ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយរឿង លោកនាយការិយាល័យប្រឆាំងគ្រឿងញៀន ស្តីទី រត់ការដោះលែងក្រុមជនសង្ស័យ ពាក់ព័ន្ធគ្រឿងញៀន៦នាក់ ជាថ្នូរនិងលុយរាប់ពាន់ដុល្លា​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ ពីប្រទេសថៃ តាមច្រករបៀង នានា ក្នុងខេត្តបន្ទាយមានជ័យ នៅតែមានឥទ្ធិពល ចរាចរណ៍ដដែល​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ តាមច្រករបៀង នៅតែមានឥទ្ធិពល នាំ ជ្រូក ហោះកាត់ ប៉ុស្តិ៍ កុងត្រូល សមត្ថកិច្ច ជំនាញ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ បានដដែល​  ||     លោក សែម សាមឿន មេប៉ុស្តិ៍វីរៈ៨៩១ ហៅប៉ុស្តិ៍ក្បាលស្ពាន និង លោក លឹម យូវេង បានឃុបឃិតគ្នា លួចនាំឥវ៉ាន់ខុសច្បាប់ឆ្លងដែនទៅប្រទេសថៃ​  ||     ដីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា ត្រូវបានឈ្មួញឃុបឃិតគ្នាលក់បាត់ទៀតហើយ ក្រោមរូមភាពដោះដូរ«យកឆ្នាំងមាសដូរយកឆ្នាំងដី»​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​គ្រឿងញៀន នៅ​កណ្តាល

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​គ្រឿងញៀន នៅ​កណ្តាល

(កណ្តាល)៖  នៅ​ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨នេះ ឱ្យដឹងថា ករណី​បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​នេះ បានធ្វើ​ឡើង​នា​ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ម្សិលមិញ ស្ថិតនៅ​ចំណុច​ភូមិ​កោះគរ ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល។ ប្រតិបត្តិការ​ចុះបង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ ខណៈ​បក្ខពួក​ម្នាក់ទៀត បាន​រត់​គេចខ្លួនបាត់​ស្រមោល និង​ដកហូត​បាន​គ្រឿងញៀន​មួយកញ្ចប់​ធំ។

ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​មានឈ្មោះ ឃាង គី​ណា អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាង​ម៉ាស៊ីនត្រជាក់ មាន​ទីលំនៅ​ភូមិ ឃុំ​នើ​ត​ហេតុ​ខាងលើ។ ចំណែក​បក្ខពួក​ម្នាក់ទៀត ដែល​កំពុង​រត់គេចខ្លួន​ឈ្មោះ អ៊ុ តុលា ហៅ យ៉ា ហៅ នី អាយុ៣២ឆ្នាំ ជនជាតិខ្មែ រ​មាន​មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ជាមួយគ្នា។

មុនពេល​កើតហេតុ កម្លាំង​នគរបាល​បាន​ទទួលបាន​ព័ត៌មាន ពី​ប្រជាពលរដ្ឋ​ដោយ​បានឃើញ​មុខសញ្ញា​ទាំង២នាក់ កំពុង​ជួញដូរ​គ្រឿងញៀន នៅ​ចំណុចកើតហេតុ​ខាងលើ។  កម្លាំង​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន សហការ​ជាមួយ កម្លាំង​ប៉ុស្តិ៍នគរបាល​រកា​ខ្ពស់ បាន​ចុះ​ដល់​ចំណុចកើតហេតុ​បាន​ជួប​មុខសញ្ញា​រួច​ឃាត់ខ្លួន​ដើម្បី​សាកសួរ។ ភ្លាមនោះ​ឈ្មោះ អ៊ុ តុលា ព្យាយាម​រត់គេចខ្លួន បន្ទាប់ពី​ឃើញ​មុខសញ្ញា​ម្នាក់​គេចខ្លួន​កម្លាំង​បាន​ទៅ​ឆែក​រោង​ចិញ្ចឹម​មាន់​របស់​ជនសង្ស័យ​រកឃើញ ថ្នាំញៀន១កញ្ចប់​ធំ ៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya