បន្តថា ហា​តុ​ការណ៍​នេះ កើតចេញ ពី​ជន​រង​ឡ្រោះ​កំពុង​ដេក​នៅផ្ទះ ចំណុចកើតហេតុ​ខាងលើ ស្រាប់តែ​ជនសង្ស័យ ត្រូវជា​កូនបង្កើត ដែល​សង្ស័យ​មានប្រើ​ប្រាស់​គ្រឿងញៀន បាន​ស្រែកហៅ​ជនរងគ្រោះ ឲ្យ​បើក​ទ្វារផ្ទះ តែ​ជនរងគ្រោះ មិន​បើកទ្វារ ឲ្យ​ជនសង្ស័យ​ក៏​ធាក់​ទ្វារ ឲ្យ​របើក រួច​យក​ដំបង ឈើ​វាយ​ជនរងគ្រោះ ចំក្បាល​បែក​ឈាម ហើយ​ត្រូវបាន​ក្រុមគ្រួសារ​ជួយ​ឃាត់ខ្លួន រួច​រា​ការ​ប្រាប់​សមត្ថកិច្ច ចុះ​ឃាត់ខ្លួន ជនសង្ស័យ​មក​ទីស្នាក់ការ​ប៉ុស្តិ៍​ក្បាលកោះ ធ្វើការ​សាករ​សួរ ៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya